ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ម្នាក់​លួច​កាត់ខ្សែភ្លើង​ក្នុង​ការ​ដ្ឋាន​សំណង់​ត្រូវ​ក្រុម​កម្មករ​ចាប​់​វាយ​ឡើង​ទ្រម​ខ្លួន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ចូល​លួច​កាត់​ខ្សែ​ភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់មួយ​កន្លែង​ត្រូវ​បាន​ក្រុមកម្មករ​សំណង់​ឃើញ​ទាន់​​នាំ​គ្នា​ព័ទ្ធ​ចាប់​វាយ​ឡើង​ទ្រម​ខ្លួន រួច​រាយការណ៍ទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ទទួល​យក​ជន​សង្ស័យទៅ​​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល ពី​វេលា​ម៉ោង​៣ ទាប​ភ្លឺ​ថ្ងៃ​ទី ២៦ វិច្ឆិកា

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ចូល​លួច​កាត់​ខ្សែ​ភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់មួយ​កន្លែង​ត្រូវ​បាន​ក្រុមកម្មករ​សំណង់​ឃើញ​ទាន់​​នាំ​គ្នា​ព័ទ្ធ​ចាប់​វាយ​ឡើង​ទ្រម​ខ្លួន រួច​រាយការណ៍ទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ទទួល​យក​ជន​សង្ស័យទៅ​​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣ ទាប​ភ្លឺ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០១៤ នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ​​តាម​បណ្តោយ​ផ្លូវ​បេតុង​ចូល​បូរី​អូរបែក​ក្អម ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ​ឈ្មោះ  ស្រេង ហុក ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ក្រោយ​ផ្សារ​ហេង លី ​និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ព្រៃរលួស ឃុំព្រៃ​បាក់ ខេត្តកំពង់​ចាម ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ជន​សង្ស័យ​ខាង​លើ​បាន​ចូល​មក​លួច​កាត់​ ខ្សែភ្លើង​ក្នុង​ការ​ដ្ឋាន​សំណង់​​ ពេល​កំពុង​តែកាត់ស្រាប់តែកម្មករ​សំណង់នៅ​ទី​នោះ​ក្រោក​​ពីដេក​បាន​ឃើញ​ជន​សង្ស័យ​រូប​នេះ​កំពុង​តែធ្វើ​សកម្ម​ភាព​កាត់​ខ្សែភ្លើង ក៏បាន​ដាស់​កម្មករ​សំណង់​ផ្សេង​ៗទៀត​ឱ្យ​ភ្ញាក់​ហើយ​នាំ​គ្នា​ឡោម​ព័ទ្ធ​ជន​សង្ស័យ​ខាង​លើ​ចាប់វាយ​ឡើង​ទ្រម​ខ្លួនតែម្តង​​។ បន្ទាប់មក​ក្រុមកម្មករ​សំណង់​ក៏បាន​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​​ឱ្យ​មក​ទទួល​យក​ជន​សង្ស័យ​ទៅ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។