ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​​ម៉ូតូ​បុក​សន្លប់លើ​ផ្លូវត្រូវរថយន្ត​២​គ្រឿងទៀត​​កិន​បន្ថែម​ដាច់​ក្បាលស្លា.ប់យ៉ាង​​អាណោច​​អាធ័ម

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីមិន​ស្គាល់​អត្ត​សញ្ញា​ណ​ម្នាក់​ដើរ​តាម​ផ្លូវ​ម្នាក់​ឯង ត្រូវ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​អត្ត​សញ្ញា​ណ​បើក​មក​បុកស្រ្តីរូប​នោះ​បោក​សន្លប់​កណ្តាល​ថ្នល់​ ចំណែក​អ្នក​បើក​ម៉ូតូ​បាន​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​​បាត់​ទៅ បន្ទាប់មក​ក៏មាន​រថយន្ត​ពីរ​គ្រឿង​ទៀត​បើក​

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីមិន​ស្គាល់​អត្ត​សញ្ញា​ណ​ម្នាក់​ដើរ​តាម​ផ្លូវ​ម្នាក់​ឯង ត្រូវ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​អត្ត​សញ្ញា​ណ​បើក​មក​បុកស្រ្តីរូប​នោះ​បោក​សន្លប់​កណ្តាល​ថ្នល់​ ចំណែក​អ្នក​បើក​ម៉ូតូ​បាន​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​​បាត់​ទៅ បន្ទាប់មក​ក៏មាន​រថយន្ត​ពីរ​គ្រឿង​ទៀត​បើក​មក​កិន​ពី​លើ​​​​​ស្រ្តី​រង​គ្រោះ​បន្តបន្ទាប់បណ្តាលឱ្យដាច់ក្បាល​ដាច់​​សាច់មើល​មិន​ស្គាល់​ស្លាប់យ៉ាង​អាណោច​អាធ័ម។​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង២ និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ផ្លូវ​លេខ៣ កែង និង​ផ្លូវ​៣០ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ស្រ្តី​រង​គ្រោះ​មិន​ស្គាល់​អត្ត​សញ្ញាណ​ខាង​លើ​បាន​ដើរ​តែ​ម្នាក់​ឯង​តាម​ផ្លូវ​ជាតិ​លេខ​៣ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រ្តី​រង​គ្រោះ​បំរុង​ដើរ​ឆ្លង​ទៅ​ផ្លូវ​៣០​ម៉ែត្រ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង ជិះ​គ្នា​ពីរ​នាក់​បាន​បើក​មក​បុក​ស្រ្តី​រង​គ្រោះ​ដួល​បោក​ទៅ​លើ​ថ្នល់​សន្លប់នៅ​នឹង​កន្លែង ចំណែក​អ្នក​ជិះ​ម៉ូតូ​នាំ​គ្នា​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​អស់ ។ បន្ទាប់មកទៀត​ក៏មាន​រថយន្ត​កាមរី​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង​ទៀត បើក​មក​កិន​ពី​លើ​ស្រ្តីរង​គ្រោះ​បណ្តាល​ឱ្យដាច់ក្បាល​​ដាច់​សាច់​មុខ​មាត់ បែក​សាច់​ដៃ​ជើង មើល​មិន​ស្គាល់​​​ ហើយ​​ដោយសារតែមេឃធ្លាក់ភ្លៀង​មក​​យ៉ាង​ខ្លាំង​​ក៏មាន​រថយន្ត​​​បែន​មួយ​គ្រឿង​ទៀត​បើក​មក​មើលផ្លូវ​មិន​ច្បាស់​ក៏បានបើកមកកិន​បន្ថែម​ពី​លើ​សាក​សព​ស្រ្តី​ខាង​លើ​ ជាប់បំណែក​សាក​សព​ស្រ្តីរង​គ្រោះ​ទៅ​តាម​កង់​រថយន្ត​ ​។​

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែង​ហេតុ​ និង​បាន​​ដឹកសាកសព​ស្រ្តីរង​គ្រោះខាង​លើ​ទៅ​តម្កល់ទុកនៅ​វត្តពោធិចិនតុង ដើម្បីស្រាវជ្រាវរក​អត្តសញ្ញាណសព ដើម្បី​ទាក់ទងឱ្យ​ក្រុមគ្រួសារ​មកទទួល​យក​ទៅធ្វើបុណ្យ​​តាមប្រពៃណី​។​