ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាម​រីបើក​​លឿន​ទៅបុក​ម៉ូតូ​ច្រាស​ទិស​គ្នា ​បណ្តាល​មនុស្សម្នាក់រ​ងរបួសធ្ងន់​ នៅ​​ក្រុងប៉ោយ​ប៉ែត

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ករណី​គ្រោះ​​ថ្នាក់ចរាចរណ៍​រវាង​រថយន្ត​កាមរី ​បើក​ច្រាស​ទិសគ្នា​បុកជា​មួយ​ម៉ូតូ ហុង​ដា​វេវ​ បណ្តាល​ឲ្យមនុស្ស​ បណ្តាល​ឲ្យមនុស្ស​ម្នាក់រ​ងរបួស​ធ្ងន់ ។ ហេតុការណ៍​​នេះកើត​ឡើង​នៅ​វេលាម៉ោង​៦​និង​២៨នាទី​ល្ងាច​ ថ្ងៃទី២៤ ​ខែវិច្ឆិកា ​ឆ្នាំ២០១​ ​នៅ​លើកំណា​ត់​ផ្លូវជាតិ​លេខ៥ ​មុខស​ណ្ឋាគារ​ប៉ោយ​ប៉ែតផា​ស ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ករណី​គ្រោះ​​ថ្នាក់ចរាចរណ៍​រវាង​រថយន្ត​កាមរី ​បើក​ច្រាស​ទិសគ្នា​បុកជា​មួយ​ម៉ូតូ ហុង​ដា​វេវ​ បណ្តាល​ឲ្យមនុស្ស​ បណ្តាល​ឲ្យមនុស្ស​ម្នាក់រ​ងរបួស​ធ្ងន់ ។ ហេតុការណ៍​​នេះកើត​ឡើង​នៅ​វេលាម៉ោង​៦​និង​២៨នាទី​ល្ងាច​ ថ្ងៃទី២៤ ​ខែវិច្ឆិកា ​ឆ្នាំ២០១​ ​នៅ​លើកំណា​ត់​ផ្លូវជាតិ​លេខ៥ ​មុខស​ណ្ឋាគារ​ប៉ោយ​ប៉ែតផា​ស ​ស្ថិត​នៅ​ភូមិក្បាល​ស្ពាន២ ​សង្កាត់-​ក្រុងប៉ោយ​ប៉ែត ​ខេត្តបន្ទាយ​មានជ័យ ។

បើតា​មប្រភព​សាក្សីបាន​ឃើញ​ហេតុការណ៍​​បានប្រាប់ថា​ មុនកើត​ហេតុគេ​ឃើញ​មានម៉ូតូ​ហុង​ដាវេវ ​ស៊េរីឆ្នាំ២០០០ ​ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ ​សៀមរាប ​1L-7880 ​បើកបរ​ដោយ​បុរសវ័យ​ចំណាស់​ម្នាក់ ​មិនស្គា​ល់អត្ត​សញ្ញា​ណទេ​ ។ ​លុះមក​ដល់ចំណុច​កើត​ហេតុ ​គេឃើញ​មានកង់​បីមួយ​គ្រឿង​បើកយឺត ​ភ្លាម​នោះរ​ថយន្តម៉ាក​កាមរី​ ចង្កូត​ស្តាំ ​ស៊េរីឆ្នាំ១៩៩៥ ​ពណ៌ទឹក​ប្រាក់ ​បានបើក​ឡើងវ៉ា ​ទើប​ទៅបុក​ម៉ូតូបើក​ច្រាស​ទិសគ្នា​តែម្តង និង​បណ្តាល​ឲ្យអ្នក​ បើកប​រម៉ូតូរង​របួស​ធ្ងន់​តែម្តង​ ភ្លាម​នោះ​ក្រុមសាច់​ញាតិជន​រងគ្រោះ​បានយក​ទៅសម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​​យីហោ វិសាលសុខ​ ។

សមត្ថ​កិច្ចនគ​រ​បាល​ចរាចរ​​បាន​ប្រាប់​ថា ​រថយន្ត​បង្កបើក​បរដោយ​ឈ្មោះ ​ស៊ឹម សែន​ ភេទប្រុស​ អាយុ៣៣​ឆ្នាំ មាន​មុខរបជា​អ្នករត់តាក់​ស៊ី មាន​លំនៅ​ដ្ឋាន​ក្នុងភូមិក្តុល​ ឃុំតាអាន ​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប ​។​មិនរ​ងរបួស​អ្វីនោះ​ទេ នៅ​ក្នុងរថយន្ត​នោះមាន​អ្នករួម​ដំណើ​រ២នាក់ ​មិនរងរបួស​មិនដឹង​អត្តសញ្ញាណ​ឡើយ​រថ​យន្តបង្ក​ខូចខាត​ផ្នែកមុខ​ខាងឆ្វេង​យ៉ាង​ដំណំ​ផងដែរ ។​ចំណែក​ម៉ូតូរង​គ្រោះ​បើកបរ​ដោយ​ឈ្មោះ ​ជឹម សុភាព ​ភេទប្រុស ​អាយុ៤៨ ​ស្នាក់នៅ​ក្នុងបូរី​សុខស្រេង ​ស្ថិតនៅភូមិ​បាលិលេ​យ្យ២ ​សង្កាត់-ក្រុងប៉ោយ​ប៉ែត​​ ​ខេត្តបន្ទាយ​មានជ័យ​ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ ម៉ូតូខូច​ខាតស្ទើរទាំងស្រុង ។​

ក្រោយ​​ពីកេីតហេតុគេ​ឃើញមាន​សត្ថកិច្ចនគរ​បាលចរាចរ​ចុះមក​វាស់វែង​ចំណុច​កើត​ហេតុ និងបាន​យករថយន្ត​បង្ក និងម៉ូតូរ​ងគ្រោះ​ទៅរក្សា​ទុកបណ្តោះ​អាសន្ន​នៅអធិការ​ដ្ឋាននគរ​បាល​ក្រុងប៉ោយ​ប៉ែតដើ​ម្បីរង់​ចាំការដោះ​ស្រាយ​តាមនិតិវិ​ធីនាពេល​ក្រោយ ។