ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ពីរ​នាក់​ស្រវឹង​ស្រា​ដេក​លើ​ផ្លូវ​រទេះ​ភ្លើង​ត្រូវ​រទេះ​ភ្លើង​កិនរង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ យុវជន​​​ពី​រ​នាក់​ជា​មិត្ត​ភក្តិ​និង​គ្នា​បាន​រង​របួស​ធ្ងន់ធ្ងរ​​​ដាច់​ដៃ​ដាច់​ជើង​បែក​ក្បាល បន្ទាប់​ពីរយុវជន​​ទាំង​​​ពីរ​​​ស្រវឹង​ស្រា​នាំ​គ្នា​​ជិះ​ម៉ូតូ​ទៅ​ឈប់​ដេក​នៅ​លើ​ផ្លូវ​រទេះ​ភ្លើង​ត្រូវ​រថយន្ត​ភ្លើងបើក​​កិន​តែម្តង​។​ ដោយ​​​​ម្នាក់​ត្រូវ​បាន​​បញ្ជូន​​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យក្នុង​

ខេត្ត​កំពត​ ៖ យុវជន​​​ពី​រ​នាក់​ជា​មិត្ត​ភក្តិ​និង​គ្នា​បាន​រង​របួស​ធ្ងន់ធ្ងរ​​​ដាច់​ដៃ​ដាច់​ជើង​បែក​ក្បាល បន្ទាប់​ពីរយុវជន​​ទាំង​​​ពីរ​​​ស្រវឹង​ស្រា​នាំ​គ្នា​​ជិះ​ម៉ូតូ​ទៅ​ឈប់​ដេក​នៅ​លើ​ផ្លូវ​រទេះ​ភ្លើង​ត្រូវ​រថយន្ត​ភ្លើងបើក​​កិន​តែម្តង​។​ ដោយ​​​​ម្នាក់​ត្រូវ​បាន​​បញ្ជូន​​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យក្នុង​រាជ​ធានី​​​ភ្នំ​ពេញ​។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៣ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ផ្លូវ​រថយន្ត​ភ្លើង ស្ថិត​ក្នុង​ភូមិ​កណ្តាល ឃុំ​កោះ​តូច ស្រុក​ទឹក​ឈូរ ខេត្ត​កំពត ។

បើតាម​ប្រ​ភព័ត៌មាន​ពីលោក​​ជាវ​ ភីរ៉ា​ អធិការរង​ស្រុក​​បាន​ឱ្យ​ដឹង​ថាយុវជន​​រង​គ្រោះ​​​ទី១.ឈ្មោះ ​ជីវ សៅ អាយុ​២៣​ឆ្នាំ បានរង​របួស​ផុង​លលាដ៍​ក្បាល និង​ដាច់​ត្រឹម​.កដៃ​ខាង​ស្តាំ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ចំណែក​យុវជន​រង​គ្រោះ​ទី២.ឈ្មោះ ស៊ុត សុធារ័ត្ន អាយុ​២០​ឆ្នាំ រង​របួស​ដាច់ជើង​ខាង​ឆ្វេង និង​រលាត់​ស្បែក​ក្បាល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ។ យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជាមិត្ត​ភក្តិ​និង​គ្នា​ ហើយ​រស់នៅ​ក្នុង​ភូមិ​-ឃុំ កើត​ហេតុ​ជា​មួយ​គ្នា ។

ប្រ​ភព​ព័ត៌​មាន​បន្ត​បន្ត​ឱ្យ​ដឹង​ថា នៅ​មុនពេល​កើត​ហេតុ​ យុវជន​ទាំង​ពីរ​បាន​ផឹក​ស្រា​ស្រវឹង​តែ​មិន​ទៅ​ផ្ទះ​ទេ​បែរ​ ជាជិះ​ម៉ូតូ​សង់កូរ៉េមួយ​គ្រឿង​ឌុប​គ្នា ទៅ​ដេក​លើ​ផ្លូវ​រទេះភ្លើង។ ហើយ​ក្រុម​គ្រួសារ​បាន​ដើរ​រក​ដែរ​តែ​រក​មិន​ឃើញ​ លុះ​ក្រោយ​ពេល​កើត​ហេតុ​ទើប​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ឮសម្លេង​របស់​ជន​រង​គ្រោះ​ក៏បាន​ដើរ​ទៅ​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​រទេះ​ភ្លើង​បើក​កិន​រង​របួស​ធ្ងន់​ទៅ​ហើយ ។ បន្ទាប់មក​អ្នក​ភូមិ​បាន​រាយ​ការណ៍​ទៅ​នគរ​បាល​ និង ក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​យក​ជន​រង​គ្រោះ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យខេត្ត​ភ្លាមៗដែរ តែ​ដោយ​សារ​តែជន​រង​គ្រោះ ឈ្មោះ ជីវ សៅ រង​របួសធ្ងន់​ខាង​មន្ទីរ​ពេទ្យ​ខេត្ត​​​ក៏សម្រេច​បញ្ជូន​បន្ត​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ។