ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​សរសៃប្រសាទ​ម្នាក់​​លោត​ពីលើ​ផ្ទះជាន់ទី៣ប៉ងធ្វើអត្តឃា.ត​ តែមិន​បាន​សម្រេច​ព្រោះទើ​រលើ​​សំយ៉ាប​ផ្ទះ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​​​​មាន​សតិ​មិន​​ប្រក្រតីម្នាក់ ​​បាន​ប៉ុនប៉ង​​ធ្វើ​​អត្តឃា.ត​ដោយ​​ឡើង​ទៅ​​លើ​ផ្ទះ​ជាន់​ទី​៣​​លោតចុះមក​​ ប៉ុន្តែ​សំណាង​ល្អ​​មិន​បណ្តាល​ឱ្យ​រង​របួស ​ឬស្លា.ប់ទេ​ ព្រោះ​​លោត​ចុះ​មក​ធ្លាក់​មិន​ដល់​ដី ​​​ទើរត្រឹម​លើដំបូល​ស័ង្ក​សី​​សំយ៉ាបផ្ទះ ​បង្កឱ្យ​​​ភ្ញាក់​

រាជធានីភ្នំពេញ ៖ ស្ត្រី​ចំណាស់​​​​មាន​សតិ​មិន​​ប្រក្រតីម្នាក់ ​​បាន​ប៉ុនប៉ង​​ធ្វើ​​អត្តឃាត​ដោយ​​ឡើង​ទៅ​​លើ​ផ្ទះ​ជាន់​ទី​៣​​លោតចុះមក​​ ប៉ុន្តែ​សំណាង​ល្អ​​មិន​បណ្តាល​ឱ្យ​រង​របួស ​ឬស្លាប់ទេ​ ព្រោះ​​លោត​ចុះ​មក​ធ្លាក់​មិន​ដល់​ដី ​​​ទើរត្រឹម​លើដំបូល​ស័ង្ក​សី​​សំយ៉ាបផ្ទះ ​បង្កឱ្យ​​​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១២ ​និង​២៥​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ​​វិ​ច្ឆ​កា ​២០១៤ ស្ថិត​នៅ​លើ​ផ្ទះ​ល្វែង​មួយកន្លែង តាម​​បណ្ដោយ​ផ្លូវ​​បេតុង ទល់មុខ​​​​ភូមិ​គ្រឹះ​សុភមង្គល ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

​​ប្រភព​​បានឱ្យ​​ដឹង​ថា ស្ត្រី​​ចំណាស់​ម្នាក់​នោះ ​​មិន​ត្រូវ​ស្គាល់​អត្ត​សញ្ញាណ​នោះទេ ហើយ​នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រូប​នោះ​​បាន ឡើង​​ទៅ​លើ​ផ្ទះ​ខាងលើ ហើយ​​សារ​​យក​ខោអាវ​ដែល​ម្ចាស់ផ្ទះ​ហាល​នៅ​រាន​ហាល​ខាង​មុខ ​ប៉ុន្តែ​ត្រូវ​​​ម្ចាស់​ឃើញ​ទាន់​​​​ស្រែកប្រាប់​ថា ​កុំសារ ទើប​ស្ត្រី​រូប​នោះ​ដើរ​ចេញ លុះ​មួយសន្ទុះ​ក្រោយមក​ ក៏​​ឡើង​ទៅ​កាន់​ទីនោះ​ម្ដងទៀត រួច​បាន​លោត​​សម្លាប់​ខ្លួន ។​

ប្រភពបន្តថា ​បន្ទាប់ពីកើតហេតុ ​ប្រជាពលរដ្ឋ និង​កម្លាំងប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍​​ដោយ​បាន​នាំ​គ្នា​ស្រែក​អង្វរ​ឱ្យ​​ស្ត្រី​ចំណាស់​ម្នាក់​នោះ​​ចុះ ប៉ុន្តែ​គាត់​មិន​ព្រម​ចុះ​នោះ​ឡើយ ។ គាត់​បាន​ប៉ុនប៉ង​លោត​ចុះ​ពីលើ​ដំបូល​សំ​យ៉ាប​ផ្ទះ​នោះ​ទៀត​ ដោយសារ​តែ​ខ្លាចគាត់​លោត​ចុះ ​ទើប​ប៉ូលិស​លួងលោម​ឱ្យ​គាត់​ភ្លេច​ខ្លួន​ ហើយ​មាន​ប្រជាពលរដ្ឋ​​ម្នាក់បាន​ឡើង​ទៅ​ចាប់​​ស្ត្រី​រូប​នោះ​ចេញ​​ពី​កន្លែង​កើត
ហេតុ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព