ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ហ្វេសប៊ុក​ធ្វើឱ្យ​ប៉ូលិស​ខណ្ឌចំការ​​មនម្នាក់ ស្ថិតក្នុង​ការសង្ស័យ ​ករណីឃា​តកម្មលើ​លោក ​ឧកញ៉ា​ អឹុ​ង ម៉េង​ជឺ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​ឧត្តមសេនីយ៍​ត្រីជួន ​ណារិន្ទ ​ស្នងការ​រងនគរ​បាល​រាជធា​នីភ្នំពេញ​បានមានប្រសាស​ន៍ប្រាប់​អ្នកយក​ព័ត៌មាន​កោះ​សន្តិភាព​តាមរយះ​ទូរស័ព្ទ​ នៅរសៀល​ថ្ងៃទី ២៥ ​ខែវិច្ឆិកា ​​ឆ្នាំ២០១៤ថា​​ការប​ង្ហោះរូបភាព​កំណត់​អត្តសញ្ញា​ណ​ ជនសង្ស័យ​បា.ញ់​សម្លា.ប់​លោក ​ឧកញ៉ា ​អ៊ឹង ម៉េងជឺ ​នៅមុនហាង​លក់ផ្លែ​ឈើ

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​ឧត្តមសេនីយ៍​ត្រីជួន ​ណារិន្ទ ​ស្នងការ​រងនគរ​បាល​រាជធា​នីភ្នំពេញ​បានមានប្រសាស​ន៍ប្រាប់​អ្នកយក​ព័ត៌មាន​កោះ​សន្តិភាព​តាមរយះ​ទូរស័ព្ទ​ នៅរសៀល​ថ្ងៃទី ២៥ ​ខែវិច្ឆិកា ​​ឆ្នាំ២០១៤ថា​​ការប​ង្ហោះរូបភាព​កំណត់​អត្តសញ្ញា​ណ​ ជនសង្ស័យ​បាញ់​សម្លាប់​លោក ​ឧកញ៉ា ​អ៊ឹង ម៉េងជឺ ​នៅមុនហាង​លក់ផ្លែ​ឈើ ឡោ​តិចសេង ​កាលយប់​ថ្ងៃទី២២ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤ កន្លងមក ​គឺមិន​មែនជា​ការពិត​ឡើយ​ហើយ​អ្វីជាការ​ពិត ជន​សង្ស័យ​ដែល​បាន​បង្ហោះ​ក្នុងសង្គម​ហ្វេស​បុកនោះ​ គឺឈ្មោះ ​សុក ​ម៉ូនីត្រា ​រហ័សនាម៣៣​៨ ​ជានគរបា​លផ្នែក​អន្តរាគមន៍​ខណ្ឌចំការ​មន ។

​​រូប​ភាពដែល​បាន​បង្ហោះកំណត់​ថា ជាជន​សង្ស័យ​នោះ​គឺក្រោយ​ពេលកើ​ត​ហេតុ ​លោក ​សុក ​ម៉ូនីត្រា ​បានចុះ​ទៅបំពេញ​ភារកិច្ច​នៅជុំវិញ​កន្លែង​កើតហេតុ​ ។​ដូច្នេះលោកមិន​មានកា​រ​ជាប់ពាក់​ព័ន្ធនឹងអំ​ពើបាញ់​ប្រហារ​លោក​ឧកញ៉ា ​អ៊ឹង ម៉េង​ជឺ នោះទេ ​ចំណែក​រូបភាព​ដែល​បាន​បង្ហោះ​លើសង្គម​ហ្វេស​ប៊ុកនោះ ​ក៏មិនមែន​ជាពិតដែរ ​។

ទោះជា​យ៉ាងណា​ក៏ដោយ​ករណីនេះ​​សមត្ថ​កិច្ចជំនាញ​កំពុងដុត​ដៃដុត​ជើង ​ស្វែងរកចាប់​ខ្លួនឃាតករ​ពិតប្រាក​ដ យក​មកផ្តន្ទាទោស​តាមផ្លូវច្បាប់។