ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ក្រុង​សហការជាមួយ​ប៉េអឹម​ខណ្ឌពោធិ៍សែន​ជ័យដេញ​ចាប់បាន​ជន​សង្ស័យ​​​២នាក់ រួម​និង​ម៉ូតូស្គូពីមួយ​គ្រឿង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំងកងរាជ​អាវុធ​ហត្ថ​​ក្រុង​ សហការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌពោធិ៍សែន​ជ័យ​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់ពី​លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ និង​លោក ជឹម រិទ្ធី មេបញ្ជាកា​កង​រាជ​អាវុធ​ហត្ថខណ្ឌពោធិ៍សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ដេញ​ចាប់​ជន​សង្ស័យ​បាន​២នាក់​​​​និង​ម៉ូតូ

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំងកងរាជ​អាវុធ​ហត្ថ​​ក្រុង​ សហការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខណ្ឌពោធិ៍សែន​ជ័យ​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់ពី​លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ និង​លោក ជឹម រិទ្ធី មេបញ្ជាកា​កង​រាជ​អាវុធ​ហត្ថខណ្ឌពោធិ៍សែន​ជ័យ បាន​បើក​ប្រតិបត្តិការ​ដេញ​ចាប់​ជន​សង្ស័យ​បាន​២នាក់​​​​និង​ម៉ូតូ​ស្គូពី ​មួយ​គ្រឿង ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​ រំលង​អាធា្រត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ ឈាន ថៃ តាម​​ផ្លូវ​១០៥K ច្រក​ចូល​វត្ត​តាំង​ក្រសាំង ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថជា​ច្រើន​នាក់​ដែល​ចុះ​ល្បាត​តាម​គោល​ដៅ​ បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​៣នាក់ ជិះ​ម៉ូតូ​ស្គូពី ស៊េរី​ឆ្នាំ​២០១៥​ មួយ​គ្រឿង​ពណ៌ស អត់​ស្លាក​លេខ​ ដែល​ធ្វើ​ដំណើរតាម​ហាវិថី​សហព័ន្ធរុស្ស៊ី​ កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក៏ជិះ​ម៉ូតូ​ដេញ​តាម​ ពេល​នោះ​ជន​សង្ស័យ​បាន​បន្ថែម​ល្បឿន​មក​ដល់​មុខ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ​អន្តរជាតិ ក៏បាន​បត់​ស្តាំ​ចូល​តាម​ផ្លូវ​១០៥​K ច្រក​ចូល​វត្ត​តាំង​ក្រសាំង ។ ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ដេញ​ពី​ក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​នោះ ក្រុមជន​សង្ស័យ​បាន​បត់ម៉ូតូ​ចូល​ផ្លូវ​​​ក្រោយ​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល​ ឈាន ថៃ ​ ហើយ​បាន​កាច់​សោ.ក ម៉ូតូ បម្រុង​រត់​គេច​ខ្លួន​ ក៏ត្រូវ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​​ឃាត់ខ្លួន​បាន​ពីរ​នាក់ និង​ម៉ូតូ​ស្គូពី​ ស៊េរីឆ្នាំ ២០១៥ មួយ​គ្រឿង​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​ប្លោះ​របង​ចូល​ដី​ឡូត៍​ប្រជា​ពល​រដ្ឋ​ក្បែរ​នោះ​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង ។ ជន​សង្ស័យដែល​ខ្លួន​បាន​ទី១.ឈ្មោះ លាង ភេទប្រុស អាយុ២៣​ឆ្នាំ ,ទី២.ឈ្មោះ រដ្ឋា ភេទប្រុស អាយុ​២០​ឆ្នាំ ចំណែក​ជន​សង្ស័យ​រត់គេចខ្លួន​មាន​ឈ្មោះ ណាក់ ភេទ​ប្រុស ។

ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​នាំ​ខ្លួន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ធ្វើការ​សួរនាំ ។