ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កញ្ចាស់​ចាប់​រំលោ.ភ​​ក្មួយ​ស្រី​សាច់​ថ្លៃ​អាយុ​១៣​ឆ្នាំ​ នាង​អាយុ​១៤​ឆ្នាំ​បែក​ធ្លាយ

9 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​ជា​ឪពុកមា ដែល​ចាប់រំលោ.ភ​ក្មួយ​ស្រី​សាច់ថ្លៃ​ជា​អនីតិជន មាន​រយៈពេល​ជាង​១​ឆ្នាំ​ទើប​បែកធ្លាយ ត្រូវ​បាន​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ក្រោយ​ពី​នគរបាល​ស្រុក​សំបូរ បាន​ចាប់​ឃាត់ខ្លួន​មក​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក ។

ខេត្តក្រចេះ ៖ ជនសង្ស័យ​ជា​ឪពុកមា ដែល​ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​ជា​អនីតិជន មាន​រយៈពេល​ជាង​១​ឆ្នាំ​ទើប​បែកធ្លាយ ត្រូវ​បាន​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ក្រោយ​ពី​នគរបាល​ស្រុក​សំបូរ បាន​ចាប់​ឃាត់ខ្លួន​មក​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក ។

នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ សេក ហាន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ស្រុក​សំបូរ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​សាច់ថ្លៃ​អាយុ​១៤​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក​រហូត​មាន​រយៈពេល​១​ឆ្នាំ​ទើបតែ​បែកធ្លាយ​នា​ពេល​នេះ ។ ក្មេង​ស្រី​រង​គ្រោះជា​ក្មេង​កំព្រា​ឪពុក​ម្តាយ និង​បាន​មក​រស់នៅ​ជាមួយនឹង​គ្រួសារ​របស់ ជន​អគតិ​នេះ​តាំងពី​តូច ដោយ​នាង​ជា​ក្មួយ​ស្រី​បង្កើត​របស់​ស្ត្រី​ជា​ប្រពន្ធ ។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​តាំងពី​អាយុ​១៣​ឆ្នាំ ហើយ​ក៏​ទើបតែ​បែកធ្លាយ​ដែរ បន្ទាប់​ពី​បាន​ចាប់រំលោភ​នាង​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ។ ដោយសារ​អត់ទ្រាំ​មិន​បាន នាង​ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ម្តាយមីង​ជា​ប្រពន្ធ​ជនសង្ស័យ ទើប​មាន​ពាក្យបណ្តឹង​មក​នគរបាល ហើយ​ក៏​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ។

អធិការរង​នគរបាល​ស្រុក​សំបូរ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក​អនុសេនីយ៍ឯក ឈិ​ន សំបូរ បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជន​នេះ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ទៅ​តាម​បណ្តឹង​របស់​ក្មេង​ស្រី​រង​គ្រោះ ។ ជនសង្ស័យ ត្រូវ​បាន​លោក រស់ សាម​ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ក្រោម បទចោទប្រកាន់​រំលោភ​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​ទៅ​នឹង​ជន​រង​គ្រោះជា​អនីតិជន ៕