ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ប្រដាប់អាវុធ​ធ្វើ​សកម្ម​ភាព​ភ្ជង់បុរសនារី៣នាក់​យក​ម៉ូតូស៊ុយស៊ូគីឡែតមួយ​គ្រឿង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​យក​ម៉ូតូ​ស៊ុយ​ស៊ូគី​ឡែត​មួយ​គ្រឿង​​ ដែល​ជិះ​ដោយ​មនុស្ស​ប្រុស-ស្រី​៣នាក់ រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ២០ នាទី​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៦ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​យក​ម៉ូតូ​ស៊ុយ​ស៊ូគី​ឡែត​មួយ​គ្រឿង​​ ដែល​ជិះ​ដោយ​មនុស្ស​ប្រុស-ស្រី​៣នាក់ រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ២០ នាទី​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៦ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លក់​ចាប់​ហួយ​ សុខា រ៉ាវី តាម​ផ្លូវ​១០៥K ច្រក​ចូល​វត្ត​តាំង​ក្រ​សាំង ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ វាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ។

ប្រ​ភព​ព័ត៌មាន​ពី​យុវជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​យុវជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូគី​ឡែត​​មួយ​គ្រឿង ពណ៌​ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1CL-1309 ​ ដឹក​គូរដណ្តឹង និង​មិត្ត​ភក្តិ​ស្រី​ម្នាក់​ទៀត ត្រឡប់មក​ពី​ដើរ​លេង​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​105k ក្នុង​ទិសដៅ​ពី​ត្បូង ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ ក៏មាន​ជន​សង្ស័យ​បីនាក់ប្រដាប់​ដោយ​កាំ​ភ្លើង​ក្នុង​ដៃ​ពី​រ​ដើម​​ជិះ​ម៉ូតូ​ពីរ​គ្រឿង (ស៊ុយ ស៊ូគីនិច ពណ៌ស និង ​​MSX ) បាន​ជិះ​មក​កៀង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ រួច​ហើយ​ដក​កាំ​ភ្លើង​ភ្ជង់​ជន​រង​គ្រោះ​ឱ្យ​ចុះ​ពី​លើ​ម៉ូតូ​ទាំង​៣​នាក់ ដោយ​​​បក្ខពួក​ចោរ​ម្នាក់​ចុះពី​លើ​ម៉ូតូ​ស៊ុយ​ស៊ូគីនិច ហើយ​ឡើង​ជិះ​ម៉ូតូ​ស៊ុយ​ស៊ូគី​ឡែត របស់​ជន​រង​គ្រោះ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។

ក្រោយ​ពេល​កើត​ហេតុ​គេ​ឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បាន​នាំ​ជន​រង​គ្រោះ​មក​សួរ​នាំ​និង​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋបាល​កាកាប។