ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ស្រាជិះ​ម៉ូតូ​ទៅបុក​បុរសជន​ជាតិចិន​ដើរចេញ​ពីច្រៀង​ខារ៉ាអូរខេ​ បង្ក​ជា​ជម្លោះ​​បែក​ផ្សែង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរសស្រវឹង​ស្រាម្នាក់​ជិះ​ម៉ូតូ​ទៅបុក​បុរស​ជន​ជាតិ​ចិន​​ដើរ​ចេញ​ពី​​ច្រៀង​ខារ៉ា​អូខេ​ បណ្តាល​ឱ្យ​បុរសជន​ជាតិ​ចិន​នោះ​របួស​​រយៈ​ស្បែក​ពោះ​ ហើយ​ក៏​ត្រូវ​បុរស​ជន​ជាតិ​ចិន​បី​នាក់​ទៀតមក​ធាក់​​បុរស​ជិះ​ម៉ូតូ​នោះ​ ម្នាក់​​មួយ​ជើង​បង្ក​​​រ​ឱ្យមាន​ការ​​ឈ្លោះ​ប្រកែក​គ្នា​ពេញ​មុខខារ៉ា​អូរ​ខេនគរ​សំរិទ្ធ ។ ហេតុ​ការណ៍​នេះ​កើត​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរសស្រវឹង​ស្រាម្នាក់​ជិះ​ម៉ូតូ​ទៅបុក​បុរស​ជន​ជាតិ​ចិន​​ដើរ​ចេញ​ពី​​ច្រៀង​ខារ៉ា​អូខេ​ បណ្តាល​ឱ្យ​បុរសជន​ជាតិ​ចិន​នោះ​របួស​​រយៈ​ស្បែក​ពោះ​ ហើយ​ក៏​ត្រូវ​បុរស​ជន​ជាតិ​ចិន​បី​នាក់​ទៀតមក​ធាក់​​បុរស​ជិះ​ម៉ូតូ​នោះ​ ម្នាក់​​មួយ​ជើង​បង្ក​​​រ​ឱ្យមាន​ការ​​ឈ្លោះ​ប្រកែក​គ្នា​ពេញ​មុខខារ៉ា​អូរ​ខេនគរ​សំរិទ្ធ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ អាធ្រាត្រ​ ថ្ងៃ​ទី​២៦ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​ខារ៉ា​អូខេ​នគរ​សំរិទ្ធ ស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់​ពីរ ខណ្ឌ​ទួល​គោក ។

បុរស​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​ជន​ជាតិចិន​មាន​ឈ្មោះ សឹុម សម្ផស្ស  អាយុ​៣១​ឆ្នាំ ជាជាង​សំណង់​ ស្នាក់​នៅ​ក្នុង​សង្កាត់ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពីបុរស​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​បុរស​ជន​ជាតិ​នោះ​ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1O-0546 ត្រឡប់មក​ពី​ផឹក​ស៊ី​ដោយ​ធ្វើ​ដំណើរ​ត្រ​ឡប់​ទៅផ្ទះ​វិញ​វិញ​តែ​ម្នាក់​ឯង​តាម​ផ្លូវ​លេខ​២៦៥ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ចំណុច​កើត​ហេតុ​ក៏បាន​ជិះ​ទៅបុក​បុរស​ជន​ជាតិម្នាក់​ដើរចេញ​ពី​ខារ៉ា​អូរ​ខេ​នគរ​សំរិទ្ធ បណ្តាល​ឱ្យ​រយៈ​ស្បែក​ពោះ តិច​តួច ហើយពេល​នោះ​ក៏ត្រូវ​បុរស​ជនជាតិចិន​៣​នាក់​ទៀត​មក​ធាក់គាត់​ម្នាក់មួយ​ជើង​ ក៏បង្ក​ឱ្យ​ការឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ពេញ​មុខខារ៉ា​អូខេ​នគរ​សំរិទ្ធ​តែម្តង ។

បន្ទាប់មក​គេឃើញ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះ​មកជួយ​​ធ្វើ​ការ​សម្រប​សម្រួល​​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ ដោយ​ភាគី​ទាំង​ពីរ​ធ្វើ​ដំណើរ​ត្រឡប់ទៅផ្ទះ​រៀង​ខ្លួន ។