ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ប្រជុំ​ដោះស្រាយ​​បញ្ហា​ដីធ្លី​ប្លុក​A ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់ ក្នុង​ចំណោម​៤០​គ្រួសារ បាន​ចូលរួម​ប្រ​ជុំ​ជាមួយ​អាជ្ញាធរ​ខេត្តតាម​ការ​អញ្ជើញ​របស់​សាលា​ខេត្តបន្ទាយមានជ័យដែល​មាន​លោក​គោ​ស៊ុំ សា​រឿ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យជា​ប្រធាន​នៃ​អង្គប្រជុំ​លើ​បញ្ហាទំនាស់​ដីធ្លី​នៅ​ប្លុក​A​មុខ​ចំណតរថយន្ត​ចាស់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​សាលា​ខេត្តបន្ទាយមានជ័យ កាល​ពី​​ថ្ងៃ​ទី​២៥ វិច្ឆិកា​ ២០១៤ ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ចុង  ផែត អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ លោក​លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ សំណង់​ និង​សូ​រិ​យោ​ដី​ខេត្ត ព្រមទាំង​អាជ្ញាធរ​ក្រុង​ផង​ដែរ​។

កិច្ចប្រជុំ​នេះ លោក​គោ​ស៊ុំ  សា​រឿ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ជា​ប្រធានអង្គប្រជុំ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ ១​-សុំ​ឲ្យ​ដក​ពា​ក្ស​បណ្តឹង​រឿង​ទំនាស់​ដីធ្លី​នោះ​ចេញពី​តុ​​លា​ការ ប្រសិនបើ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​ដោះស្រាយ ។​ ២-សូម​ឲ្យ​អ្នក​ទាំងអស់​ត្រូវ​ស្តាប់​អាជ្ញាធរ​ដោះស្រាយ​ជូន​។​ ៣-ការ​បែងចែក​ដី ​គឺ​បែងចែក​ទៅ​តាម​ស្ថានភាព​ដី​ជាក់ស្តែង ​គឺ​ដី​ដែល​ត្រូវ​បាន​ទទួល​ជា​ដី​ល្វែង​ក្នុង​១​គ្រួសារ​០៤​ម៉ែត្រ X ២០​ម៉ែត្រ ។​ ចំពោះ​អ្នកមាន​ដី​លើស​ពី​នេះ ត្រូវ​កាត់​យក​ទៅ​បែងចែក​ឲ្យ​ទៅ​អ្នក​ដែល​មានឈ្មោះមាន​ប័ណ្ណ​តែ​បាត់ដី​។

​ក្នុង​ការ​ដោះស្រាយ​នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យល់​ស្រប​ និង​មួយ​ចំនួន​ទៀត​មិន​យល់​ស្រប ។ ជាមួយ​គ្នា​នោះ​ដែរ លោក​​ប្រធាន​អង្គប្រជុំ ក៏​បាន​លើក​ឡើង​ទៀត​ថា​ ​ចំពោះ​បងប្អូន​ដែល​មិន​យល់​ស្រប អាជ្ញាធរ​ឲ្យ​ប្តឹង​ត​ទៀត​ចុះ តែចំពោះ​បងប្អូន​ដែល​នៅ​មិន​ទាន់​ធ្វើការ​ដោះស្រាយ លោក​​បាន​លើក​ការ​ណាត់ជួប​ប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ​។​ ទន្ទឹម​នោះ​ផង​ដែរលោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ រៀបចំ​ដែនដី​ នគរូបនីយកម្ម​សំណង់​ និង​សូ​រិ​យោ​ដី ចុះ​ធ្វើការ​វាស់វែង​ និង​​ធ្វើ​ប្លង់​រឹង​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ផង​ដែរ​៕​​