ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ឆ្លាក់​ផ្លែ​ល្ពៅ​ជា​រូប​បិសាច
លោក​ម៉ាក អេ​ល​ដ្រេ​ត អាយុ​៤៤​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ក្រោយ​ពី​ឃើញ​ប្រពន្ធ​ឆ្លាក់​ផ្លែ​ល្ពៅ​ជា​រូប​បិសាច​ស្វាគមន៍​ទិវា «​ហា​ឡូញ​វី​ន​» កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៤ ក៏​យក​ផ្លែ​ប៉ោម​ឆូត​ធ្វើ​ជា​ផ្ទៃមុខ រួច​ដាក់​ហាលថ្ងៃ​រយៈពេល​១​ស​ប្តា​ហ៍​ក្លាយជា​រូប​គួរ​ឱ្យ​ចង់​មើល ។

១-​ឆ្លាក់​ផ្លែ​ល្ពៅ​ជា​រូប​បិសាច
លោក​ម៉ាក អេ​ល​ដ្រេ​ត អាយុ​៤៤​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ក្រោយ​ពី​ឃើញ​ប្រពន្ធ​ឆ្លាក់​ផ្លែ​ល្ពៅ​ជា​រូប​បិសាច​ស្វាគមន៍​ទិវា «​ហា​ឡូញ​វី​ន​» កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៤ ក៏​យក​ផ្លែ​ប៉ោម​ឆូត​ធ្វើ​ជា​ផ្ទៃមុខ រួច​ដាក់​ហាលថ្ងៃ​រយៈពេល​១​ស​ប្តា​ហ៍​ក្លាយជា​រូប​គួរ​ឱ្យ​ចង់​មើល ។

២-​តាំង​ពិ​ព​រ័​ណ៍​រូបថត
ស្ត្រី​ម្នាក់​សម្លឹង​តាម​រយៈ​ម៉ាស៊ី​ន​ថត នៅ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​រូបថត​នៅ​ក្រុង​កូ​ឡូញ ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ក្នុង​រយៈពេល​យូរ ។

៣-​រថយន្ត​ប្រើ​អា​គុយ
បុរស​ម្នាក់​សាកល្បង​បើកបរ​រថយន្ត​កង់​៣​ប្រើ​អា​គុយ​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា​នៅ​ទីក្រុង​ហ្គ្រេ​ណូ​ប៊ើ​ល ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​បារាំង ។ រថយន្ត​ប្រើ​អា​គុយ​នេះ មាន​គម្រោង​ដាក់​ឱ្យ​ជួល​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ពុល​នៅ​ទីក្រុង ។

៤-«Drone» សម្រាប់​ត្រួតពិនិត្យ​ចម្ការ​ទំពាំងបាយជូរ
យាន​ហោះហើរ​គ្មាន​មនុស្ស​បើកបរ (Drone) បំពាក់​ម៉ាស៊ី​ន​ថត «Infrared» ដើម្បី​ឃ្លាំមើល​ដើម​ទំពាំងបាយជូរ ក្នុង​ចម្ការ​នៅ​ក្រុង​ប៊័រ​ដូ ប្រទេស​បារាំង ។

៥-​ឆ្លាក់​រូប​ផ្លែ​ឈើ​ក្នុង​ពិ​ព​រ័​ណ៍​អាហារ​ពិភពលោក
ស្ត្រី​ប៉ូ​ឡូញ​ម្នាក់​ឆ្លាក់​ផ្លែ​ប៉ោម​ដាក់​តាំង​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍​អាហារ​ពិភពលោក​នៅ​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី ។

៦-​តោ​នៅ​តំបន់​កា​ហ្សា​ខ្វះ​ចំណី
តោ​ញី​-​ឈ្មោល​១​គូ​ដេក​យ៉ា​ង​ស្រងូតស្រងាត់​ក្នុង​ទ្រុង​នៅ​ឧទ្យាន​សត្វ «​បៃ​ហ្សា​ន​ស៊ី​ទី​» ភាគ​ខាងជើង​តំបន់​កា​ហ្សា ដោយសារ​អត់​ចំណី ក្រោយ​ពី​ជួប​វិបត្តិ​សង្គ្រាម​រ៉ាំ​រ៉ៃ​រវាង​អីុ​ស្រា​អែ​ល និង​ហា​មា​៉​ស់ ដែល​អូស​បន្លាយពេល​ជិត​២​ខែ ។

៧-​កូន​ផេ​ន​ដា​ភ្លោះ​៣​ក្បាល
បុគ្គលិក​ឧទ្យាន​សត្វ​នៅ​ក្រុង​ក្វា​ង​ចូ​វ ខេត្ត​ក្វា​ង​ទុង​បាន​លើក​បីកូន​ផេ​ន​ដា​ភ្លោះ​ចំនួន​៣​ក្បាល​ទើប​កើត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៨-​ម្ជុលខ្ទាស់​រូប​មេអំបៅ​ដាំ​ពេជ្រ
«Ballerina Butterfly» ជា​ម្ជុលខ្ទាស់​រូប​មេអំបៅ ដាំ​ពេជ្រ​ទំហំ​២៦,២៧​ការាត់ និង​សម្បក​គ្រំ​គជ់​ដាក់​ដេញថ្លៃ និង​លក់​បាន​តម្លៃ ៩៥០.០០០​ដុល្លារ ។

៩-​ក្រុង​សម្រាប់​អាហារ​បួស
សមាជិក​នៃ​ក្រុម​អភិរក្ស​សត្វ (PETA) បាន​លើក​បង្ហាញ​បន្លែ​ដែល​ឆ្លាក់​ជា​អគារ​នៃ​ក្រុង​មេន​ហាត​តាន់ រដ្ឋ​ញូ​វ​យ៉​ក ។ ក្រុម​អភិរក្ស​នោះ​ឈរ​នៅ​ជណ្តើរ​សាលាក្រុង​ញូ​វ​យ៉​ក ដើម្បី​ឱ្យ​សមាជិក​សភា​បានឃើញ​ថា ពួក​គេ​ប្រកាស​ឱ្យ​ក្រុង​ញូ​វ​យ៉​ក ក្លាយជា​ក្រុង​ដែល​ពលរដ្ឋ​និយម​ទទួលទាន​បន្លែ​ប្រចាំឆ្នាំ​២០១៤៕