ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ជាតិផ្ទុះ ចាប់បាន​ជនសង្ស័យ​មាន​ថ្នាំញៀន​២​កញ្ចប់​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​​២​នាក់ ​ត្រូវ​​កម្លាំង​​សមត្ថ​កិច្ច​​ចម្រុះ​ធ្វើ​ការ​​ឃាត់ខ្លួន ខណៈ​​​សមត្ថកិច្ច​ចម្រុះ​​ធ្វើការ​ត្រួតពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​ កាលពីវេលា​ម៉ោង០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ​​២០១៤ ស្ថិតនៅ​​ចំណុច​មុខ​​វត្ត​យាយ​​ទេព ​ក្នុងភូមិ​ផ្សា​រឆ្នាំង សង្កាត់​ផ្សារ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​​២​នាក់ ​ត្រូវ​​កម្លាំង​​សមត្ថ​កិច្ច​​ចម្រុះ​ធ្វើ​ការ​​ឃាត់ខ្លួន ខណៈ​​​សមត្ថកិច្ច​ចម្រុះ​​ធ្វើការ​ត្រួតពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​ កាលពីវេលា​ម៉ោង០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ​​២០១៤ ស្ថិតនៅ​​ចំណុច​មុខ​​វត្ត​យាយ​​ទេព ​ក្នុងភូមិ​ផ្សា​រឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​​កំពង់​ឆ្នាំង ។

​ប្រភព​បាន​ឱ្យ​ដឹង​​ថា ​ជនសង្ស័យ​​២​នាក់​ ​១-​ឈ្មោះ​ភួង ហុង អាយុ​២០​​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ២-​ឈ្មោះ ឌួ​ង វាសនា  អាយុ​៣០​​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។  វត្ថុ​តាង​ដែល​រឹបអូស​បាន​មានថ្នាំ​ញៀន​ម៉ា​ទឹកកក​២​កញ្ចប់​តូច និង​ទូរ​សព្ទ័​ដៃ​៣​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ឌួ​ង វាសនា បាន​សារភាព​ថា ​ខ្លួន​គ្រាន់តែ​ជា​អ្នក​រត់​ម៉ូតូឌុប​​ប៉ុណ្ណោះ ចំណែក​ថ្នាំ​ញៀន​២​កញ្ចប់​​​ដែល​សមត្ថកិច្ច​​ដកហូត​នោះ ជា​របស់​ឈ្មោះភួង ហុង ជា​អ្នក​ហៅ​ម៉ូតូខ្លួន​ជិះទេ ​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព