ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Stress ខ្លាំង​ជា​បច្ច័យ​នាំ​ឱ្យ​ស្ត្រី​កើន​ទម្ងន់​ខ្លួន

9 ឆ្នាំ មុន

របកគំហើញ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រា​អា​មេ​រិ​កបាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​មាន​បញ្ហា Stress​ខ្លាំង​អាច​ធ្វើ​ឱ្យ​ល្បឿន​ចលនា​រំលាយ​អាហារ​របស់​ពួក​គេ​ថយ​ចុះ ជា​ហេតុ​នាំ​ឱ្យ​ទម្ងន់​ខ្លួន​កើន​ជា​លំដាប់ ។ រាល់​ការ​ព្រួយបារម្ភ​ពី​សម្ពាធ​ការងារ ពី​បញ្ហា​ប្តី​-​កូន​គឺ​មាន​ន័យ​ថា ស្ត្រី​បិទ​ចោល​នូវ​ការ​រំលាយ​អាហារ​

របកគំហើញ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រា​អា​មេ​រិ​កបាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​មាន​បញ្ហា Stress​ខ្លាំង​អាច​ធ្វើ​ឱ្យ​ល្បឿន​ចលនា​រំលាយ​អាហារ​របស់​ពួក​គេ​ថយ​ចុះ ជា​ហេតុ​នាំ​ឱ្យ​ទម្ងន់​ខ្លួន​កើន​ជា​លំដាប់ ។ រាល់​ការ​ព្រួយបារម្ភ​ពី​សម្ពាធ​ការងារ ពី​បញ្ហា​ប្តី​-​កូន​គឺ​មាន​ន័យ​ថា ស្ត្រី​បិទ​ចោល​នូវ​ការ​រំលាយ​អាហារ​១០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ ។ ប្រសិនជា​ស្ថានភាព​បែប​នេះ​បន្ត​កើត​រយៈពេល​១​ឆ្នាំ នោះ​ទម្ងន់​ខ្លួន​នឹង​កើន​ប្រមាណ​ជាង ៦​គីឡូក្រាម ។

ការ​ពិសោធ​លើ​ស្ត្រី​វ័យ​៥៣​ឆ្នាំ​ជា​ច្រើន​នាក់​ពី​សំណាក់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Ohio State University​បាន​រក​ឃើញ​ថា អ្នក​ដែល​ព្រួយបារម្ភ​ក្នុង​ចិត្ត​១​លើក​ឬ​២​លើក​ក្នុង​មួយ​ថ្ងៃ អាច​ដុត​បំផ្លាញ​កាឡូរី​បាន​តិច​ជាង​១០៤​រយៈពេល​៧​ម៉ោង​បន្ទាប់​ពី​ការ​ទទួលទាន​រួច ។ ប្រសិនជា​សកម្មភាព​បែប​នេះ​បន្ត​កើត​រយៈពេល​១២​ខែ នោះ​វា​អាច​នាំ​ឱ្យ​កើន​ទម្ងន់​ខ្លួន​ប្រហែលជា​៦​គីឡូក្រាម ។ ការ​ពិសោធ​បាន​បង្ហាញ​ទៀត​ថា ក្រៅពី​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ Stress​ក៏​ធ្វើ​ឱ្យ​កម្រិត​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​កើន​ខ្ពស់​ផង​ដែរ ។

លោកស្រី​សាស្ត្រាចារ្យ Jan Kiecolt-Glaser អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា​៖ «​នេះ​មាន​ន័យ​ថា កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ច្រើន​ខែ ក្រុម​ដែល​មាន​បញ្ហា Stress​ខ្លាំង​នឹង​ឡើង​ទម្ងន់​ខ្លួន​។ ក្រុម​អ្នក​ស្ម័គ្រ​ពិសោធ​ដែល​មានទុក្ខ​ព្រួយ​ក្នុង​ជីវិត​បាន​ដុត​បំផ្លាញ​កាឡូរី​ក្នុង​កម្រិត​មួយ​ទាប​រយៈពេល​៧​ម៉ោង​ក្រោយ​ការ​ទទួលទាន​អាហារ​។ ទិន្នន័យ​មួយទៀត​បាន​បង្ហាញ​ពួក​យើង​ថា យើង​ក៏​អាច​នឹង​មាន​បញ្ហា Stress​ផង​ដែរ ប្រសិនជា​ទទួលទាន​អាហារ​មិន​បាន​ត្រឹមត្រូវ ។ មួយវិញទៀត អាហារ​ទាំងនោះ​ក៏​អាច​បណ្តាល​ឱ្យ​ឡើង​ទម្ងន់​ផង​ដែរ​» ៕