ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ផ្សារថ្មី៣ ឃាត់ខ្លួន​ជន​សង្ស័យ​ប្រើប្រាស់ថ្នាំញៀន​៥នាក់​ក្នុង​ប្លុកតាន់ប៉ា​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជន​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀនចំនួន​​៥​នាក់ ត្រូវ​នគរ​បាល​​ផ្សារ​ថ្មី​៣ធ្វើការ​​ឃាត់ខ្លួន​នៅ​ចំណុច​​កាំជណ្តើរ​​ក្នុង​ប្លុក​តាន់ប៉ា​ ​កែង​ផ្លូវ​លេខ​៤៩​ និង​១៥៤​ កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ​វិ​ច្ឆិ​កា​​

រាជធានីភ្នំពេញ ៖​ ជន​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀនចំនួន​​៥​នាក់ ត្រូវ​នគរ​បាល​​ផ្សារ​ថ្មី​៣ធ្វើការ​​ឃាត់ខ្លួន​នៅ​ចំណុច​​កាំជណ្តើរ​​ក្នុង​ប្លុក​តាន់ប៉ា​ ​កែង​ផ្លូវ​លេខ​៤៩​ និង​១៥៤​ កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ ​វិ​ច្ឆិ​កា​​ ២០១៤ ​ស្ថិត​នៅ​ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ ​។

​ប្រភព​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​​ទាំង៥នាក់ ​​១-​ឈ្មោះ​ទេស សានិ​ត ​អាយុ​​២១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​, ២-​ម៉ាក វណ្ណ​ឌី ​អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០៤​អឺ​០​ហ្សិត ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ , ៣-​ឈ្មោះហៃ សុ​វ​ណ្ណា​
រិ​ទ្ធ ​អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៤​E៤​ ផ្លូវ​លេខ​១០៧ ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ​, ៤-ឈ្មោះ​សុទ្ធ ខេន​ប៊ុ​ណ្ណា​រិ​ទ្ធ ​អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​128E1 ​ផ្លូវ​លេខ​១៥៤ ​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​,​ និង​៥-ឈ្មោះ​ហុង​ ហេង អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​១២៨​E១ ​ផ្លូវ​លេខ​១៥៤​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ ​។

ប្រភពបន្តថា ជនសង្ស័យ​ខាងលើ​​ ត្រូវ​​​ឃាត់ខ្លួនជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព