ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ថ្នាំ​ញៀន​ជិត​៣​គីឡូ​ក្រាម​ទៀត​ ខណៈ​ការ​ឆែកឆេរ​នៅ​តែ​បន្ត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មក​ដល់​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ តាម​ប្រភព​ព័ត៌​មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រមាណ​ជិត​៣​គីឡូ​ក្រាម​ទៀត​ ខណៈការ​ឆែក​ឆេរ​នៅ​តែ​បន្ត​​នៅ​ឡើយ។

​គួររំលឹកថា ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះល្វែង​សង់​ថ្មី ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល​នេះ សមត្ថកិច្ច​បន្ត​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ប្រមាណ​ជា​១​គីឡូក្រាម និង​ប្រាក់​ដុល្លារ​ជា​ច្រើន​ទៀត ក្រៅពី​នោះ​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ត្រូវ​ក្រុម​គ្រួសារ​ជនសង្ស័យ​បំផ្លាញ​ចោល ខណៈ​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់ ហើយ​រង់ចាំ​ព្រះរាជអាជ្ញា​ចុះ​ឆែកឆេរ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ពេល​មុន​នេះ​បន្តិច​គេ​សង្កេត​ឃើញ​លោក​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​នោះ​ដែរ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា មក​ដល់​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៦ វិច្ឆិកា ដដែល​នេះ​សមត្ថកិច្ច​មិន​ទាន់​បញ្ចប់​ការ​ឆែកឆេរ​នៅឡើយ​​៕