ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ឥណ្ឌូ​ណេ​ស៊ី ទៅ​ជួបជុំ​គ្នា​នៅ​លើ​«​ភ្នំ​រួមរ័ក​» ស្វែងរក​ដៃគូ​រួមរ័ក​ក្នុង​ជំនឿ​ថា​ធ្វើ​ឱ្យ​មាន​លាភ​សំណាង

9 ឆ្នាំ មុន

សារព័ត៌មាន SBS របស់​អូស្ត្រាលី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកបួស​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា​នៅ​តំបន់ «​គូ​នុង កេ​មូ​គូស​» (Gunung Kemukus) ឬ «​ភ្នំ​រួមរ័ក​» ស្ថិត​នៅ​ភាគ​កណ្តាល​កោះ​ជ្វា ជាទី​តាំង​ប្រារព្ធ​ពិធី​រួមរ័ក​ដ៏​ចម្លែក​របស់​អ្នកបួស​ឥណ្ឌូ​ណេ​ស៊ី ។

អ្នកបួស​គ្រប់​រូប មាន​គោលបំណង​តែ​ម្យ៉ាង​គឺ​ទៅ​ភ្នំ​នោះ​ដើម្បី​ស្វែងរក​ដៃគូ​រួមរ័ក​ក្នុង​ជំនឿ​ថា នឹង​ធ្វើ​ឱ្យ​មានសំណាង​ល្អ ។

មានការ​តំណាល​ថា កាលពី​សតវត្ស​ទី​១៦ បុរស​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​លួច​សហាយស្មន់​ជាមួយ​ម្តាយធម៌​របស់​ខ្លួន ហើយ​បាន​នាំ​គ្នា​គេច​ទៅ​រស់នៅ​លើ​ភ្នំ​នោះ ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​សម្លាប់​ខណៈ​ពេល​កំពុង​រួមរ័ក​ជាមួយ​គ្នា ហើយ​សព​ត្រូវ​គេ​បញ្ចុះ និង​សាងសង់​ចេតិយ​សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ពួក​គេ ។

អ្នកស្រុក​មាន​ជំនឿ​ថា គូស្នេហ៍​សហាយស្មន់​ទាំង​២​នាក់​ត្រូវ​គេ​សម្លាប់​ពេល​កំពុង​រួមរ័ក មិន​ទាន់​សម្រេច​ចំណង់​ផ្លូវភេទ​នៅឡើយ ដូច្នេះ​ហើយ​បើ​ជន​ណា​ទៅ​រួមរ័ក​នៅ​ទីនោះ នឹង​មានសំណាង​ល្អ ។

ដោយសារ «​ភ្នំ​រួមរ័ក​» មានកេរ្តិ៍ឈ្មោះ​ល្បី ទើប​ក្លាយជា​ទីតាំង​ទេសចរណ៍ ដោយ​មាន​កន្លែង​លក់ទំនិញ និង​ការ​ប្រគំ​តន្ត្រី ។ ដោយសារ​ជា​ជំនឿ​របស់​មហាជន ដូច្នេះ​អាជ្ញាធរ​មិន​អាច​យកទោស​ពៃរ៍​អ្វី​ដល់​អ្នក​ទៅ​រួមរ័ក​នៅ​ទីនោះ​ទេ ទោះបីជា​ដឹង​ថា ទីតាំង​នោះ​ជា​ប្រភព​នៃ​ការ​រួម​ភេទ និង​ការ​ជួញដូរ​ផ្លូវភេទ​ក្តី ។ ដោយ​ចំនួន​ស្ត្រី​តិច​ជាង​បុរស ទើប​បង្ក​ឱ្យ​មាន​ស្ត្រី​ពេស្យា​ទៅ​រង់ចាំ​បម្រើ​អ្នកបួស​នៅ​ពាសពេញ​ទីនោះ ។ បញ្ហា​មួយទៀត គឺ​ការ​ឆ្លង​ជំងឺ​កាមរោគ ព្រោះ​ពិធី​នោះ​បុរស​ភាគច្រើន​មិន​ប្រើ​ស្រោមអនាម័យ​ការពារ​ទេ ។

អ្នក​របួស​មួយ​ចំនួន​បញ្ជាក់​ថា ការ​រួមរ័ក​នៅ​ទីនោះ នឹង​ធ្វើ​ឱ្យ​មាន​លាភ​សំណាង និង​សិរី​សួស្តី​ក្នុង​ជីវិត ៕