ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​​​រង​ការ​ចោទ​ប្រកាន់​ថា​ចាក​់​ថ្នាំ​​ឱ្យ​ក្មេង​ស្រីម្នាក់​ស្លា.ប់​​បំភ្លឺថា​ការរិះគន់​របស់​​ពលរដ្ឋ​​ក្នុង​ភូមិ​មិន​ពិត​ទេ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ បន្ទាប់​ពី​ទទួល​រង​ការរិះ​គន់​ពី​​​ពល​រដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​ថា​បានចាក់​ថ្នាំ​ឱ្យ​ក្មេង​ស្រី​អាយុ​១ខួប​៥ខែ​ម្នាក់​ស្លា.ប់​រួច​មក​ លោក​គ្រូពេទ្យ​ រុំ សាត អាយុ​២៩​ឆ្នាំ​ មុខ​របរ​ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ​ស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀម​រាប បាន​​សរសេ​លិខិត​ដើម្បី​ឱ្យ​គេហ​ទំព័រ​កោះ​សន្តិ​ភាព​ធ្វើ​ការ​កែរតម្រូវ​ឡើង​វិញ​នៅ​ការ​ចុះ

រាជ​ធានីភ្នំ​ពេញ ៖ បន្ទាប់​ពី​ទទួល​រង​ការរិះ​គន់​ពី​​​ពល​រដ្ឋ​ក្នុង​ភូមិ​មួយ​ចំនួន​ថា​បានចាក់​ថ្នាំ​ឱ្យ​ក្មេង​ស្រី​អាយុ​១ខួប​៥ខែ​ម្នាក់​ស្លាប់​រួច​មក​ លោក​គ្រូពេទ្យ​ រុំ សាត អាយុ​២៩​ឆ្នាំ​ មុខ​របរ​ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ​ស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀម​រាប បាន​​សរសេ​លិខិត​ដើម្បី​ឱ្យ​គេហ​ទំព័រ​កោះ​សន្តិ​ភាព​ធ្វើ​ការ​កែរតម្រូវ​ឡើង​វិញ​នៅ​ការ​ចុះ​ផ្សាយ​ពី​មតិរិះ​គន់​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​​ភូមិ​ស្រោង ឃុំខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ថា​ការរិះ​គន់​របស់​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់រូប​លោក​ថា​បាន​ចាក់​ថ្នាំ​ឱ្យ​ក្មេង​ស្រី​ម្នាក់ស្លាប់នោះ​គឺជាការរិះ​គន់មិន​ពិត​ទេ​ដោយ​លោក​ឡើក​ឡើង​ថា​វាជា​រឿង ពេទ្យ និង ពេទ្យ​ ប្រកួត​ប្រជែង​គ្នា​តែប៉ុណ្ណោះ​។

យោង​តាម​លិខិត​របស់​គ្រូពេទ្យ​ពេទ្យ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចាក់​ថ្នាំ​ឱ្យ​ក្មេង​ម្នាក់​ស្លាប់​បានសរ​សេ​​ឆ្លើយ​បំភ្លឺ​ថា  ដំបូង​ឡើយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​មាន​ឈ្មោះ ឈ្មោះ​ថន សុ​ភឿន អាយុ​២៨​ឆ្នាំ បាន​ហៅ​រូប​លោក​​ទៅ​ដល់​ផ្ទះ​ចាក់ថ្នាំ​ឱ្យ​កូន​ស្រី​របស់​គាត់​ ហើយ​លោក​ក៏បាន​ទៅ​ដល់​ផ្ទះ​​របស់​ជន​រង​គ្រោះ ឃើញ​សភាព​ក្មេងស្រីរង​គ្រោះ​​ក្តៅ​ខ្លាំង​ ទើប​​​​ម្តាយ​ក្មេង​ស្រីរង​គ្រោះ​​អង្វរ​លោក​ពេក នៅ​ម៉ោង ៦ និង ៣០នាទី​ លោក​ក៏សម្រច​ចិត្តប្រាប់​ថា <<ខ្ញុំមិន​ហ៊ាន ចាក់​ថ្នាំ​និង​ដាក់​សេរ៉ូម ឱ្យ​​ក្មេង​ស្រី​នោះ​ទេ​ព្រោះ​វាក្តៅ​ហួស​កំណត់​>>  ពេល​នោះ​ម្តាយ​ក្មេង​ស្រីរង​គ្រោះ​អង្វរ​​​ជា​លើក​ទី២ លោក ក៏សម្រេច​ចិត្ត​ចាក់​ថ្នាំ​ឱ្យ​មួយ​ម្ជុល​ទៅ​និង បាន​ឱ្យ​ប្រាក់​ទៅម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​២មឺុនរៀល ដើម្បី​ឱ្យ​យក​កូន​ទៅ​ពេទ្យ​ ​​វាមិន​ពិត​ដូច​ពាក្យ​ចចាមរាម​នោះ​ទេ​។ 

លោក​បាន​សរសេបំភ្លឺ​ទៀតថា លុយ២មឺុនរៀលនេះ​ជាលុយ​ពិត​មែន​ដែល​លោក​បាន​ជូន​ឱ្យ​ទៅ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដើម្បី​ឱ្យ​គាត់យក​កូន​ទៅ​មណ្ឌល​សុខ​ភាព​ខ្វាវ ព្រោះ​លោក​មើល​សភាព​ក្មេង​ស្រី​រង​គ្រោះ​ធ្ងន់ធ្ងរ បាន​ជា​លោក​បង្ខំ ឱ្យ​យក​ក្មេង​ស្រី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ខ្លួន​ឯង ព្រោះ​លោកជាគ្រូពេទ្យ​តាម​ភូមិ​គ្មាន​សម្ភារមើល​​ទើប​លោកបង្ខំ​​ឱ្យ​យក​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ព្រោះ​សភាព​ក្មេង​ស្រីរង​គ្រោះ​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ ។ ពេល​ដែល​លោក​ដើរ​ចេញ​ពី​ផ្ទះ​ជន​រង​គ្រោះ​មិន​បាន​១០​នាទី​ផង ស្រាប់តែម្តាយ​ក្មេង​ស្រីរង​គ្រោះ​ស្រែក​យំថា​កូន​ស្រី​របស់​គាត់​បាន​ស្លាប់ទៅហើយ ។

ចុង​បញ្ចប់​លោកបាន​លើក​ឡើង​ថារឿង​រ៉ាវ ខាង​លើ​នេះ​គឺ​ជា​រឿង​មិន​ពិត​ដូច​ដែល​ពលរដ្ឋ​មួយ​ចំនួន​រិះ​គន់នោះ​ទេ​ វាជា​រឿង​ពេទ្យ និង ពេទ្យ​ប្រកួត​ប្រជែង​គ្នា ។