ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារហ្វី​លី​ព ភី​អិ​ល​ស៊ី ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​គណនី​សន្សំ​សម្រាប់​កុមារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី ជា​ធនាគារ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​ទៅ​នេះ​បាន​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ គណនី​សន្សំ បន្ថែម​ដោយ​ការ​ធានា​រ៉ាបរង​អាយុជីវិត​សម្រាប់​អតិថិជន​ទាំ​អស់​ដែល​មានឈ្មោះ​ថា គណនី​សន្សំ​សម្រាប់​កុមារ

រាជធានី​ភ្នំពេញ ៖​ ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី ជា​ធនាគារ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​ទៅ​នេះ​បាន​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ គណនី​សន្សំ បន្ថែម​ដោយ​ការ​ធានា​រ៉ាបរង​អាយុជីវិត​សម្រាប់​អតិថិជន​ទាំ​អស់​ដែល​មានឈ្មោះ​ថា គណនី​សន្សំ​សម្រាប់​កុមារ តម្រូវ​ឱ្យ​ការ​ដាក់​ប្រាក់​បញ្ញើ​ដំបូង​ទាប​ត្រឹមតែ ១០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ សម្រាប់​ប្រជាជន​ខ្មែរ​ជា​ទូទៅ ​។

គណនី​សន្សំ​សម្រាប់​កុមារ​នឹង​ជួយ​ឱ្យ​ឪពុក​ម្តាយ​ទាំងឡាយ​អាច​រៀបចំ​ផែនការ​ដើម្បី​អនាគត​កូន​ៗ​របស់​ពួក​គាត់ ក៏​ដូច​ជា​បណ្តុះ​នូវ​ទម្លាប់​ល្អ​ក្នុង​ការ​សន្សំ​ប្រាក់​ដល់​ពួក​គេ​។​យើង​ជឿជាក់​លើ​ការ​បង្ហាត់​កូន​ៗ​ពី​ជំនាញ​គ្រប់គ្រង​ប្រាក់​បាន​ល្អ​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​នូវ​ទម្លាប់​សន្សំ​ប្រាក់​តាំងពី​ក្មេង ហើយ​ការ​ដាក់​ប្រាក់​សន្សំ​ក្នុង គណនី​សន្សំ​សម្រាប់​កុមារ ជាមួយ​និង​ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី នឹង​ទទួល​បានការ​ប្រាក់​កាន់តែ​ច្រើន​បើ ធៀប​នឹង​ធនាគារ​ដទៃ​ទៀត​។

លោក ហាន់ ប៉េង​គាន់ នាយក​គ្រប់គ្រង​ទូទៅ​នៃ ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី មាន​ប្រសាសន៍​ថា ការ​ចាប់ផ្តើម​ដាក់​ប្រាក់​សន្សំ​សម្រាប់​កុមារ​ពី​ពេល​នេះ​ទៅ កុមារ​ទាំងអស់​នឹង​ទទួល​បាន​ទឹកប្រាក់​សន្សំ​កាន់តែ​ច្រើន​ក្នុង​រយៈពេល​យូរអង្វែង​។​ជាមួយ​ការ​ប្រាក់​ចាប់ពី ១.៥% និង​បន្ត​កើនឡើង​ខ្ពស់​ដល់​ទៅ ៣% ក្នុង​មួយ​ឆ្នាំ គណនី​សន្សំ​សម្រាប់​កុមារ របស់​ធនាគារ ហ្វី​លី​ព ភី​អិ​ល​ស៊ី ជួយ​ឱ្យ​មាតាបិតា​រៀប​គម្រោង​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ការ​អប់រំ​របស់​កូន​ៗ​ពួក​គាត់​។ លើស​ពី​នេះ​ទៀត ការ​ធានា​រ៉ាប់រង​អាយុជីវិត​ចំពោះ​អតិថិជន (​មាតាបិតា​) នឹង​ការពារ​អនាគត​របស់​កូន​ៗ ព្រោះថា​កូន​ៗ​របស់​ពួក​គាត់​នឹង​ទទួល​បាន​ទឹកប្រាក់​សន្សំ​ជាក់ស្តែង​ក្នុង​គណនី រួម​នឹង​តម្លៃ​ទឹកប្រាក់​ធានា​រ៉ាប់រង​សរុប ប្រសិនបើ​មាន​ហេតុការណ៍​ជាយថាហេតុ​ណាមួយ​កើតឡើង​។​សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នករក​បាន​តាម​រយៈ​គេហទំព័រ www.phillipbank.com.kh​។