ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បង្ហោះ​រូប​ជន​សង្ស័យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​បា.ញ់ប្រហារ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ មុខ​ហាង​លក់​ផ្លែ​ឈើ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​មកនេះ នៅ​តែ​ជា​រឿង​ដែល​មហាជន​កំពុង​មានការ​តាមដាន ស្ទើរតែ​មិន​ដកដង្ហើម​ទៅ​ហើយ ព្រោះ​វា​សាហា.វ​ពេក​។

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​បាញ់ប្រហារ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ មុខ​ហាង​លក់​ផ្លែ​ឈើ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​មកនេះ នៅ​តែ​ជា​រឿង​ដែល​មហាជន​កំពុង​មានការ​តាមដាន ស្ទើរតែ​មិន​ដកដង្ហើម​ទៅ​ហើយ ព្រោះ​វា​សាហាវ​ពេក​។ រហូត​មក​ដល់​ថ្ងៃនេះ​ដោយសារ​តែ​ឋានៈ​របស់​អ្នក​រង​គ្រោះ​មាន​គោរមងារ​ជា​ឧកញ៉ា និង​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ​រូប ដែល​មានមុខ​របរ​ធំ​ៗ​ជា​ច្រើន គឺ​ការ​គ្រប់គ្រង​ក្រុមហ៊ុន​សី​ុ​ម៉​ង់​ត៍​សញ្ញា​ត្បូង​ពេជ្រ ឡឥដ្ឋ​ត្បូង​ពេជ្រ និង​ក្រុមហ៊ុន​សំណង់​។​ល​។ ដោយឡែក​ភរិយា​របស់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ គឺជា​ម្ចាស់​ហាង​លក់​ពេជ្រ​មាន​តម្លៃ​យីហោ ហុងកុង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ក្បែរ​ផ្សារ​ទំនើប​សូ​រិ​យា និង​ក្បែរ​ផ្សារ​ធំ​ថ្មី ។

នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហាញ​ពី​រូប​បុរស​ម្នាក់ ដែល​មាន​សម្លៀក​បំពាក់​និង​ចំណុច​កត់សម្គាល់​មួយ​ចំនួន​ដូច​ជន​ជា​ឃាតករ​បាញ់​ប្រហារជីវិត​លោក​ឧកញ៉ា ហើយ​បាន​នាំ​គ្នា​ចាត់​ទុក​ថា ជា​ជនសង្ស័យ ដោយ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ជុំវិញ​បុរស​មួយ​រូប​ដែល​មក​មើល​សព​លោក​ឧកញ៉ា ដែល​ស្លាប់​ក្នុង​ថ្លុកឈាម ។ ការ​បង្ហោះ​រូបភាព​បុរស​ជា​ជនសង្ស័យ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​បាន​ក្លាយជា​ការ​ចម្លង​ផ្សាយ​បន្ត​គ្នា ហើយ​បាន​បញ្ចេញមតិ​ជុំវិញ​ជនសង្ស័យ​នោះ ដោយ​អ្នកខ្លះ​ថា ឃាតករ​ដែល​បាញ់ប្រហារ​ទៅ​លើ​លោក​ឧកញ៉ា​អឹ​ុ​ង ម៉េ​ង​ជឺ មិន​បានដឹង​ថា សកម្មភាព​របស់​ខ្លួន​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នោះ​ទេ ។ ដូច្នេះ​ហើយ​ទើប​ជនសង្ស័យ ក្រោយ​១០​នាទី​បាន​មក​ពិនិត្យ​សព​ក្នុង​ស្ថានភាព​ខណៈ​ដែលសព​របស់​លោក​ឧកញ៉ា​មិន​ទាន់​ត្រូវ​បាន​យក​ចេញពី​កន្លែង​កើតហេតុ​នៅឡើយ ។

បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​ប៉ូលិស​ខណ្ឌចំការមន​ស្ថិត​ក្នុង​ការ​សង្ស័យលោក​ឧត្តមសេនីយ៍ត្រី ជួន ណា​រិ​ន្ទ ស្នងការ​រង​នគរបាល​រាជធានី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ការ​បង្ហោះ​រូបភាព​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាញ់​សម្លាប់​លោក​ឧក​ញា​៉ អឹ​ុ​ង ម៉េ​ង​ជឺ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ ឡោ​តិច​សេង កាលពី​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​មកនេះ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ ហើយ​អ្វី​ជា​ការ​ពិត ជនសង្ស័យ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​ឈ្មោះ សុក ម៉ូ​នី​ត្រា រហស្សនាម ៣៣៨ ជា​នគរបាល​ផ្នែក​អន្តរាគមន៍​ខណ្ឌចំការមន ។ លោក​ឧត្តមសេនីយ៍ត្រី​បន្ត​ថា រូបភាព​ដែល​បាន​បង្ហោះ​ដោយ​កំណត់​ថា ជា​ជនសង្ស័យ​នោះ គឺ​ក្រោយ​ពេល​កើតហេតុ លោក សុក ម៉ូ​នី​ត្រា បាន​ចុះ​ទៅ​បំពេញភារកិច្ច​នៅ​ជុំវិញ​កន្លែង​កើតហេតុ ។ ដូច្នេះ​លោក​មិន​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​បាញ់ប្រហារ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ នោះ​ទេ ។ ចំណែក​រូប​លោក​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏​មិនមែន​ជា​ការ​ពិត​ដែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ដុតដៃដុតជើង ស្វែងរក​ចាប់ខ្លួន​ឃាតករ​ពិតប្រាកដ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ដើម្បី​បង្ហាញ​នូវ​ជំនឿ​ពី​មហាជន ។ មរណភាព​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ត្រូវ​ខក​ខានមិនបាន​ចូល​បំភ្លឺ​នៅ​សាលាដំបូងប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​បានឱ្យ​ដឹង​ថា មរណភាព​របស់​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ត្រូវ​បាន​ខកខាន​ក្នុង​ការ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​លោក​ចៅក្រម​សើ​ុ​ប​សួរ ពាក់ព័ន្ធ​សំណុំរឿង​ទំនាស់​ដីធ្លី​ធំ​មួយ​កន្លែង នៅ​ម្តុំ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ត្រូវ​បាន​លោក​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឱ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ ខាង​មុខ ដើម្បី​សាកសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ ។ ប្រភព​បន្ត​ថា បណ្តឹង​ព្រហ្មទណ្ឌ​នោះ គឺ​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ជា​ចុង​បណ្តឹង ពាក់ព័ន្ធ​ទំនាស់​រឿង​ដីធ្លី​នៅ​បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ដែល​ដី​នោះ​មាន​តម្លៃ​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ដើមបណ្តឹង​ជា​ឧកញ៉ា​ម្នាក់​ទៀត ។

ដូច្នេះ​មរណភាព​របស់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ដែល​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ តាម​ប្រមាញ់​ប្រហារ​ដ៏​សាហាវ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទើប​រត់​ចេញ​នៅ​មុខ​កន្លែង​លក់​ផ្លែ​ឈើ​ក្បែរ​ស្តា​ត​អូ​ឡាំ​ពិ​ក កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា គឺជា​ការ​ខកខាន​របស់​ចុង​បណ្តឹង ក្នុង​ការ​ចូល​ឆ្លើយ​បំភ្លឺ​លើ​សំណុំរឿង​នោះ ។ បុ​៉​ន្តែ​អ្នក​ច្បាប់​ម្នាក់​ថា ទោះបី​ចុង​បណ្តឹង​អវត្តមាន​មិន​បាន​ចូល​បំភ្លឺ​ផ្ទាល់​នៅ​ចំពោះ​មុខ​ចៅក្រម​សើ​ុ​ប​សួរ​ក្តី ក៏​សំណុំរឿង​នេះ​ចុង​ចម្លើយ​នៅ​មាន​មេធាវី​ការពារ​ក្តី​តាម​ផ្លូវច្បាប់​សម្រាប់​បន្ត​វិវាទ​ដល់ទី​បញ្ចប់​ដែរ ដែល​មិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ឡើយ ។ ទាក់ទិន​ករណី​ខាងលើ​នេះ កោះសន្តិ ភាព​បាន​ទូរស័ព្ទ​សាកសួរ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ដើម្បី​សុំ​ការ​បំភ្លឺ​ក្នុង​រឿង​នេះ​ដែរ បុ​៉​ន្តែ​លោកស្រី​មេធាវី​មិន​បាន​ឆ្លើយ​តប​បែប​ណា​ទេ ដោយសារ​លោកស្រី​ជាប់រវល់​មមាញឹក​ក្នុង​កម្មវិធី​បុណ្យសព​របស់​កូនក្តី ។

សព​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ នឹង​ដង្ហែ​មក​បញ្ចុះ​នៅ​ថ្ងៃនេះសព​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​របស់​សព​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បណ្ឌិត​ម៉ុង ឫ​ទ្ធី ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា សព​នឹង​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​វត្ត​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តាម​ផ្លូវជាតិ​លេខ​៥១ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ។ ទិដ្ឋភាព​នៅ​គេហដ្ឋាន​នៃ​សព​ដែល​កំពុង​ប្រារព្ធ​ពិធីបុណ្យ មានការ​យាមកាម​ដោយ​សមត្ថកិច្ច​យ៉ាង​តឹង​រឹ​ុ​ង​បំផុត ចាប់ពី​ខ្លោងទ្វារ​គេហដ្ឋាន​រហូត​ទៅ​ក្នុង​រោង​បុណ្យ ។ លោក​ឧកញ៉ា​បាន​បន្សល់​ទុក​កូនប្រុស​២​នាក់ និង​ស្រី​ម្នាក់​ឱ្យ​នៅ​ជាមួយ​ម្តាយ ៕