ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ៥នាក់ ប្រើ​ដាវសុំាម៉ូរៃធ្វើស​កម្មភាព​ភ្ជង់ប្លន់​យកម៉ូតូម៉ា​កអាយខុនពី​បុរសម្នាក់​ បាន​សម្រេច​ដោយ​សុវត្ថិភា​ព

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ​ជនសង្ស័យ​៥នាក់ ​ប្រដាប់​ដោយ​ដាវសុំា​ម៉ូរៃ​ជាច្រើន​ដើម ​​បានធ្វើសកម្មភាព​ភ្ជង់​ប្លន់ម៉ូតូ​ម៉ាក អាយ​ខុន ​ស៊េរីឆ្នាំ២០១០​ ពីបុរស​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​រោងចក្រ​បារី​សេក ស្ថិត​តាមបណ្តោ​យផ្លូវជាតិលេខ២​ ក្នុងសង្កាត់​ចាក់អង្រែ​លើ ​ខណ្ឌមា​នជ័យ ​កាលពីវេ​លាម៉ោង១អាធ្រាត្រ​​ ឈាន

រាជ​ធានី​​ភ្នំពេញ​ ៖ ​ជនសង្ស័យ​៥នាក់ ​ប្រដាប់​ដោយ​ដាវសុំា​ម៉ូរៃ​ជាច្រើន​ដើម ​​បានធ្វើសកម្មភាព​ភ្ជង់​ប្លន់ម៉ូតូ​ម៉ាក អាយ​ខុន ​ស៊េរីឆ្នាំ២០១០​ ពីបុរស​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​រោងចក្រ​បារី​សេក ស្ថិត​តាមបណ្តោ​យផ្លូវជាតិលេខ២​ ក្នុងសង្កាត់​ចាក់អង្រែ​លើ ​ខណ្ឌមា​នជ័យ ​កាលពីវេ​លាម៉ោង១អាធ្រាត្រ​​ ឈានចូល​ថ្ងៃទី ២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៤ ​។

ជនរងគ្រោះ​ក្នុងអំពើប្លន់ខា​ងលើនេះ​ មានឈ្មោះ ​គឹម វិបុល ​អាយុ២៥​ឆ្នាំ ស្នាក់​នៅភូមិ​ត្នោតជ្រុំ ​សង្កាត់​បឹងទំពុន​ ខណ្ឌមា​​នជ័យ មុខរប​រជាមន្ត្រីរាជ​ការ ។

យោងតាម​ការរៀប​រាប់របស់​ជនរងគ្រោះ​ បានឱ្យ​ដឹងថា​ នៅមុន​ពេលមាន​ហេតុការណ៍​នេះកើតឡើង គឺ​ដំបូងឡើយ​ បុរសរង​គ្រោះ​បានជិះ​ម៉ូតូមួយ​គ្រឿង​ម៉ាកអាយ​ខុន ព​ណ៌ទឹក​ក្រូច ពាក់​ស្លាកលេខ​ កណ្តា​ល​ 1Q-002​3 ជិះធ្វើ​ដំណើ​រតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ​ទិស​ដៅពីត្បូង​ទៅជើង ​លុះជិះ​មកជិត​ដល់​កន្លែង​កើត​ហេតុ ​ម៉ូតូរបស់ខ្លួន​ក៏អស់​សាំង ​ទើ​បបណ្តើរ​រហូតមក​ដល់ចំណុច​កើតហេតុ​ខាងលើ​នេះ ​ស្រាប់​តែមាន​ជនសង្ស័យ​មួយ ក្រុម​មានគ្នា​៥នាក់​ ប្រដាប់​ដោយ​ដាវសុំា​ម៉ូរៃ ​ជាច្រើន​ដើម បា​នធ្វើ​សកម្មភាព​ភ្ជង់ប្លន់​គំរាមឱ្យ​យុវជន​រង​គ្រោះ ចុះពី​លើម៉ូតូ​ ហើយ​ជនរង​គ្រោះ​ក៏បានចុះ​ពីលើ​ម៉ូតូតាម​សម្រួល​ ប៉ុន្តែ​ដោយសា​រតែ​ម៉ូតូអស់​​សាំង ជនសង្ស័យទាំង​៣នាក់ក្នុង​ចំណោម​បក្ខ​ពួក៥នាក់​ បានជិះ​ម៉ូតូយក​ទៅចាក់​សាំង ​ដោយទុក​បក្ខ​ពួក២​នាក់ទៀត ​ឱ្យនៅ​គំរាម​​ជនរងគ្រោះ កុំឱ្យ​ស្រែកឆោរ​ឡោ​ថែមទាំង​​យកដាវកាប់ជនរង​គ្រោះ​ចំនួន១ដាវ​បណ្តាល​ឱ្យ​រង​របួស​ផង ដែរ​។ ក្រោយប​ក្ខ​ពួកចាក់​សាំងម៉ូតូ​រួចរាល់​ហើយនោះ ​បានជិះ​មកត្រឡប់​យក​បក្ខ​ពួក២​នាក់ដែល​នៅ​គំរាម ជន​​រងគ្រោះ ហើយ​​ដឹកគ្នាចេញទៅ​បាត់ដោយ​សុវត្ថិភាព ។

ក្រោយ​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​បានចុះ​អន្តរាគមន៍​ដល់កន្លែងកើតហេតុ ​និងនាំ​ជនរងគ្រោះទៅធ្វើការ​ដាក់ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍រដ្ឋបាល​នគរបាលចាក់​អង្រែលើ​ រួចទំនាក់​ទំនងទៅ​សាច់ញាតិ​ឱ្យ​មក​ទទួល​យក​ទៅ គេហ​ដ្ឋានវិញ​ ។