ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ន វីវ៉ា ប្រកាស​មិន​វាយតតាំង ជាមួយនឹង​សេន ប៊ុនថេន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចុងបញ្ចប់​នៃ​សង្គ្រាមពាក្យសម្ដី​ដែល​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កីឡាករ វ៉​ន វី​វ៉ា បាន​ប្រកាស​ជំហរ​ចុង​ក្រោយ​ថា មិន​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ សេន ប៊ុ​ន​ថេ​ន នោះ​ទេ តប​នឹង​ការ​សុំ​ប្រកួត​គ្នា​មួយ​លើក​ចុង​ក្រោយ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ចុងបញ្ចប់​នៃ​សង្គ្រាមពាក្យសម្ដី​ដែល​បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កីឡាករ វ៉​ន វី​វ៉ា បាន​ប្រកាស​ជំហរ​ចុង​ក្រោយ​ថា មិន​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ សេន ប៊ុ​ន​ថេ​ន នោះ​ទេ តប​នឹង​ការ​សុំ​ប្រកួត​គ្នា​មួយ​លើក​ចុង​ក្រោយ ដើម្បី​កំណត់​​ថា អ្នក​ណា​អន់ និង​ខ្លាំង ។ ជំហរ​មួយ​នេះ នៅ​មិន​ទាន់​បាន​ទទួល​ប្រតិកម្ម​ពី​មន្ត្រី​សហព័ន្ធ​នៅឡើយ​ទេ ប៉ុន្តែ​រវាង​ពួក​គេ​នឹង​អាច​មិន​បាន​ប្រកួត​គ្នា​តាម​ការ​ចង់បាន ដើម្បី​កុំ​ឲ្យ​ការ​ប្រកួត​ក្លាយជា​សង្គ្រាម​សម្លាប់​គ្នា​នៅ​លើ​រេញ ។

ទោះជា​កីឡាករ​ទាំង​ពីរ ប្រឹង​ទាញ​ទឡ្ហីករណ៍​យក​ត្រូវ​រៀងខ្លួន ក្រោយ​ពី​ការ​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​នោះ​ក៏​ដោយ ក៏​កីឡាករ សេន ប៊ុ​ន​ថេ​ន និង វ៉​ន វី​វ៉ា មិន​អាច​លុបលាង​នូវ​ភាព​អាម៉ាស់​ដែល​បាន​បង្ក​ពី​ការ​ចំអក​ឡកឡាយ​ដាក់​គ្នា​នេះ​ទេ​។ អ្នកខ្លះ បាន​ទាំង​យល់​ថា អ្នក​ទាំង​ពីរ​ចាស់​ៗ​អស់ហើយ ហើយ​ក៏​ជា​កីឡាករ​ល្បីឈ្មោះ​ទៀត ប៉ុន្តែ​មក​ធ្វើ​ដូច​កូន​ក្មេង បន្ទាប់​ពី​យក​បណ្តាញ​សង្គម Facebook  ធ្វើ​ជាទី​លាន​វាយប្រហារ​គ្នា​ជា​សាធារណៈ ។ សង្គ្រាម​ដែល​បាន​កើតឡើង​នេះ ផុស​ចេញពីការ​បង្ហោះ​សារ​វាយប្រហារ​របស់ វ៉​ន វី​វ៉ា ទៅ​កាន់ សេន ប៊ុ​ន​ថេ​ន បន្ទាប់​ពី សេន ប៊ុ​ន​ថេ​ន ចាញ់​ក្រោម​ដៃ​កីឡាករ​បារាំង Antoine Pinto ជា​លើក​ទី​២ នៅ​ក្នុង​ប្រទេស​ថៃ ។ សារ​របស់ វ៉​ន វី​វ៉ា បាន​ដុត​កំ​ដៅ​បេះដូង​ឲ្យ សេន ប៊ុ​ន​ថេ​ន ផ្ទុះ​ចេញ​នូវ​ការ​បង្ហោះ​សារ​ភា្ល​ម​ៗ ដោយ​មាន​ទាំង​ភរិយា​ទាំង​សងខាង​ធ្វើ​ជា​គូភាគី​បង្ហោះ​សារ​កាន់ជើង​ប្តី​រៀង​ៗ​ខ្លួន​នោះ​ផង​។

វ៉​ន វី​វ៉ា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ចាស់​ថា​កុំ​អួត​ពេក ចាញ់​គឺ​វា​អ​ញ្ចឹ​ង ហាហា ខ្លាំង​ទៀត​ទៅ​អាប្អូន​! ស្តាយ​ណាស់ បើ​ដឹង​ថា​ឯង​អ​ញ្ចឹ​ង​នោះ បង​មិន​ទុក​ឲ្យ​បាន​៥​ទឹក​ទេ ។ ៤​ទឹក​មិន​ទាន់​ទេ គឺ​អា​ប្អូនសុំ​បង (​កុំ​វ៉ៃ​ពេក ជួយ​គ្នា​ឲ្យ​បាន​ចប់​ទឹក​ផង នេះ​ជា​ពាក្យ​របស់ សេន ប៊ុ​ន​ថេ​ន​) សុំ​ទោស​បងប្អូន ខ្ញុំ​មិន​គួរ​និយាយ​ពាក្យ​ទាំងនេះ​ទេ តែ​គាត់​ធ្លាប់​ថា ឲ្យ​រូប​ខ្ញុំ​ខ្លាំង​ៗ​ពេក (​ឥឡូវ​ខ្ញុំ​ចង់​ឲ្យ សេន ប៊ុ​ន​ថេ​ន បានឮ​ថា ខ្ញុំ​នេះ​និយាយ​ពិត​ឬទេ0x017d7 ចេញពី​មាត់​របស់​គាត់​) អ្នក​ចង់​ដាក់​៨.០០០$ មក​សម្រាប់​​អ្នក​ឈ្នះ តែ​៨០$ សម្រាប់​អ្នក​ចាញ់ ហ៊ាន​ទេ (​សម្រាប់​អ្នក​ពូកែ​និយាយ​ថា​ឲ្យ​គេ​នោះ​» ។ ខ្លឹមសារ​របស់​លោក​បង្ហាញ​យ៉ាង​ច្បាស់​ថា នៅ​ពីក្រោយ​ហេតុផល​ដែល សេន ប៊ុ​ន​ថេ​ន តតាំង​ជាមួយ​ខ្លួន​ដល់​ទឹក​ទី​៥​កន្លង​មក គឺ​ដោយសារ​តែ​សេន ប៊ុ​ន​ថេ​ន សុំ​កុំ​ឲ្យ​លោក​វាយ​ខ្លាំង​ពេក ។ អ​ញ្ចឹ​ង​ទើប​អ្នក​បានឃើញ​សារ​ទាំងនេះ​ភាគច្រើន​យល់​ថា វ៉​ន វី​វ៉ា ជា​អ្នក​វាយប្រហារ​ផ្លូវចិត្ត និង​មាក់ងាយ​ចំពោះ​មិត្ត​រួម​អាជីព ដែល​បញ្ហា​នេះ​មិន​គួរ​ដល់​ថ្នាក់​ហែកហួរ​ជា​សាធារណៈ​នោះ​ទេ ។ យោង​តាម​ប្រវត្តិ​ប្រកួត កីឡាករ​ទាំង​ពីរ ធ្លាប់​ប៉ះ​គ្នា​៩​លើក ដោយ​៨​លើក វ៉​ន វី​វ៉ា ជា​អ្នក​ឈ្នះ និង​មួយ​លើក សេន ប៊ុ​ន​ថេ​ន ជា​អ្នក​ឈ្នះ​។ ទំនងជា​មុន​នេះ អ្នក​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង​នូវ​សង្គ្រាមពាក្យសម្ដី​ឌឺដង​គ្នា​រួច​មក​ហើយ ទើប​ឈាន​ដល់ វ៉​ន វី​វ៉ា បង្ហោះ​សារ​សើចចំអក ។

តប​ទៅ​កាន់ វ៉​ន វី​វ៉ា សេន ប៊ុ​ន​ថេ​ន សរសេរ​ថា «​ម្ចាស់​ខ្សែក្រវាត់ ISKA ដូច​ជា​ចេះ​ដឹង​គួរសម​ដែរ ឯ​ឈ្មោះ​ក៏​ល្បី ចុះ​ហេតុ​អី​បានជា​សម្តី​ចេញ​មក​ដូច​ជា​មនុស្ស​មិន​ដែល​ចូល​សាលា​… ខ្ញុំ​ដូច​ជា​មិន​ព្រឺ​ក្នុង​រឿង​នេះ​ដែរ ។ បើ​ខ្លួនឯង​គ្រាន់បើ​មែន​នោះ ហ៊ាន​ដាក់​ខ្សែក្រវាត់ ISKA ដែល​មួយ​ជីវិត​បាន​តែ​មួយ​នេះ​ទេ0x017d7 បើ​ហ៊ាន​ដាក់​ថ្ងៃ​កំណត់​នៅ​ឆ្នាំ​២០១៥ ខ្ញុំ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់ ISKA ជា​និច្ច ។ ខ្ញុំ​ឲ្យ​ដាក់​ពេល​កំណត់​នេះ ពីព្រោះ​ខ្ញុំ​មានកម្ម​វិធី​ប្រកួត​នៅ​ក្រៅប្រទេស​ច្រើន​ដែល​គេ​មក​រក​ខ្ញុំ ព្រោះថា ខ្ញុំបាទ សេន ប៊ុ​ន​ថេ​ន មិនមែន​ជា​កង្កែប​ក្នុង​អណ្តូង​ដូច​ម្ចាស់​ខ្សែក្រវាត់ ISKA ទេ​» ។ បន្ថែម​ពីលើ​សារ​របស់​អ្នក​ទាំង​ពីរ គេ​ឃើញ​អ្នក​នាង ខាន់ សោ​ភ័​ណ្ឌ ភរិយា​របស់​លោក សេន ប៊ុ​ន​ថេ​ន និង​អ្នក​នាង ស៊ន ដា​វី​ន ភរិយា​ថ្មោងថ្មី​របស់​លោក វ៉​ន វី​វ៉ា ក៏​បង្ហោះ​សារ​ឌឺ​គ្នា​ផង​ដែរ ដើម្បី​កាន់ជើង​ស្វាមី​រៀងខ្លួន ។

មក​ទល់​ពេល​នេះ សង្គ្រាមពាក្យសម្ដី​របស់​ពួក​គេ បាន​ទទួល​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស ហើយ​បែរជា​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​ដាក់​គ្នា ធ្វើ​ឲ្យ​អាប់ឱន​ដល់​វិស័យ​ប្រដាល់ ។ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បាន​ចោទ​ថា វ៉​ន​វី​វ៉ា ជា​មនុស្ស​អំនួត បន្ទាប់​ពី​បានឃើញ​សារ​មិន​សមរម្យ​របស់​លោក​បង្ហោះ​ឡើង ដែល​អត្ថន័យ​ស្ទើរ​ទាំងអស់ គឺ​មាន​ន័យ​មាក់ងាយ​ដល់ សេន ប៊ុ​ន​ថេ​ន ។ ក្រុម​អ្នកលេង Facebook យល់​ថា ទោះជា​មានរឿង​អន់ចិត្ត​គ្នា​ដល់​កម្រិត​ណា ក៏​មិន​គួរ​ហែកហួរ​គ្នា​ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​ដែរ ដោយសារ​តែ​ពួក​គេ​ជា​បុគ្គល​សាធារណៈ ដែល​មិនមែន​ជា​ជន​សាមញ្ញ ។ ការ​ចំអក​របស់​វ៉​ន វី​វ៉ា ត្រូវ​គេ​ចោទ​ថា មាន​ន័យ​បញ្ឆេះ​សង្គ្រាម​ចំពោះ​មិត្ត​រួម​អាជីព និង​បង្ហាញ​នូវ​ការ​បាក់បែក​ដ៏​ធ្ងន់ធ្ងរ នៅ​ក្នុង​វិស័យ​ប្រដាល់​ខ្មែរ ។

នៅ​ចុងបញ្ចប់​នៃ​ការ​បង្ហោះ​សារ វ៉​ន វី​វ៉ា សរសេរ​ថា មិន​ធ្វើការ​ប្រកួត​ជាមួយ សេន ប៊ុ​ន​ថេ​ន ទៀត​ទេ ដែល​អត្ថន័យ​នេះ គឺ​មាន​ន័យ​ចង់​បញ្ចប់សង្គ្រាម​កុំ​ឲ្យ​វែង​ឆ្ងាយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​នៅ​តែ​ទទួល​នូវ​ការ​រិះគន់ គឺ​ឃ្លា​បន្ទាប់ ដែល​សរសេរ​ថា មិន​ចង់​ប្រកួត​ជាមួយ​កីឡាករ​ដែល​ចាញ់​ច្រើន​ដូច សេន ប៊ុ​ន​ថេ​ន នោះ​ទេ ។ វ៉​ន វី​វ៉ា ធ្លាប់​រង​ការ​រិះគន់​ច្រើន​លើក​មក​ហើយ​រឿង​វាយឫក និង​ក្រអឺតក្រទម​ដាក់​អ្នកកាសែត និង​គ្រប់ពេល​សុំ​សម្ភាសន៍​ក្នុង​ពេល​ល្បី​ខ្លាំង ។ អ​ញ្ចឹ​ង​ហើយ ទើប​ការ​បញ្ចេញ​ពាក្យ​សម្ដី​បញ្ឆេះ​កំហឹង​ទៅ​កាន់ សេន ប៊ុ​ន​ថេ​ន នា​ពេល​នេះ ត្រូវ​គេ​ទម្លាក់​កំហុស​ថា ជា​រឿង​មិន​គួរ​ធ្វើ និង​បណ្ដាល​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ បាន​ប្រើ​ពាក្យ​ថា «​យ៉ាប់​!» ទៅ​កាន់ វ៉​ន វី​វ៉ា ព្រម​ជាមួយនឹង​សំ​ណេ​រ​មិន​សមរម្យ​ជា​ច្រើន​ទៀត​។ ក្នុង​នោះ​ក៏​មានការ​បង្ហោះ​សារ​ចំអក​ទៅ​លោក​វិញ​ថា បើ​អួត​ខ្លាំង ហេតុ​អ្វី​មិន​ប្រកួត​ជាមួយ សេន ប៊ុ​ន​ថេ​ន ម្ដងទៀត ព្រោះ​អតីតកាល​មិន​ប្រាកដ​ថា​ដដែល​ៗ​ទេ?

ប្រភព​ពី​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ការ​ផ្គូផ្គង បាន​បង្ហើប​ថា រវាង វ៉​ន វី​វ៉ា និង​សេន ប៊ុ​ន​ថេ​ន ទំនង​មិន​អាច​ឲ្យ​ប្រកួត​គ្នា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ ស្ថិត​ក្នុង​ទីលាន​ជាស​ត្រូវ​នឹង​គ្នា​បែប​នេះ ។ លោក​បញ្ជាក់​ដោយ​មិន​ឲ្យ​ដាក់​ឈ្មោះ​ថា ប្រដាល់​គឺជា​កីឡា​មិត្តភាព មិនមែន​ជា​សង្វៀន​កាប់សម្លាប់​គ្នា​ទេ អ​ញ្ចឹ​ង បើ​អ្នក​ណា​ចង់​ចងអាឃាត​គ្នា គឺ​យើង​មិន​ឲ្យ​ប៉ះ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់ ។ សហព័ន្ធ​បាន​សន្យា​ថា​នឹង​កោះហៅ​ពួក​គេ​ណែនាំ ជា​ពិសេស លើ​ករណី​វ៉​ន វី​វ៉ា ដើម្បី​ឲ្យ​លោក​មានការ​ទទួលខុសត្រូវ និង​ចេះ​ប្រើប្រាស់​ពាក្យ​សម្ដី ក៏​ដូច​ជា​ឥរិយាបថ​ឲ្យ​បាន​សមរម្យ​ជា​ថ្មី ។ សង្គ្រាម​ពួក​គេ​ក្នុង​រង្វង់​កីឡាករ ក៏​បន្ទោស​ទៅ​លើ​ភាគី​ទាំង​ពីរ​ផង​ដែរ ជា​ពិសេស​ទៅ​លើ វ៉​ន វី​វ៉ា ដែល​ជា​អ្នក​បង្កជម្លោះ​មុន ។ ទំនាស់​បែកផ្សែង​ជា​សំ​ណេ​រ​នេះ ត្រូវ​គេ​ឃើញ​ស្ងប់ស្ងាត់​ជាង​មុន បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ៗ​ពី​បុគ្គល​ស្ថិត​ក្នុង​វិស័យ​ប្រដាល់ និង ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ហើយ​ទំនង​មិនជា​ពិបាក​ផ្សះផ្សារ​ពួក​គេ​ទេ ៕