ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ក្រុម​ចោរ​កំពូល​លួច​ឡាន​ទំនើបក្នុង​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែវិ​​ច្ឆិ​កា ឆ្នាំ២០១៤ បាន​សម្រេច​ចេញដីកា​ឃុំខ្លួន​ជន​ស​ង្ស័​យ៣​នាក់ ពាក់​ព័ន្ធ​​ ជា​កំពូល​ចោរ​ជំនាញ​ខាង​លួច​រថយន្ត​ទំនើប​ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

រាជធានីភ្នំពេញ ៖ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែវិ​​ច្ឆិ​កា ឆ្នាំ២០១៤ បាន​សម្រេច​ចេញដីកា​ឃុំខ្លួន​ជន​ស​ង្ស័​យ៣​នាក់ ពាក់​ព័ន្ធ​​ ជា​កំពូល​ចោរ​ជំនាញ​ខាង​លួច​រថយន្ត​ទំនើប​ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។ 

ជនសង្ស័យ៣​នាក់ ១.​ឈ្មោះ​លឹ​ម ពិសិដ្ឋ ហៅហេង ប៊ុ​ន​ម៉េ​ង ហៅសុខ វណ្ណៈ ហៅលី ចំរើន ភេទ​ប្រុស អាយុ​២៨ឆ្នាំ ២.​ឈ្មោះ​ផ​ន កេង ហៅត្រេ​ន ភេទ​ប្រុស អាយ​៣៥ឆ្នាំ នឹង​៣. ឈ្មោះ​កែវ ស៊ី​ថៃ ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ ពួក​គេ​ពុំ​មាន​ទីលំនៅ​ពិតប្រាកដ ។ ដើមចម​បណ្តាល​ឲ្យ​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ ជា​កំពូល​ចោរលួចរ​ថយ​ន្តទំនើ​ប​ខាងលើ​នេះ ដោយ​យោង​លើ​បទល្មើស​បាន​កើត​ឡើងជា​ច្រើន​ករណី​ដូច​ជា​លួច ឆក់ ប្លន់ ប្រដាប់អាវុធ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធ​ពល​ខេមរៈភូមិន្ទ នឹង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដាក់​បទបញ្ជារ​ទៅលោក​ឧត្តមសេនីយ៍ទោ រ​ត្ន័ ស្រ៊ា​ង មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស នឹង​ជា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ ឲ្យ​ប្រើប្រាស់​កំលាំង​ជំនាញ​បើក​ការ​ស៊ើបអង្កេត​ ធ្វើការ​ស្រាវជ្រាវ នឹង​បង្ក្រាប​លើ​បទល្មើស​ទាំងនោះ​ឲ្យ​ខា​នតែ​បាន ។

ក្រោម​បទបញ្ជា​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​នោះ​ហើយ ប៉ុន្មាន​ថ្ងៃមុន​នេះ​កា​រិ​យា​ល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការកង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជន​ស​ង្យ័​យ ​កំពូល​ចោរលួច​រថយន្ត​៣​នាក់ ដូចបាន​រៀបរាប់​ឈ្មោះ​ខាងលើ ដោយ​មានការ​សហការ​ជាមួយ​កំលាំង​អាវុធ​ហត្ថខេត្តកំពង់ស្ពឺ កំ​ពង់​ធំ សៀមរាប នឹង​បាត់ដំបង ដកហូត​បាន​រថយន្ត​ជន​រង​គ្រោះ​មក​វិញ​ចំនួន​៣​គ្រឿង ។ តែបើតាម​ចម្លើយ​ជនជាប់សង្ស័យ​ថា កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​សរុប​ចំនួន​៧​គ្រឿង ជា​ប្រភេទ​រថយន្ត​ទំនើបៗទៀត​ផង ។

លោក​ឧត្តមសេនីយ៍ទោ រ​ត្ន័ ស្រ៊ា​ង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញបាន​ថ្លែង​ឲ្យ​ដឹង​ថា កំលាំង​អាវុធ​ហត្ថរបស់​លោក​បង្ក្រាប​បទល្មើសធំ​ៗ​ជា​ច្រើន​ជាង​នេះ​ទៀត ដែល​អង្គភាព​បាននឹង​កំពុង​ចងក្រង​ឯកសារ​ សំរាប់​បូក​សរុប​ប្រចាំឆ្នាំ ៕