ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អនុវត្ត​បែប​ណា ដើម្បី​នៅ​ឱ្យ​ឆ្ងាយ​ពី​ជំងឺ​ទឹកនោមផ្អែម ?

9 ឆ្នាំ មុន

ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​ពិបាក​នឹង​ព្យាបាល​ឱ្យ​ជា​សះស្បើយ ។ បើ​ទោះ​វា​មិន​អាច​ផ្តាច់ជីវិត​មនុស្ស​ភ្លាម​ៗ ប៉ុន្តែ វា​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​រយៈពេល​ច្រើន​ឆ្នាំទៅ​មុខ ក្នុង​នោះ​មាន​ដូច​ជា ងងឹតភ្នែក ដំបៅ​រលួយ​អវៈយវៈ​…​ជាដើម ។ ដើម្បី​បង្ការ​ជំងឺ​នេះ បុគ្គល​ដែល

ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​ពិបាក​នឹង​ព្យាបាល​ឱ្យ​ជា​សះស្បើយ ។ បើ​ទោះ​វា​មិន​អាច​ផ្តាច់ជីវិត​មនុស្ស​ភ្លាម​ៗ ប៉ុន្តែ វា​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​រយៈពេល​ច្រើន​ឆ្នាំទៅ​មុខ ក្នុង​នោះ​មាន​ដូច​ជា ងងឹតភ្នែក ដំបៅ​រលួយ​អវៈយវៈ​…​ជាដើម ។ ដើម្បី​បង្ការ​ជំងឺ​នេះ បុគ្គល​ដែល​មាន​សុខភាព​ល្អ​នៅឡើយ​គួរ​អនុវត្ត​នូវ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃមួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​រក្សា​ទម្ងន់​ខ្លួន​កុំឱ្យ​ធាត់​ខ្លាំង​ពេក ៈ
ជា​ទូទៅ បុគ្គល​ដែល​មាន​រាង​កាយ​ធាត់​ខ្លាំង​ពេក ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​យ៉ាង ។ ដូច្នេះ ការ​បញ្ចុះទម្ងន់ សូ​ម្បី​៤-៥​គីឡូក្រាម​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​បាន ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា បុគ្គល​ធាត់​ៗ​ដែល​បញ្ចុះ​៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន​សរុប​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​៧០​ភាគរយ បើ​ទោះ​ពួក​គេ​មិន​ហាត់ប្រាណ​ក្តី ។ ចូរ​ប្រើ​ឧបករណ៍​វាស់​ពី​បរិមាណ​កាឡូរី​ដែល​គួរ​ប្រើ​ប្រចាំ​ថ្ងៃ ហើយនឹង​បរិមាណ​អាហារ​ដែល​គួរ​កាត់​បន្ថយ ។

២-​ហាត់ប្រាណ​ជា​ប្រចាំ ៈ
ចូរ​ដើរ​ឱ្យ​បាន​ច្រើន​រៀងរាល់ថ្ងៃ ។ បើ​ទោះ​ណា វា​មិន​អាច​ជួយ​ឱ្យ​អ្នក​ចុះ​ទម្ងន់​ក្តី តែ​អ្នក​នឹង​មាន​សុខភាព​ល្អ​ប្រសើរ​ជាង​មុន ។

ការ​សិក្សា​ពិសោធ​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​ហ្វាំ​ង​ឡង់​បាន​បង្ហាញ​ថា បុគ្គល​ដែល​ហាត់ប្រាណ​៤​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ឬ​ប្រហែល ៣៥​នាទី​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ទឹកនោម​បាន​៨០​ភាគរយ ។ ចំណែក អ្នក​ស្រាវជ្រាវ​របស់​ចិន​បាន​រក​ឃើញ​ថា ការ​ហាត់ប្រាណ​ប្រើ​កម្លាំង​មធ្យម អាច​ជួយ​ឱ្យ​បណ្តា​បុគ្គល​លើស​កម្រិត​ស្ករ​ក្នុង​ឈាម​កាត់​បន្ថយ​ហានិភ័យ​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ពេញទំហឹង​បាន​៤០​ភាគរយ ។ នេះ​ពីព្រោះ ការ​ហាត់ប្រាណ​ជួ​ួ​យ​ឱ្យ​រាង​កាយ​ប្រើប្រាស់​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​កាន់តែ​មាន​ប្រសិទ្ធភាព​ដ ោ​យ​ការ​បង្កើន​ចំនួន​ម៉ូលេគុល​ប្រូ​តេ​អុ​ី​ន​transmembrane​លើ​កោសិកា ។ អាំង​ស៊ុ​យ​លី​ន​ជួយ​ចែកចាយ​ស្ករ​ក្នុង​ឈាម​ទៅ​បណ្តា​កោសិកា​នានា​ដើម្បី​ផ្តល់​ជា​ថាមពល​និង​សារធាតុចិញ្ចឹម ។

៣-​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​-​បន្ថែម​ការ​ទទួលទាន​បន្លែ​គ្រប់​ពណ៌ ៈ
ការ​សិក្សា​ស្រាវ​មួយ​របស់ Brigham & Women’ s Hospital ដែល​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​៣៧​ពាន់​នាក់​រក​ឃើញ​ថា បណ្តា​ស្ត្រី​ទទួលទាន​សាច់​ក្រហម​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់​ដល់​ទៅ​២៩​ភាគរយ ធៀប​នឹង​ស្ត្រី​ទទួលទាន​តិច​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​។ ចំពោះ​បណ្តា​សាច់​កែ​ច្នៃ​វិញ ទទួលទាន​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍​បង្កើន​ហានិភ័យ​ដល់​ទៅ​៤៣​ភាគរយ ។

៤-​ទប់ស្កាត់​បញ្ហា Stress ៈ
គេ​គួរ​ដឹង​ថា Stress ជា​ប្រចាំ​អាច​ធ្វើ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​កើនឡើង​បាន ។

នៅ​ពេល​អស់លោក​អ្នក​Stress រាង​កាយ​បាន​ត្រៀម​ធ្វើ​សកម្មភាព ។ សភាព​បែប​នេះ​បណ្តាល​ឱ្យ​បេះដូង​លោត​ញាប់ ដង្ហើម​ក៏​ញាប់ ខណៈ​ក្រពះ​រមូល ។ ឯ​កម្រិត​ស្ករ​ក្នុង​ឈាម​វិញ​កើនឡើង​ខ្ពស់ ។ ប្រសិនជា​កោសិកា​លោក​អ្នក​អសមត្ថភាព​មិន​អាច​ប្រើប្រាស់​អាំង​ស៊ុ​យ​លី​ន​(Insulin resistance)​នោះ​ស្ករ ដោយ​មិន​មាន​កន្លែង​ទៅ វា​នឹង​ប្រមូលផ្តុំ​ក្នុង​ឈាម ជា​ហេតុ​នាំ​ឱ្យ​លើស​ស្ករ​ក្នុង​ឈាម ។

ចូរ​លុប​បំបាត់​Stress ដោយ​ការ​ហាត់ប្រាណ លេង​កីឡា និង​សកម្មភាព​កំសាន្ត​ផ្សេង​ៗ​ទៀត ។

៥-​ទទួលទានដំណេក​ពេល​យប់​ឱ្យ​បាន​គ្រប់គ្រាន់ ៈ
ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​សាកល​វិទ្យាល័យ Yale University​ទៅ​លើ​បុរស​១៧០៩​រក​ឃើញ​ថា អ្នក​ដែល​ដេក​បាន​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់​យ៉ាង​ទៀងទាត់ ប្រឈម​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ទ្វេ​ដង​ខណៈ​អ្នក​ដេក​ច្រើន​ជាង​៨​ម៉ោង អត្រា​ប្រឈម​គឺ​មាន​ដល់​ទៅ​៣​ដង ។ អ្នកដឹកនាំ​ការ​សិក្សា Klar Yaggi​បាន​ថ្លែង​ថា ដំណេក​តិច​ពេក​និង​យូរ​ពេក​គឺ​សុទ្ធតែ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ដូច​គ្នា​ដ្បិត​ប្រព័ន្ធ​សរសៃប្រសាទ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ
ជា​និច្ច ។

ឯការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Columbia University​បាន​រក​ឃើញ​ថា ការ​ទទួលទានដំណេក​តិច​ជាង​៥​ម៉ោង​ក្នុង​មួយ​យប់​បង្កើន​ហានិភ័យ​លើសឈាម​ទ្វេ​ដង ។

៦-​ឧស្សាហ៍​ពិនិត្យ​ឈាម​ឱ្យ​បាន​ទៀងទាត់ ៈ
នេះ​ជា​វិធីសាស្ត្រ​បង្ការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ចំណោម​វិធីសាស្ត្រ​ទាំងឡាយ ។ ការ​ពិនិត្យ​ឈាម​ទៀងទាត់​នឹង​ជួ​ួ​យ​ឱ្យ​អ្នកដឹង​បាន​ទាន់​ពេលវេលា​ពី​កម្រិត​ស្ករ​ក្នុង​ឈាម និង​អាច​ចាត់វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា ៕