ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ​ សមាជិក​រាជរដ្ឋាភិបាល២រូប​ ចូលឆ្លើយបំភ្លឺ​ចំពោះមុខ​គណៈកម្មការទី៧​និងទី១០​នៃរដ្ឋសភា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ សមាជិក​រាជរដ្ឋាភិបាល២រូប​ នឹងចូលឆ្លើយ​បំភ្លឺទៅនឹងសំណួរ​របស់គណៈកម្មការអប់រំ យុវជន​ កីឡា ​ធម្មការ ​កិច្ចការសាសនា​ វប្បធ៌ម​ និងទេសចរណ៍​ (គណៈកម្មការទី៧) ​និង ​គណៈកម្មការអង្កេត ​បោសសំអាត​​ និង​ប្រឆាំង​​អំពើពុករលួយ​ (គណៈកម្មការទី១០)​ នៃរដ្ឋសភា ។

ការសួរដេញដោល​នឹងប្រព្រឹត្តទៅ​ព្រមគ្នាវេលា​ម៉ោង៣​រសៀលថ្ងៃទី២៦ វិច្ឆិកា ២០១៤ ​នៅវិមានរដ្ឋសភា​ ដោយក្នុង​នោះ​លោកទេស​រដ្ឋមន្រ្តី​ ឱម យ៉ិនទៀង ​ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ​ នឹងត្រូវតទល់​ជាមួយលោក​ ហូរ វ៉ាន់ ​ប្រធាន​គណៈកម្មការទី១០​ និង លោកស្រី​ ភឿង សកុណា​ រដ្ឋមន្រ្តី​ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ នឹងត្រូវ​ឆ្លើយតទល់ជាមួយ ​លោក យ៉ែម បុញ្ញប្ញទ្ឋិ ​ប្រធាន​គណៈ​កម្មការអប់រំ ​យុវជន​​ កីឡា ​​ធម្មការ ​​កិច្ចការសាសនា​ ​វប្បធ៌ម​​ និងទេសចរណ៍​៕