ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចាប់​រំលោ.ភ​ប្រពន្ធ​មិត្ត​ភក្តិ​ខ្លួន​ឯង​តែមិន​បាន​សម្រេច ត្រូវ​ប្រជា​ពល​រដ្ឋចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ទាំង​យប់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោ.ភ​ស្រ្តី​ម្នាក់​ តែមិន​បាន​សម្រេច​ត្រូវ​ស្រ្តី​រង​គ្រោះ​ស្រែក​ហៅ​អ្នក​ជិត​ខាង​ជួយ​ បន្ទាប់ក​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​ខាង​នាំ​គ្នា​ដេញ​ចាប់​ជន​សង្ស័យ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៧ និង ១៥​នាទី​យប់ ថ្ងៃ​ទី ២៤

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​ស្រ្តី​ម្នាក់​ តែមិន​បាន​សម្រេច​ត្រូវ​ស្រ្តី​រង​គ្រោះ​ស្រែក​ហៅ​អ្នក​ជិត​ខាង​ជួយ​ បន្ទាប់មក​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្បែរ​ខាង​នាំ​គ្នា​ដេញ​ចាប់​ជន​សង្ស័យ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៧ និង ១៥​នាទី​យប់ ថ្ងៃ​ទី ២៤ វិចិ្ឆកា ២០១៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៦ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជន​សង្ស័យ​មាន​ឈ្មោះ ទូច វិរៈ  អាយុ​២២ឆ្នាំ ជា​សន្តិ​សុខ​នៅ​ក្រុម​ហ៊ុន​សន្តិសុខ​២៤​ម៉ោង ស្នាក់នៅ​ក្នុង​ក្រុម​ហ៊ុន​សន្តិសុខ​២៤​ម៉ោង ស្ថិត​ក្នុង​ភូំ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។ ចំណែក​ស្រី្ត​​រង​គ្រោះ​មាន​អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ទី​កន្លែង​កើត​ហេតុ ។ 

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​និង​បុរស​ជា​ប្តី​នារី​រង​គ្រោះ​ជា​មិត្ត​ភក្តិ​និងគ្នា​ ហើយ​នៅ​មុន​ពេល​កើត​ហេតុ ប្តី​របស់​ស្រ្តី​រង​គ្រោះ​ខាង​លើ​ មិន​បាន​នៅ​ផ្ទះទេ​ ពេលនោះ​បុរស​សង្ស័យ​ក៏បាន​ឆ្លៀត​ឱ​កាស​​ចូល​ទៅ​ក្នុង​បន្ទប់​ស្រ្តី​រង​​​រង​គ្រោះ​  រួច​បានឱប​នារី​រ​ង​គ្រោះ​និង​ធ្វើ​សក​ម្ម​ភាព​ចាប់​រំលោភ​នារី​រង​គ្រោះ​​តែ​​​មិន​បាន​សម្រេច​ទេ​ដោយ​ស្រ្តី​រង​គ្រោះ​​រុ​​​​​​​​​​​​​​​​​​​​​​​​​​​​ញ​ច្រាន​ចេញ និង​​ស្រែក​ឱ្យ​អ្នក​ជិត​ខាង​ជួយ ។ បន្ទាប់មក​ក៏មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ជិត​ខាង ចេញ​មក​ជួយ​ដេញ​ចាប់ជន​សង្ស័យ បាន​ក៏ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍ចោម​ចៅ​តែម្តង ។

ក្រោយ​ពេល​កើត​ហេតុ​ស្រ្តីរង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងនៅប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ចោម​ចៅ​ហើយ​បុរស​សង្ស័យ​ក៏បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់មែន​ ។​ដោយ​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​ស្រ្តី​រង​គ្រោះ និង​ការ​សារ​ភាព​របស់​បុរស​សង្ស័យ​មាន​ភាព​ស៊ីសង្វាក់​គ្នា​ សមត្ថ​កិច្ច​ក៏បាន​ក៏​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​និតិវិធីច្បាប់ ។