ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ង​ងឹ​ត​ពេក​​ ជិះ​ម៉ូតូ​បុក​រទេះដឹក​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បែក​មុខ​បែក​មាត់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បែក​មុខ​បែក​មាត់​សុទ្ធតែ​ឈាម​មើល​លែង​ស្គាល់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​រទេះដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​កំពុង​តែ​ឈប់​រើស​សំរាម​តាម​ផ្លូវជាតិ​លេខ​២ ចំងាយ​ពី​រង្វង់​មូល​ព្រះ​នារាយណ៍​ប្រមាណ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥ ​វិច្ឆិកា ។

ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​បុរស​ម្នាក់ ឈ្មោះ លឹ​ម សេង​ប៉ោ ភេទ​ប្រុស អាយុ​៥៤​ឆ្នា ស្នាក់​នៅផ្ទះ​លេខ​៤៣៧ ផ្លូវ​លេខ​២៧១ ភូមិ​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ដុ​ង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ បើកបរ​ពី​លិចទៅ​កើត ពេល​មក​ដល់ចំណុច​ខាងលើ​ដោយសារ​តែ​ផ្លូវ​ងងឹត​ពេក​បាន​ជិះ​ទៅ​បុក​រទេះដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដែល​ចត​​កើប​សំរាម​តាម​ចិញ្ចើម​ផ្លូវបណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិកឯកជន រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម ។ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​កើតហេតុ​ខាងលើ​បាន​លើក​ឡើងថា បង្គោល​ភ្លើង​តាម​ផ្លូវជាតិលេខ​២​នេះ​ប្រមាណ​ជាង​២០​បង្គោល​បាន​ដាច់​អំ​ពូ​ល​អត់​ឆេះ​រាប់​ឆ្នាំ​មក​ហើយ ហេតុ​អី​ក៏អត់​មាន​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ចុះ​ទៅ​ដាក់​សោះ​អ​ញ្ចឹ​ង ទោះបីជា​ពួក​គាត់​បាន​នាំ​គ្នា​ទៅសួរ​ដល់​សាលា​ខណ្ឌមានជ័យ​ជា​ច្រើន​ច្រើន​សា​ហើយ​ក៏​នៅ​តែ​មិនឃើញ​ដាក់​ដដែល នៅ​តែ​ងងឹត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ។ ដោយឡែក​រង្វង់​មូល​ព្រះនា​រាយ​ណ៍ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ​ចំងាយ​ពី​គ្នា​ប្រមាណ​៣០​ម៉ែត្រ​ប៉ុណ្ណោះ​មាន​ភ្លើង​ភ្លឺ​ចិញ្ចាច ចុះ​ក្រុងភ្នំពេញ​ហេតុ​អី​ក៏​ងងឹត​អត់​មាន​ភ្លើង​ទៅ​វិញ ៕