ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​មួយ​ក្រុម​គប់​ដុំ​ថ្ម​ទៅលើ​ម៉ូតូ​ស្គួពីមួយ​គ្រឿងច្រឡំ​ថា​ម៉ូតូ​​គូទំនា​ស់​បណ្តាល​ឱ្យ​ស្រ្តីមាន​ផ្ទៃពោះ​ម្នាក់​រង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុមនាំ​គ្នា​​គប់​ដុំ​ថ្ម​សង្រ្គប់មក​លើ​ម៉ូតូ​ស្គូពី​ មួយ​គ្រឿង​ជិះ​ដោយ​បុរស​នារី​​៣​នាក់ដោយ​យល់​ច្រឡំ​ថា​ជា​គូ​ទំនាស់​​ បណ្តាយឱ្យ​​​​​ត្រូវចំចង្កេះ​​នារី​ជិះ​ពីក្រោយ​ដែល​កំ​ពុង​មាន​ផ្ទៃ​ពោះ​ ចុក​ឆ្អិត​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុមនាំ​គ្នា​​គប់​ដុំ​ថ្ម​សង្រ្គប់មក​លើ​ម៉ូតូ​ស្គូពី​ មួយ​គ្រឿង​ជិះ​ដោយ​បុរស​នារី​​៣​នាក់ដោយ​យល់​ច្រឡំ​ថា​ជា​គូ​ទំនាស់​​ បណ្តាយឱ្យ​​​​​ត្រូវចំចង្កេះ​​នារី​ជិះ​ពីក្រោយ​ដែល​កំ​ពុង​មាន​ផ្ទៃ​ពោះ​ ចុក​ឆ្អិត​ឆ្អល់​តែម្តង ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ និង ៤០​នាទីយប់ ថ្ងៃ​ទី ២៤ វិចិ្ឆកា ២០១៤ ​នៅ​ចំណុច​មុខ​មជ្ឈមណ្ឌលកុមារ​កំព្រា​​ចោមចៅ​ ​​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ ។​ 

នារីរង​គ្រោះ​មាន​ឈ្មោះ ធា រ៉ា អាយុ​២០​ឆ្នាំ ជា​កម្ម​ការិនី​រោង​ចក្រ ស្នាក់នៅ​ក្នុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ក្រុម​ក្មេង​បង្ក​របួ​សស្នាម​ខាង​លើ​បាន​ឈ្លោះ​ប្រកែកគ្នា​​ជាមួយ​ក្រុម​ក្មេង​ទំនើង មួយ​ក្រុម​ទៀត​នៅ​ភូមិ​ចាក់​ជ្រូក ។ បន្ទាប់ពី​ឈ្លោះ​គ្នា​ហើយ​ក៏បែក​គ្នា​ទៅ​​ដោយ​ក្រុម​ក្មេង​បង្ក​បាន​ត្រឡប់ទៅ​មជ្ឈមណ្ឌលកុមារ​កំព្រា​​វិហារឥស្លាម​​ដែល​ជា​កន្លែងដែល​ពុួក​​គេ​រស់នៅ ពេល​ទៅ​ដល់​កន្លែង​វិញ ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​នាំ​គ្នា​ពួន​ក្នុង​របង​មជ្ឍមណ្ឌល​ដោយ​ក្នុង​ដៃ​មាន​ដុំ​ថ្ម រង​ចាំ​គប់ទៅ​លើ​ក្រុម​ក្មេង​ទំនើង​នៅ​ភូមិ​ចាក់​ជ្រូក ។ មួយ​សន្ទុះ​ក្រោយមក​ក៏មាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក ស្គូពីពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1BE-1864 ជិះ​ដោយ​បុរស​នារី​៣​នាក់ ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ចាក់ជ្រូក ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏ត្រូវ​ក្រុម​ក្មេង​ទំនើង​​ដែល​ពួន​នៅ​ក្នុង​មណ្ឌល​នាំ​គ្នា​គប់ដុំ​ថ្ម សង្រ្គប់លើ​ម៉ូតូ​ស្គូពី​នោះ បណ្តាល​ឱ្យ​ត្រូវចំចង្កេះ​​នារី​ជិះ​ពីក្រោយ​ដែល​កំ​ពុង​មាន​ផ្ទៃ​ពោះ​ ចុក​ឆ្អិត​ឆ្អល់​តែម្តង ។ ​

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​ខណ្ឌពោធិ៍សែន​ជ័យ ជិះម៉ូតូ​ល្បាត​មក​ដល់ ក៏បាន​សុំ​ឱ្យ​អ្នក​យាម​ប្រចាំ​ការ​នៅ​មណ្ឌល​ខាង​លើបើកទ្វារ​ឱ្យ​ តែអ្នក​យាម​ប្រចាំ​ការនៅ​ទីនោះ​ប​សិសេធ​ ដោយ​មិន​បើក​ទ្វារឱ្យ​កម្លាំង​សមត្ថ​កិច្ច​ចូល​នោះ​ទេ ហើយ​សមត្ថ​កិច្ច​ក៏បាន​ដក​ថយ​សិន និង​ចាំ​ធ្វើ​ការ​សើុប​អង្កេត​តាមក្រោយ ចំណែក​នារី​រង​គ្រោះ​ត្រឡប់ទៅផ្ទះ​វិញ​រង​ចាំ​ដាក់​ពាក្យ​បណ្តឹងតាម​ក្រោយ ។