ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​កាមរី​បាឡែន​ផ្អើល​ទាំង​ព្រឹក​ ​សង្ស័យ​មាន​អ្នក​លួច​ដុត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​បាឡែន​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះខូច​ខាត​គ្រឿង​ក្នុង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី២៦ វិច្ឆិកា ២០១៤ នៅ​ម្តុំ​ផ្ទះ​ជួលស្ថិត​ក្នុង​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែល​ហេតុ​ការណ៍​នេះ​ត្រូវ​គេ​សង្ស័យថា ​មានជន​មិន​ស្គាល់​មុខ​​​លួច​ដុត​ ។

​​ម្ចាស់​រថយន្ត​ខាង​លើ​ជា​មន្ត្រី​យោធា​បាន​ឱ្យ​ដឹង​ថា លោក​បាន​​មក​ជួល​ផ្ទះ​នៅ​កន្លែង​កើតហេតុ​ស្នាក់​នៅ​ ហើយ​តែង​តែ​ចត​រថយន្ត​ទុក​ចោល​នៅ​មុខ​ផ្ទះ​នោះ​​។ លុះ​ព្រឹក​ថ្ងៃ​កើតហេតុនេះពេល​លោក​​​បើក​ទ្វារ​ចេញ​ពី​ក្នុង​ផ្ទះ​ជួល​មក​ក្រៅ​ ស្រាប់​តែ​​ប្រទះឃើញ​រថយន្តរបស់​លោក​​បែក​កញ្ចក់​​ និង​កំពុង​តែ​ឆេះក៏​ផ្អើល​ឆោ​ឡោ​ឡើង​ដឹង​ដល់​អ្នក​រស់​នៅ​ជិត​ខាង​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល​ ធ្វើ​ឱ្យ​​ខូច​ខាត​គ្រឿង​ក្នុងរថយន្ត​​មួយ​ចំនួន​។

ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹងទៀត​ថា លោក​មិន​បាន​ដឹង​ពី​មូល​ហេតុ​ដែល​គេ​ដុត​រថយន្ត​របស់​លោក​ទេ តែ​ប្រភព​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា ម្ចាស់​ផ្ទះ​ជួល​ខាង​លើ​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង​ទៀត​ តែ​មិន​ដឹង​រឿង​អ្វី​ប្រាកដ​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ភ្ញាក់​ផ្អើល​រថយន្ត​ឆេះ​តែម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព