ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ​ប្រឹងរក​វិធីសាស្ត្រ​រក្សា​តំណែង​មុខរបរ​ហាង​អ៊ុតសក់​ឲ្យ​នៅ​តែ​ខ្លាំង

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិស្ស​ដែល​ស្រឡាញ់​មុខរបរ​ផ្នែកស​ម្ជ​ស្ស​ជា​ច្រើន​រូប​បាន​មក​ហាត់រៀន​នៅ​ «​សុ​ជាតិ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែរក្សា​ស​ម្ជ​ស្ស​» ​អស់​រយៈពេល​ជា​ច្រើន​ខែ

រាជធានីភ្នំពេញ ៖ សិស្ស​ដែល​ស្រឡាញ់​មុខរបរ​ផ្នែកស​ម្ជ​ស្ស​ជា​ច្រើន​រូប​បាន​មក​ហាត់រៀន​នៅ​ «​សុ​ជាតិ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែរក្សា​ស​ម្ជ​ស្ស​» ​អស់​រយៈពេល​ជា​ច្រើន​ខែ ឈាន​ដល់​ថ្ងៃ​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ជា​ផ្លូវការ ប្រកបដោយ​ទឹកមុខ​រីករាយ​ ។ ពិធី​ប្រគល់​បណ្ណ​បញ្ជាក់​ការសិក្សា​នេះ​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅក្នុង​បរិ​វេន​ភោជនីយដ្ឋាន «​ឡាក់​គី​ស្តា​»​ អាគារ​G ។ ចំពោះ​អ្នក​នាង​គង់ សុ​ជាតិ​ ជា​ពិធី​ការិនី​ជើង​ចាស់​ រក្សា​បាន​ប្រជាប្រិយភាព​មិន ចេះ​រីងស្ងួត និង​ជា​អ្នក​ជើង​ខ្លាំង​ខាងរកស៊ី​ក្នុង​ចំណោម​តារា​ៗ អះអាង​ថា នឹង​រិះរក​វិធី​យ៉ាងណា ​ឲ្យ​កេ​រ្តី៍​ឈ្មោះ​ហាង​សុ​ជាតិ នៅ​តែ​ខ្លាំង​ល្បីល្បាញ​ជាង​នេះ​តទៅ​ទៀត ​និង​រៀង​រហូត ឆ្លើយ​តប ​និង​ការ​គាំទ្រ​របស់​អតិថិជន តាំងពី​កកើត​ដំបូង​អំឡុង​ឆ្នាំ​២០០១​មក ​។

ក្នុង​ពិធីជប់លៀង ប្រគល់​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា លើ​មុខ​ជំនាញ​វិជ្ជាជីវៈ​រក្សា​ស​ម្ជ​ស្ស ដែល​បាន​រៀបចំ​ឡើង ពី​អ្នក​នាងគង់ សុ​ជាតិ​ព្រមទាំង​សាច់ញាតិ និង​សហការី បាន​ធ្វើ​ឲ្យ​បរិយាកាស​នៃ​រាត្រី​ជួបជុំ​នោះ មាន​សភាព​អ​ធឹ​ក​អ​ធ័​ម ដោយសារ​តែទាំង​ម្ចាស់​ហាង ក៍​ដូច​ជា​លោកគ្រូ​អ្នកគ្រូ​ជា​អ្នក​បណ្តុះបណ្តាល ព្រមទាំង​សិស្សានុសិស្ស​ម្នាក់ បាន​សម្រេច​គោ​ដៅ​គ្រប់​គ្នា​ទាំង​អ្នក​មក​រៀន​និង​អ្នកចូលរួម​បង្ហាត់បង្ហាញ​ទាំង​ភាព​អត់ធ្មត់​រហូត​ឈាន​ដល់​ភាព​ជោគជ័យ ​។ ទាំង​អស់នេះ​បាន ធ្វើ​ឲ្យ​អ្នក​នាង​គង់ សុ​ជាតិ​ ព្រមទាំង​មាន​ប្អូនស្រី ​អ្នក​នាង​គង់ កុ​លី​ន នៅ​តែ​មាន​ទឹកចិត្ត ប្រឹងប្រែង​ជា​បន្ត​ទៀត នៅ​លើ​មាគ៌ា​ផ្នែក​រក្សា​ស​ម្ជ​ស្ស នៃ​ហាង​សុ​ជាតិ ឲ្យ​បាន​ស្ថិតស្ថេរ តទៅ​មុខ​ទៀត ឲ្យ​នៅ​តែ​រឹង​មាំ សម​ទៅ​និង​ការ​ឲ្យ​តម្លៃ​របស់សិស្ស​ទាំងអស់ និង​ភ្ញៀវ​ទូទៅដែល​ស្រឡាញ់​ចូល​ចិត្ត ហាង​របស់​នាង អស់​ជា​ច្រើន​ឆ្នាំ មានឈ្មោះ​លើ​ទីផ្សារ​ដូច​គេឯង ​។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​រ៉ូ​ប​ពណ៌​ខ្មៅ​រំលេច​សាច់​គល់​ស្មាស​ស្អាត​ប្រកបដោយ​ស្នាមញញឹម ទទួលយក​ភាព​ជោគជ័យ អ្នក​នាង​គង់ សុ​ជាតិ ​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា «ការ​ប្រគល់​សញ្ញាបត្រ​បញ្ចា​ក់​ការ​សិក្សា​នេះ​គឺ​ឈាន​ដល់​ជំនាន់​ទី​២៧​ និង​២៨ និង​ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឈាន​ចូល​ខាង​មុខ​នេះ​។ សម្រាប់​សិស្ស​ក្នុង ថ្ងៃនេះ​មាន​ចំនួន​៣០០​នាក់ បាន​ចូលរួម បញ្ចប់​វគ្គ ។ នៅ​សាលា​សុ​ជាតិ យើង​មាន​បង្រៀន​ខាង​ផ្នែក​ផាត់ មុខ​បួងសក់ ធ្វើ​ក្រចក ម៉ាស្សា​មុខ ម៉ាស្សា​ខ្លួន ត្រាំ​ទឹកដោះគោ មាន​សាក់​ចិញ្ចើម ថែរក្សា​ស្បែក​គ្រប់​ជំនាញ​ ។ ចំពោះ​អាជីព​នេះ មានការ​គាំទ្រ​ច្រើន​ដោយសារ​តែ​ខ្មែរ​យើង ឥឡូវ​គាត់​ទទួលយក បច្ចេកទេស​និង​អ្វី​ដែល​ថ្មី តាម​សម័យកាល​នីមួយ​ៗ ​។ ដោយ​មើលឃើញ​ថា សន្ទុះ​គាំទ្រ​នៅ​តែ អាច​ទទួលយក បាន ក្នុង​ពេល​ខាង​មុខ យើង​មានការ​ពង្រីក​ហាង​សុ​ជាតិ​ប​ង្ថែ​ម​ទៀត ដោយ​រៀបចំ​ធ្វើ​ឡើង ជា​លក្ខណៈ​ស្តង់ដារ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ ដោយសារ​តែ​មានការ​គាំទ្រ​ពី​អតិថិជន​ច្រើន»​។

អ្នក​នាង​សុ​ជាតិ បន្ថែម​ទៀត​ថា «ចំពោះ​ការ​ថែរក្សា​ប្រជាប្រិយភាព​ហាង​របស់​នាង​ឲ្យ​កាន់តែ​ស្ទុះ​ឡើង នោះ​ក្នុង​ហាង​យើង​នឹង​ពង្រឹង ក៍​ដូច​ជា​បន្ថែម​នូវ​បច្ចេកទេស​ថ្មី​ៗ ពី​ក្រៅប្រទេស​យក​មក​បណ្តុះបណ្តាល ក៍​ដូច​ជា​ការ​ផ្ទេរ​ចំនេះដឹង​ដល់​លោកគ្រូ​អ្នកគ្រូ​បន្ថែម​ទៀត ដើម្បី​ចែក​ឲ្យ​ដល់​សិស្ស​ដែល​ត្រងត្រាប់​តាម នៅ​សាលា​យើង ពោល​យើង​រៀបចំ​គ្រប់​ផ្នែក​ទាំងអស់​ទាំង​វិន័យ សុ​ជ​វ​ធម៌ និង​ចំនេះវិជ្ជា​ខាង​ផ្នែក​ថែរក្សា​ស​ម្ជ​ស្ស​ ។ ចំពោះ​ការ​ពង្រីក​ហាង​ថ្មី នៅ​មិន​ទាន់​ដឹង​ថា​ប្រើ​ដើមទុន​អស់​ប៉ុន្មាន​នោះ​ទេ​រង់ចាំ​មើល​សិន​។ ចំពោះ​បច្ចេកទេស​គឺ​យើង​តែងតែ​ស្រាវជ្រាវ​ក៍​ដូច​ជា​បន្ត​យក​បទ​ពិសោធ​នៅ​ក្រៅប្រទេស​ផ្សេង​ៗ យក មក​បង្ហាត់បង្រៀន​ដល់​កូន​ខ្មែរ​យើង​ឲ្យ​តែ​មាន​អ្វី​ថ្មី​នៅ​ក្រៅ​យើង​ទៅ​ដល​រៀន​បន្ត​ទៀត​ជា​និច្ច​។ កន្លង​មក​ចំពោះ​សាលា​បណ្តុះបណ្តាល​រក្សា​ស​ម្ជ​ស្សសុ​ជាតិ​ក៍​ធ្លាប់​ជួយ​ដល់​ប្អូន​ៗ​ស្ត្រី​យើង នៅ​ក្នុង​អង្គការ​ស្នាមញញឹម​នៃ​កុមារ​ជា​ច្រើន មិន​មាន​ថវិកា ដោយ​យើង​បាន​ចូលរួម​សង្គម​ផ្នែក​រក្សា​ស​ម្ជ​ស្ស​ជួយ​ពួក​គាត់ បាន​ច្រើន​នាក់​មក​ហើយ​។ លើស​ពី​នេះ​ពួក​គាត់​ខ្លះ​បាន​ក្លាយជា​មេជាង ជា​ម្ចាស់​ហាង អ្នកខ្លះ​ទៀត​ទៅ​បម្រើ​ការ​ឲ្យ​គេ​ជា​មេជាង​មួយ​ដ៍​មាន​ជំនាញ​ពិតប្រាកដ​នៅ​ក្នុង​ខ្លួន​អាច​ប្រកបការងារ​នេះ​ល្អ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ខ្លួនឯង​និង​ក្រុម​គ្រួសារ​គាត់ ។ ភាគច្រើន​ប្អូន​មក​រៀន​សុ​ទ្ឋ​តែ​ជា​កូនកំព្រា​ឲ្យ​តែ​មានចិត្ត​តស៊ូ ពេល​បញ្ជូន​មក​ត្រូវ​មាន​អត្ត​ច​រិ​ក​ល្អ ស្លូតបូត​និង​មាន​ភាព​អត់ធ្មត់ ការងារ​អ្វី​ក៍ដោយ​មិន​ងាយស្រួល​នោះ​ទេ នេះ​ជា​ការ​ចង់បាន​របស់​ហាង​។ ក្រៅពី​ហាង​អ៊ុតសក់​យើង​ផលិត​ជា​សៀវភៅ​ទស្សនាវដ្តី ចេញផ្សាយ​បាន​លេខ​ទី​១​រួច​ហើយ ដោយ​ត្រៀម​ចេញ​លេខ​ទី​២​មាន​ម៉ូ​ដ​សក់ និង​ការ​បង្ហាត់បង្រៀន ដោយ​១​ឆ្នាំ​ចេញផ្សាយ​សៀវភៅ​ម្តង​មាន​ចំនួន​ពី​៨​ពាន់​ទៅ​១​ម៉ឺន​ឬ​អាច​លើស​សម្រាប់​លេខ​ថ្មី ក្រៅ​នោះ​ការងារ​បន្ថែម​មាន​ទទួល​រៀបចំ​កម្មវិធី និង​ទិញ​ម៉ោង​តាម​ទូរទស្សន៍​ផលិតកម្ម​វិធី​ជាដើម ​។ ​អ្នក​នាង​សូម​ថ្លែងអំណរគុណ​ដល់​បណ្តា​សិស្ស​គ្រប់​ជំនាន់​ដែល បាន​ឲ្យ​តម្លៃ​សាលា​សុ​ជាតិ បន្ត​មានឈ្មោះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សូម​ជូនពរ​សិស្ស​និង​អតិថិជន​ទាំងអស់​ឲ្យ​ទទួល​បាន​ជោគជ័យ​និង​មុខរបរ​កាន់តែ​រីក​ចម្រើន​ព្រមទាំង​បង្ហាញ​នូវ​ការ​នឹករលឹក សិស្ស​ទាំងអស់​នូវ​រូបភាព​អតីត​ក្ន​ង​ពេល​មក​រៀន​។

នៅ​ឆ្នាំ​១៩៩៩​អ្នកស្រី​គង់​កុ​ល្លី​ន​បាន​សម្រេចចិត្ត​សិក្សា​ជំនាញ​ស​ម្ជ​ស្ស​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​រយៈពេល​២​ឆ្នាំ​។ បន្ទាប់​ពី​បាន​ផ្តល់​ចំនេះដឹង​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ​ទើប​ធ្វើ​ឲ្យ​អ្នកស្រី​ប្រកបដោយ​ភាព​ជោគជ័យ​។ ឆ្នាំ​២០០១ ហាង​ថែរក្សា​ស​ម្ជ​ស្សសុ​ជាតិ​បាន​ចាប់​ប​ដិ​ស​ណ្ឋិ​ឡើង​ដោយ​មាន​អ្នក​នាង​គង់ សុ​ជាតិ​និង​ប្អូនស្រី​គង់ កុ​ល្លី​ន​និង​មេជាង​ជា​ច្រើន​បាន​ធ្វើការ​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​។ ឆ្នាំ​២០០២ ក្នុង​នាម​ជា​អ្នកដំណាង​ហាង​ថែរក្សា​ស​ម្ជ​ស្សសុ​ជាតិ អ្នក​នាង​គង់ កុ​ល្លី​ន​បាន​ដណ្តើម​នូវ​ពានរង្វាន់​លេខ​១​ក្នុង​វិញ្ញាសា​បួងសក់​ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ថៃ ។ ​ដោយ​ទិស​ដៅ​នេះ​ហើយ ដែល​ជម្រុញ​ឲ្យ​អ្នក​នាង​គង់ កុ​ល្លី​ន​និង​អ្នក​នាង​គង់ សុ​ជាតិ​និង​មេជាង​ទាំងអស់​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​ដំណើរការ​ហាង និង​ទទួល​បាន​កេ​រ្តី៍​ឈ្មោះ​ជា​បន្តបន្ទាប់ រហូត​មាន​សិស្ស​មក​សិក្សា​កាន់តែ​ច្រើន​ឡើង​ៗ​ ។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រក្សា​ស​ម្ជ​ស្សសុ​ជាតិ​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​លេខ​១ ដល់​លេខ​៥​ក្នុង​វិញ្ញាសា​បួងសក់ ពានរង្វាន់​លេខ​១​ដល់​លេខ​៣ ផ្នែក​ផាត់មុខ​ព្រម​ជាមួយ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។ ក្រោម​ស្នាដៃ​និង​បុគ្គលិក​សុ​ជាតិ​បាន​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​កើនឡើង​រហូត​ទើប​ធ្វើ​ឲ្យ​ហាង​សុ​ជាតិ បាន​ពង្រីក​បន្ទប់​និង​សាលា​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០០៥​ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​គុណភាព​និង​សេវាកម្ម​បន្ថែម​ទៀត​។ ឆ្នា​២០១២​ក្រុម​ជាង​សាលា​សុ​ជាតិ​បាន​ប្រកួត ក្នុង​កម្មវិធី​មួយ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ថៃ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​វិញ្ញាសា​កាត់សក់​បុរស​និង​លេខ​២ វិញ្ញាសា​ផាត់មុខ ។ ឆ្នាំ​២០១៣ សាលា​សុ​ជាតិ​បាន​ចេញ​ទស្សនាវដ្តី​លេ​ដ​ខ​ទី​១ បំពេញ​បំណង​អ្នក​ស្រឡាញ់​អាជីព​នេះ​។

ក្រៅពី​មាន​សិស្ស​ចូលរួម ក៍​មាន​វត្តមាន​តារា​រួម​អាជីព​ចូលរួម​អបអរ​ដូច​ជា​អ្នក​នាង​ខៀវ សាន​សា​ណា ទូច ស្រី​លក្ខណ៍ កញ្ញា​រស់ សុធា​វី កញ្ញា​ចាន់ និមល កញ្ញា ជី​ជី អ្នក​នាង ពេជ្រ សិរីរ​ត្ន័ កញ្ញា​ហ៊ិ​ន ច័ន្ទ​នីរ​ត្ន័ កញ្ញា​ហេង ផា​ន់​ណា កញ្ញា​ស្រី​លាភ ឈិ​ត សុជាតា  អ្នក​នាង​កា​តុ​និង​ស្វាមី នាយ​ក្រឹម លោក​ប៉ែន ចំ​រ៉ុ​ង លោក​ញ៉ែ​ម សុ​គ​ន្ឋ លោក​អេ​ន​ឌី លោក​គង់ ចំ​រ៉ុ​ង​ជាដើម ៕