ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន​គរបាល​​សោធន​និវត្ត​និង​ក្រុម​គ្រួសា​រ​មន្ត្រី​​​ទទួល​​មរណៈ​ភា​ពនៃ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្តកំព​ង់ធំ​​៣១នាក់​ទទួល​បាន​​ថវិកា​​គោល​នយោ​បាយរ​បស់​រាជរដ្ឋា​ភិ​បាល

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ មន្ត្រីន​គរបាល​សោធន​និវត្ត​និងក្រុម​គ្រួសា​រមន្ត្រី​ដែល​ទទួល​មរណៈភា​ពនៃ​ស្នង​ការ​ដ្ឋាននគរ​បាល​​ខេត្តកំព​ង់​ធំ​ ចំនួន​៣១​នាក់​ត្រូវ​​បាន​ទទួល​​ថវិកា​​គោលន​យោ​បាយ​របស់​​រាជរដ្ឋា​​ភិបាល​​កាល​ពីរ​សៀលថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ក្រោម​អធិបតី​ភាព លោក ​ឧត្តមសេនីយ៍​ត្រី ជូ ​សំអាន ​ស្នងការ​នៃស្នង​ការ​

ខេត្ត​កំពង់ធំ ៖ មន្ត្រីន​គរបាល​សោធន​និវត្ត​និងក្រុម​គ្រួសា​រមន្ត្រី​ដែល​ទទួល​មរណៈភា​ពនៃ​ស្នង​ការ​ដ្ឋាននគរ​បាល​​ខេត្តកំព​ង់​ធំ​ ចំនួន​៣១​នាក់​ត្រូវ​​បាន​ទទួល​​ថវិកា​​គោលន​យោ​បាយ​របស់​​រាជរដ្ឋា​​ភិបាល​​កាល​ពីរ​សៀលថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ក្រោម​អធិបតី​ភាព លោក ​ឧត្តមសេនីយ៍​ត្រី ជូ ​សំអាន ​ស្នងការ​នៃស្នង​ការ​ដ្ឋាននគរ​បាល​ខេត្តកំពង់​ធំ។​

លោក វរៈសេនីយ៍​ឯក ​សេង ជា ​ប្រធាន​ការិយា​ល័យ​គោលន​យោបាយ ​និងសោធន​និវត្ត​នៃនាយ​កដ្ឋានបុគ្គ​លិក ​បាន​អានរ​បាយការណ៍​សង្ខេបថា​ថវិកា​ដែល​បាន​នាំយក​មកចែក​ជូនបង​ប្អូននៅរ​សៀល​ថ្ងៃនេះ​​សរុប​ទាំងអស់​មាន​ចំនួន​១៥៥.៤៧៧.៧៦០រៀល ​គឺជាថវិកា​រគោល​នយោបាយ​របស់​រាជរដ្ឋា​​ភិបាល​ សម្រាប់​ចែក​ជូនដល់​មន្ត្រីន​គរបាល​នៃស្នង​ការដ្ឋាន​ខេត្ត​កំពង់ធំ​ចំនួន៣១​នាក់ ​ក្នុង​នោះ​មានមន្ត្រី​សោធន​និវត្ត​ចំនួន​​១៨នាក់ និង ក្រុម​គ្រួសាររ​បស់មន្ត្រី​ដែល​បានទទួល​មរណៈភាព​ចំនួន១៣​នាក់។​

លោក​ឧត្តមសេនីយ៍​ត្រី ​ជូ សំអាន ​ស្នងកា​រ​នគរបាល​​ខេត្តកំព​ង់ធំមាន​ប្រសាសន៍​ថា ទាំងអ​ស់នេះ​គឺជា​ការគិត​គូរ​យ៉ាងម៉ត់​ចត់ពី​ប្រមុខរាជ​រដ្ឋាភិបាល​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ទោះ​បីជាបង​ប្អូនដែល​ជា​មន្ត្រីនគរ​បាល​១​ចំ​នួន​បានចូល​និវត្ត​ និង​១ចំនួន​ទៀ​តបាន​ទទួល​មរណៈ​ភាព​ទៅ​ហើយ​ក្តី ដើម្បី​បុព្វហេតុ​ជាតិមាតុ​ភូមិ​​ ប្រ​មុខរាជរដ្ឋាភិបា​លតែង​តែគិត​គូរ​ដល់ពួក​គាត់ ​និងក្រុម​គ្រួសារ​របស់​គាត់​ជានិច្ច ។ ជាក់ស្តែ​ងដូចជា​ថ្ងៃនេះ​ជា​ដើម សូម​បង​ប្អូនកុំ​យល់​ច្រឡំ​ថារាជ​រដ្ឋាភិបាលទុក​ពួក​លោក​ចោល​ដោយមិ​នគិត​គូរឲ្យ​សោះ ​យ៉ាងណាម៉ិ​ញលោ​កសូមផ្តាំផ្ញើ​រដល់​បងប្អូនថា បន្ទាប់ពី​បានទ​ទួល​នូវប្រាក់​គោលន​យោបាយ​ទាំងអស់​​នេះហើយ​នោះ​ត្រូវយក​ទៅចា​យវាយឲ្យ​ចំគោលដៅ​សម្រាប់​គ្រួសារ​។​