ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ម ជុង​អ៊ុ​ន ពិនិត្យ​មើល​សមយុទ្ធ​យោធា​របស់​កងទ័ព​ចម្រុះ

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក គី​ម ជុង​អ៊ុ​ន បាន​រៀបចំ បន្ទាប់​មក​ត្រួតពិនិត្យ​មើល​សមយុទ្ធ​យោធា​មួយ​របស់​កងទ័ព​ប្រជាជន​កូរ៉េ ។

KCNA បញ្ជាក់​ថា លោក គី​ម បាន​ពិនិត្យ​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមយុទ្ធ​នេះ ដែល​សំដៅ​បំពេញ​ការ​ចន្លោះ​ប្រហោង ហើយ​ឱ្យ​កងទ័ព​អាច​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​បំពេញបេសកកម្ម ។ លោក​បាន​ចេញ​បញ្ជា​ដល់​គ្រប់​កងឯកភាព​យោធា ឱ្យធ្វើ​ការ​ហ្វឹកហាត់​ក្នុង​របៀប​ធ្វើ​ត្រាប់ ដូច​សង្គ្រាម​ពិតប្រាកដ ហើយ​ឱ្យ​ត្រៀមប្រយុទ្ធ​គ្រប់ពេល ។ លោក គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា ដើម្បី​ឱ្យ​ស្រប​នឹង​ប្រភេទ​នៃ​សង្គ្រាម​សម័យ​ទំនើប ហើយ​អាច​ឆ្លើយ​តប​ចំពោះ​បណ្តា​វិធីសាស្ត្រ​នៃ​សង្គ្រាម តាម​គោលការណ៍ Juche ចាំបាច់​ត្រូវធ្វើ​សមយុទ្ធ​យោធា​របស់​កងកម្លាំង​ចម្រុះ​ប្រភេទ​នេះ ឱ្យ​បាន​ញឹកញាប់ ។

លោក គី​ម អំពាវនាវ​ផង​ដែរ​ឱ្យ​ចាត់វិធានការ​មុ​ឺ​ង​ម៉ាត់​នានា លុប​បំបាត់​ចោល​បណ្តា​ភាព​អសកម្ម​ក្នុង​កងទ័ព ហើយ​លោក​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​របស់​បណ្តា​នាយទាហាន​នៃ​ទីបញ្ជាការ​យោធា​ឱ្យ​សិក្សា​ដោយ​សុ​ី​ជម្រៅ ហើយ​កែ​លម្អ​វិធីសាស្ត្រ​នៃ​ការ​ហ្វឹកហ្វឺន ៕