ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន ​AZ ​កំពុង​ស្ថាបនា​ពង្រីក​​ផ្លូវ​ជាតិលេខ​៤​ ដើម្បី​កាត់​បន្ថយ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ដើម្បី​បញ្ជៀស​និ​ងកាត់​បន្ថយ​អំពីករណី​គ្រោះ​ថ្នាក់ចរាចរណ៍ដែល​តែង​តែកើត​ឡើង​ជាញឹកញាប់​នៅតាម​បណ្ដោយ ​ផ្លូវជាតិ​លេខ៤​នៅតាម​ចំណុច​ផ្លូវចង្អៀត​​ ផ្លូវ​កោងប​​ត់មួយ​ចំនួនចេញ​ពីខេត្តព្រះ​សីហ​នុ ឆ្ពោះ​ទៅដល់​ស្រុក​ព្រៃនប់​ ក្រុម​ហ៊ុន ​AZ ​កាលពី​ព្រឹកថ្ងៃទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤​ កំពុង​តែដំណើរ​ការអនុ​

ខេត្ត​ព្រះ​សីហនុ ៖ ដើម្បី​បញ្ជៀស​និ​ងកាត់​បន្ថយ​អំពីករណី​គ្រោះ​ថ្នាក់ចរាចរណ៍ដែល​តែង​តែកើត​ឡើង​ជាញឹកញាប់​នៅតាម​បណ្ដោយ ​ផ្លូវជាតិ​លេខ៤​នៅតាម​ចំណុច​ផ្លូវចង្អៀត​​ ផ្លូវ​កោងប​​ត់មួយ​ចំនួនចេញ​ពីខេត្តព្រះ​សីហ​នុ ឆ្ពោះ​ទៅដល់​ស្រុក​ព្រៃនប់​ ក្រុម​ហ៊ុន ​AZ ​កាលពី​ព្រឹកថ្ងៃទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤​ កំពុង​តែដំណើរ​ការអនុ​វត្ត​គម្រោង​ស្ថាប​នាពង្រីក​ផ្លូវយ៉ាង​មមារ​ញឹក​បន្ទាប់​ពីរដូវ​វស្សា​បាន​កន្លង​ផុតទៅ​។​ហើយ​ការពង្រីក​នេះត្រូវ​បានធ្វើឡើង​នៅតាម​ចំណុ​ច​ដូចបាន​រៀបរាប់​ខាងលើ​ ហើយ​បានចាប់​ផ្ដើមដំណើ​រការ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវនៅ​ក្នុងចំណុច​ភូមិសាស្រ្ត ​ឃុំស្មាច់​ដែង ​ក្នុងស្រុក​ព្រៃនប់ ​ត្រង់​ចំណុច​គីឡូម៉ែត​លេខ២១១​ ដោយ​តភ្ជាប់​ពីផ្សារ ស្មាច់​ដែង​មកដល់​ចំណោត​ ឃុំបិត​ត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះ​សីហនុ ​។

បើតាម​ការឱ្យ​ដឹងពី​លោក ​យ៉ែម សារិន​ ប្រធាន​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ៤​ នៃក្រុ​មហ៊ុន ​AZ ​បាន​មានប្រ​សាសន៍​ បញ្ជាក់​ឱ្យ​ដឹងថា​ក្រុមការ​ងាររ​បស់លោក​គឺជាអ្នក​អនុវត្ត​គម្រោង​ពង្រីក​ផ្លូវនៅ​លើកំ​ណាត់​ផ្លូវខ្លីៗ​ តាមតំបន់​ភូមិសា​ស្រ្ត ​ដែលមាន​លក្ខណះ​តូចចង្អៀត​ និង​មានច​រាចរណ៍​មមារញឹក​នៅលើ​កំណាត់​ផ្លូវកោង ​និង កំ​ណាត់​ផ្លូវដែល​អាច​បង្ករឱ្យ​កើ​ត​មានករ​ណីគ្រោះ​ថ្នាក់​ចរាចរណ៍​ ។ ​លោក​បានបន្ថែ​មឱ្យ​ដឹង​ទៀត​ថាគម្រោ​ងនេះ​យើង​ត្រូវការ​ពង្រីក​បន្ថែម​ប្រមាណ​ ២,៥ ​ម៉ែត្រ ​និ​ងមា​នប្រវែង​ប្រមាណ​ជា ២គីឡូម៉ែត្រ​ ដោយ​ប្រើប្រាស់​រយះ​ពេល​២ទៅ​៣ សប្ដារហ៍​និ​ង​រួចរាល់​ហើយ​ ។ ​លោក​បាន​បន្តទៀត​ថាហើយ​មានក្រុមកា​រងារ​របស់​ក្រុម​ហ៊ុន AZ​ មួយ​ក្រុម​ទៀត​បាន​បើកការ​ដ្ឋាន​ពង្រីក​ផ្លូវនៅ​ចំណុច​គីឡូ ម៉ែត្រ​លេខ​២១៥ ​ត្រង់​ចំណុច​ចំណោត​អូរ​ត្រាវដែល​ជាចំណុច​ក្ដៅដែល​តែង​តែកើត​មាន​ករណី​​គ្រោះ​ថ្នាក់ចរាចរ​ណ៍ជា​ញឹកញាប់​ដែល​បាន​កើត​ឡើង​ជាយថា​ហេតុ​នាពេល​កន្លងមក ​។

លោក​ ជួន ​វ៉ាន់ឌន ​នាយក​កិច្ចការធុរះ​កិច្ចនៃ​ក្រុម​ហ៊ុនខាង​លើបា​នមាន​ប្រសាសន៍​បញ្ជាក់​តាម​ទូរស័ព្ទ​មកភ្នាក់​ងារ អ្នក​យកព័ត៌​មា​នយើង​នាពេល​កន្លង​មកថា​ ក្រុម​ហ៊ុន​ខាង​លើមាន​គម្រោង​ការងារ​សំខាន់​ៗជា​ច្រើ​នទៀត​ដែល​ក្រុម​ហ៊ុន​ ត្រូវ​តំណើរ​ការបន្ត​ដូចជា ​ ការងារ​អ៊ុតបេតុង​កៅស៊ូ នៅតា​មអម​សង​សាង​ផ្លូវឱ្យ​បាន​៤ជួរ នៅតំ​បន់​ភូមិសាស្រ្ត​ចេញ​ ពីខេត្ត​ព្រះ​សីហនុ ​ឆ្ពោះ​ទៅខេត្ត​កំពង់ស្ពឺ ​ព្រម​ទាំង​កិច្ចការ​សាង​សង់​ជួស​ជុលស្ពាន​.លូរ​គ្រឹះ​ផ្លូវថ្នល់​ និងការ​ងារថែ​ទាំជា​ប្រចាំ​លើតួផ្លូវ​ការងារ​គូសគំនូស​ផ្លូវ​និងបំ​ពាក់បរិក្ខា​រសុវត្ថិភាព​តាមដង​ផ្លូវជា​ដើម ។ ​លោក ​ឃី ​ហេង ​ជាប្រជា​ពលរដ្ឋ​រស់ នៅ​ក្នុងតំបន់​ខាង​លើ​មាន​ការស្វាគមន៍​ចំពោះ​ការបើក​ការ​ដ្ឋានពង្រីក​ផ្លូវខាង​លើនេះ​គឺបាន​បង្ករលក្ខណៈ​ងាយ​ស្រួល​ក្នុងការ​ ធ្វើដំ​ណើរ​ទៅកាន់​ទីក្រុង​ ប៉ុន្តែ​គាត់នៅតែមាន​ក្ដីព្រួយ​បារម្ភ​នៅពេល​ទទួល​បាន​ផ្លូវធំល្អ ​អ្នកបញ្ជារ​ទោចក្រ​យានយន្ត​ ​យានយន្ត ​ដែល​មិនគោរព​​ច្បាប់ចរាចរ​​អ្នកខ្លះ​បើកបរ​មានផ្ទុក​សារធាតុ​ញៀនជាតិស្រវឹង​។​

ជាចុង​ក្រោយ​គាត់​បាន​ធ្វើការ​សំណូមពរ​សូមឱ្យ​អ្នក​បញ្ជារ​ទោចក្រ​យានយន្ត​ យានយន្ត​ទាំងអស់​​ដូចបានរៀប​រាប់ ​ខាងលើ​​ត្រូវសហការ​ចូលរួមក្នុងការ​គោរព​ច្បាប់ចរាច​រណ៍ទាំង​អស់គ្នា​ ដូចសុភាសិ​តខ្មែរបាន​លើកឡើង​ថា​ (ទាំង​អស់គ្នា​ដើម្បីចរាចរ​ណ៍ ចរាចរណ៍​ដើម្បីទាំង​អស់គ្នា)​,(បើ​បើកបរ​សូមកុំ​ពិសា​រគ្រឿង​ស្រវឹង ​ស្រ​វឹងសូមកុំ​បើកបរ) ​ដើម្បីជៀស​ផុតពីករ​ណីគ្រោះ​ថ្នាក់ចរាចរណ៍​​។ ដោយអ​នុវត្ត​ទៅតាម​អនុសាសន៍​ដ៍ខ្ពង់​ខ្ពស់របស់​សម្ដេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តីនៃ​​ព្រះរាជាណាចក្រ​កម្ពុជា​​ដែលបានលើកឡើងថា​ (ថ្ងៃនេះ ​នឹងថ្ងៃស្អែ​កសូមកុំឱ្យ​មានគ្រោះ​ថ្នាក់ចរាចរណ៍)​។