ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២នាក់​​នៅ​ស្រុក​ម៉ាឡៃ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២នាក់​ត្រូវ​នគរ​បាល​ស្រុក​ម៉ា​ឡៃ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៤ ​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ៥៩ ស្ថិត​ក្នុងភូមិ​អូរ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ​​ពេ​ង ខាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុកភ្នំព្រឹក ​ជា​អ្នក​ទិញ និង​ម្នាក់​ទៀតឈ្មោះ​សាត ចិ​ត្រា ហៅ​ចិត្រ ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​​ ស្នាក់​នៅ​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ជាអ្នក​ជួញដូរ​ថ្នាំញៀន  ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំងនោះ​ក្រោយ​ពេល​ឃាត់ខ្លួន​ពួក​គេ​បាន​យក​ថ្នាំ​ញៀនក្រវាត់​ចោល​នៅ​ក្នុង​ព្រៃ លុះ​ព្រឹក​ឡើងព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ​នេះ​សមត្ថកិច្ច​បាន​នាំ​ជន​ស​ង្ស​យ័​ទាំង​២នាក់​មក​រក​ឃើញ​វត្ថុ​តាងថ្នាំ​ញៀនព​ណ៌​ផ្កាឈូក​​​ចំនួន១០៣គ្រាប់​ ​​ម៉ា​ទឺ​កកកចំនួន១កញ្ចប់​តូច និង​ម៉ូតូ​១គ្រឿងម៉ាក​វេ​វ ព​ណ៌​ខ្មៅ ​ស៊េរី​២០១៣ ​។

វត្ថុ​តាង​ទាំង​នោះ​ត្រូវ​​សមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សារ​ទុក​បណ្តោះអាសន្ន ​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិ​វិធី​​៕