ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស និង​ស្ត្រី​៦នាក់ស្លា.ប់​បន្ត​បន្ទាប់​សង្ស័យ​ពុល​ស្រា​.ស​ដាក់​អង់​ឌ្រីន

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ចំនួន​៦​នាក់ មាន​ស្រី​មាន​ប្រុស បាន​ស្លា.ប់​ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា ហើយ​អាជ្ញាធរ​សន្និដ្ឋាន​ថា អាច​មក​ពី​ពុល​ស្រាស​ច្រើន​ជាង​បញ្ហា​អ្វី​ផ្សេង

ខេត្តក្រចេះ ៖ អ្នក​ភូមិ​ចំនួន​៦​នាក់ មាន​ស្រី​មាន​ប្រុស បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុងអំឡុងពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា ហើយ​អាជ្ញាធរ​សន្និដ្ឋាន​ថា អាច​មក​ពី​ពុល​ស្រាស​ច្រើន​ជាង​បញ្ហា​អ្វី​ផ្សេង ព្រោះអាការ​របស់​ជន​រង​គ្រោះ​ទាំង​៦​នាក់​មុន​ពេល​ស្លាប់​គឺ​មាន​សភាព​ប្រហាក់ប្រហែល​គ្នា ។ ការ​ភ័យ​ខ្លាច​របស់​អ្នក​ឃុំ​តា​ម៉ៅ បាន​កើត​មាន​ឡើង​ក្រោយ​ពី​សំឡេង​មេក្រូ​បន្លឺ​បទ​ក្លងខែ​ក​លាន់ឮ​ទ្រ​ហុ​ឹ​ង​ពេញ​ភូមិ​បន្តបន្ទាប់​គ្នា​គឺ​បុណ្យសព​មួយ​ចប់ បុណ្យសព​មួយទៀត​ចាប់ផ្ដើម​ដែល​ជា​ពិធី​បុណ្យសព​របស់​ជន​រង​គ្រោះ​ប្រុស ស្រី​ចំនួន​៦​នាក់ ដែល​បាន​ស្លាប់​បន្តបន្ទាប់ ។ ការ​ស្លាប់​នេះ​កើតឡើង​ក្រោយ​ពី​ជន​រង​គ្រោះ​ទាំង​៦​នាក់ បាន​ផឹកស្រា​សរួច​មក ក្នុង​នោះ​ក៏​មាន​ជន​រង​គ្រោះ​ម្នាក់​ជា​កូន​អ្នក​ផលិត និង​ជា​អ្នកលក់​ស្រា​នេះ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​អ្នក​ភូមិ​គឺ​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា មក បន្ទាប់​ពី​អ្នក​ភូមិ​ទាំងនោះ​បាន​ទទួលទាន​ស្រាស ហើយ​ក៏​កើត​អាការ​ស្រវាំងភ្នែក តឹង​ដើមទ្រូង រហូត​ស្លាប់​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​ចំនួន​៣​នាក់​ផ្សេង​ទៀត​កើត​អាការ​បែប​នេះ​និង​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ឆ្លូង ។ ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​អត្តសញ្ញាណ​ឱ្យ​ដឹង​ថា ៖

១-​ឈ្មោះ ឱ រ៉េ​ន អាយុ​៥២​ឆ្នាំ ស្លាប់​នៅ​ថ្ងៃ ទី​១៤ ខែវិច្ឆិកា ក្រោយ​ពេល​ឈប់​ផឹកស៊ី​បន្ដិច ។
២-​ឈ្មោះ ឱ យ៉ា​ន អាយុ​៥០​ឆ្នាំ ស្លាប់​ថ្ងៃ្ង​ទី​១៥ វិច្ឆិកា ។
៣-​ឈ្មោះ ហេង សុក អាយុ​៤៥​ឆ្នាំ ស្លាប់​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ។
៤-​ឈ្មោះ ផ្លុ​ង ភឿន អាយុ​៥៣​ឆ្នាំ ស្លាប់​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។
៥-​ឈ្មោះ ឈុំ សា​រឿ​ន អាយុ​៦៥​ឆ្នាំ ស្លាប់​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ។

ជន​រង​គ្រោះ​ទាំង​៥​នាក់​ស្លាប់​នៅផ្ទះ​រៀង​ៗ​ខ្លួន និង​មាន​ទីលំនៅ​ក្នុងភូមិ​ខ្សា​ត់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ និង​ស្ដ្រី​រង​គ្រោះ​ទី​៦-​ឈ្មោះ ភិន សុភា អាយុ​៣៦​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ថ្ងៃ​ទី​២២ វិច្ឆិកា ដូច​គ្នា រស់នៅ​ក្នុងភូមិ​តា​ម៉ៅ​ក្រោម ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ។ យ៉ាងណា​ក៏​ដោយ រហូត​មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​មូលហេតុ​ពុល​ស្រា ឬ​ក៏​ពុល​ចំណីអាហារ​នៅឡើយ​នោះ​ទេ ។ សេចក្តីរាយការណ៍​ពី​ភូមិ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ខាងលើ​ក្រោយ​ផឹកស្រា​សរួច​ក៏​កើត​អាការ​ស្រវាំងភ្នែក និង​តឹង​ដើមទ្រូង​រហូត​ដល់​ស្លាប់​ក្រោយ​ពី​ទិញ​ស្រាស​មក​ទទួលទាន​ជាមួយ​គ្នា និង​ខ្លះ​ស្លាប់​ក្រោយ​ពី​ទិញ​ស្រា​មក​ទទួលទាន​នៅផ្ទះ ។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ លោក​វរសេនីយ៍ត្រី ម៉ែ​ន ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា សមត្ថកិច្ច​មិន​ទាន់​បាន​កំណត់​ជាក់លាក់​ណាមួយ​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​៦​នាក់​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ តែ​ដោយសារ​តែ​អាការ​របស់​ជន​រង​គ្រោះ​មុន​ពេល​ស្លាប់​គឺ​កើត​មាន​ស្រ​ដៀង​គ្នា ។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​សង្ស័យ​ថា បណ្តាល​មក​ពី​មាន​ជាតិពុល​ក្នុង​ស្រា​ទើប​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​ស្រា​មួយ​ចំនួន​ដែល​នៅ​សេសសល់​ពី​ការ​ទទួលទាន និង​ពី​កន្លែង​លក់​ទៅ​ធ្វើ​កោសល្យវិច័យ​រក​មើល​សារជាតិ​ពុល ។ អភិបាលស្រុក​ព្រែក​ប្រសព្វ លោក អ៊ា​ន ណា​រម្យ ធ្វើការ​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ប្រុស​ស្រី​ទាំងនេះ​អាច​បណ្តាល​មក​ពី​ពុល​ស្រាស​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ជំនឿ​អរូបី​ផ្សេង​ណាមួយ​ដូច​ការ​លើក​ឡើង​របស់​អ្នកស្រុក​នោះ​ទេ ។

បើ​តាម​មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អាការ​បែប​នេះ​គឺ​អាច​បណ្តាល​មក​ពី​ពុល​ដោយសារ​ជន​រង​គ្រោះ​ទទួលទាន​ស្រាស ហើយ​ស្រា​នោះ​អាច​មាន​ជាតិពុល​ប្រភេទ​ថ្នាំ​អង់​ឌ្រី​ន ។ ការ​ស្លាប់​ជា​បន្តបន្ទាប់ គឺ​មក​ពី​ពួក​គាត់​ទទួលទាន​តិច​ឬ​ក៏​ច្រើន​តែ​ប៉ុណ្ណោះ ។ តាម​ប្រភព​មួយ​និយាយ​ថា ស្រាស​ដែល​ផលិត​នេះ​មាន​លាយថ្នាំ​អង់​ឌ្រី​ន​ដើម្បី​ឱ្យ​វាខ្លាំង ។ កាលណា​ស្រា​ខ្លាំង​ទើប​លក់ដាច់ ទើប​មាន​អ្នក​ផឹក ។ វា​ស៊ីសង​ដាក់​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​កាលណា​ដាក់​ថ្នាំ​អង់​ឌ្រី​ន​បែប​ចាស់ដៃ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្រា​នោះ​ខ្លាំង​ទេ តែ​គឺ​ខ្លាំង​ដល់​ពុល​តឹង​ដើមទ្រូង​ស្លាប់​តែ​ម្ដង ៕