ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​វៀតណាម​២​នាក់​ទៅ​តុលាការ​ករណី​កា.ប់​ឈើប្រណីត

9 ឆ្នាំ មុន

មណ្ឌលគិរី​ ៖ ​បុរស​ជា​ជនជាតិ​វៀតណាម​២​នាក់​ ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើឃាត់​ខ្លូ​ន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពេល​ដែល​ពូក​គេ​កំពុង​ធ្វើ​សកម្មភាព​កា.ប់​ឈើប្រណិតក្នុង​ព្រៃ​កា​ពារ​អភិរក្ស ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

មណ្ឌលគិរី​ ៖ ​បុរស​ជា​ជនជាតិ​វៀតណាម​២​នាក់​ ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើឃាត់​ខ្លូ​ន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពេល​ដែល​ពូក​គេ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើប្រណីតក្នុង​ព្រៃ​កា​ពារ​អភិរក្ស ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

ជនជាតិ​វៀតណាម​ខាងលើ​ត្រូវ​បាន​ឃាត់​ខ្លូ​ន​រយៈពេល​៤៨​ម៉ោង ចាប់ពី​ម៉ោង​៣​និង​៥០​នាទី ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិការ ឆ្នាំ២០១៤ ក្រោយ​ធ្វើការ​សាកសួរ​នៅ​ក្នុង​ស្នាក់​ការ​អភិរក្ស​ជីវចម្រុះ​សីមា ។

ជនជាតិ​វៀតណាម​ទាំង​២ នាក់​រស់នៅ​ស្រុក​ប៊ូ​ឌូ​ប ខេត្ត​ប៊ិ​ញ​ហ្វឿ​ក ប្រទេស​វៀតណាម ក្នុង​នោះ​ទី​១​មានឈ្មោះ ប៊ូ តេ​ង​ដាវ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​ទី​២​ឈ្មោះ ក្វា​ង ដេ​ង អាយុ​២៧​ឆ្នាំ ហើយ​បាន​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ចំនុច​ខាងលើ​ដោយ​ខុសច្បាប់​ ។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ចាប់​ខ្លូ​ន​ពី​បទ​ប្រើ​រណា​យន្ត ​កាប់​ឈើ​ប្រភេទ​នាងនួន​ចំនួន​៥​ផ្លាន ក្នុង​ព្រៃ​ការពារ​ របស់​អង្គការ​អភិរក្ស​ជីវចម្រុះ​សីមា និង​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕