ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រំលោ.ភ​ប្រពន្ធ​គេ​ថើប​បឺត​មាត់​នាង​ខាំ​អណ្តាត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្ដិសុខ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ជន​នោះ​លបចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​មិត្តភក្ដិ​របស់​ខ្លួន​រំលោ.ភ​សេពសន្ថវៈ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្ដិសុខ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ជន​នោះ​លបចូល​ទៅ​ធ្វើ​សកម្មភាព​ចាប់​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្រពន្ធ​មិត្តភក្ដិ​របស់​ខ្លួន​រំលោភ​សេពសន្ថវៈ ខណៈ​ប្ដី​នាង​មិន​នៅ ដោយ​ជាប់រវល់​ចេញ​ទៅ​ផ្សា​រហើយ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង ។ ប៉ុន្តែ​សកម្មភាព​ខាងលើ​នោះ​មិន​បាន​សម្រេច​ទេ ដោយសារ​នៅ​ខណៈ​ដែល​ជន​ឈាមរាវ​នេះ​កំពុង​ចាប់​ឱប​ថើប​បឺត​មាត់​នាង​យ៉ាង​ញក់ញី ក្នុង​បំណង​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ស្រើបស្រាល​នោះ បែរជា​នាង​មិន​ស្រើបស្រាល​ជាមួយ ក៏​ខាំ​អណ្ដាត​និង​ម្រាមដៃ​បណ្ដាល​ឱ្យ​ជន​នេះ​ស្រែក ដោយ​ឈឺចាប់​ក៏​ស្ទុះ​រត់​ចេញ​យករួចខ្លួន​ព្រោះ​ឈឺ​ខ្លាំង​ណាស់ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​ស្នាក់​នៅ​បន្ទប់​ក្បែរ​នោះ ដេញចាប់​បាន​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ត្រង់​ចំណុច​បន្ទប់​លេខ​១៦​ផ្ទះ​ជួល ភូម​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​កំហូច​ម្នាក់​នោះ​ឈ្មោះ ទូច វី​រៈ អាយុ​២២​ឆ្នាំ ជា​សន្ដិសុខ ក្រុមហ៊ុន​សន្ដិសុខ​២៤​ម៉ោង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្នាក់​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ ស្នាក់​ក្នុង​បន្ទប់​ជួល​ខាងលើ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​កំហូច​ម្នាក់​នោះ​និង​បុរស​ជា​ប្ដី​ស្ត្រី​រង​គ្រោះ​គឺជា​មិត្តភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នា ។ នៅ​មុន​ពេល​កើតហេតុ​ប្ដី​របស់​នាង​មាន​រវល់​ចេញ​ទៅ​ក្រៅ​ផ្ទះ បាន​ទុក​ឱ្យ​នាង​ដែល​ជា​ប្រពន្ធ​នៅផ្ទះ​តែ​ម្នាក់ឯង ។ ខណៈនោះ​ជន​ឈាមរាវ​ជា​ក្លើ​បាន​លួច​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ដែល​នាង​ស្នាក់​នៅ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​ផ្ដួល​ទៅ​លើ​ឥដ្ឋការ៉ូ បន្ទាប់​មក​បាន​ឱប​ថើប​បឺត​មាត់​នាង យ៉ាង​ក្រហល់ក្រហាយ​ក្នុង​បំណង​ដុត​កម្ដៅ​តណ្ហា​ឱ្យ​នាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ជាមួយ​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​នាង​មិន​ត្រឹមតែ​អត់​មាន​អារម្មណ៍​ជាមួយ​ប៉ុណ្ណោះ​ទេ បែរជា​មាន​កំហឹង​ពុះកញ្ជ្រោល​ទៅ​វិញ​ក៏​បាន​ខំ​រើបម្រះ​អស់ពី​កម្លាំងកាយ​ចិត្ត និង​បាន​ខាំ​អណ្ដាត​និង​ម្រាមដៃ​ជន​នោះ​យកឈ្នះ​ដៃ​បណ្ដាល​ឱ្យ​ស្រែក​ដូច​គេ​សំពង​រង​របួស​ហូរ​ឈាម​កក្លាក់ ទើប​ជន​នោះ​លែង​នាង​ដោយ​ស្វ័យប្រវត្តិ ហើយ​នាង​ក៏​មានឱកាស​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ចេញ​មក​ជួយ​ចាប់ខ្លួន​បាន​រួច​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។ ក្រោយ​ពេល​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​បាន​មួយ​ជំហាន​រួច ជន​នោះ​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

អ្នក​មាត់ដាច​និយាយ​ថា មាន​តែ​ការ​ចាយ​លុយ​ទិញ​ស្នេហា​ទេ​ទើប​អាច​សប្បាយ​អស់ចិត្ត​អស់ចង់​បាន តាម​បំណង​តណ្ហា ហើយ​ក៏​មិន​ខ្វះ​នោះ​ទេ នារី​បម្រើ​ផ្លូវភេទ​ដែល​ចាំ​ទទួល ។ ការ​ប្រើ​កម្លាំងបាយ​ដ៏​ឆោតល្ងង់​ចាប់បង្ខំ​រួមរ័ក​ស្នេហា​បែប​នេះ ទោះបី​បាន​សម្រេច​តែ​មួយ​ប៉​ព្រិច​ភ្នែក​ក៏​ដោយ តែ​លទ្ធផល​ចុង​ក្រោយ​គឺ​ទោស​ដេក​គុក​មិន​ខាន​ឡើយ ៕