ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​វ័យ​លើស​ពី​40​ឆ្នាំ​ទ្បើ​ង​ទៅ​ប្រឈម​នឹង​ទឹក​ដក់​ក្នុង​ភ្នែក

9 ឆ្នាំ មុន

ទឹក​ដក់​ក្នុង​ភ្នែក គឺជា​ជំងឺ​ម្យ៉ាង​រមែង​កើត​មាន​លើ​ភ្នែក​ទាំង​សងខាង តែ​អ្នក​អាច​ការពារ​បាន​តាម​រយៈ​ការ​បន្តក់ថ្នាំ ការ​បា.ញ់​កាំរស្មី ឬ​វះកាត់ ព្រោះ​ប្រសិនបើ​ទុក​ចោល​រហូត​កើតជា​ជំងឺ​ទឹក​ដក់​ហើយ ទើប​មក​ព្យាបាល​ភ្នែក​ដែល​ខូច​នោះ មិន​អាច​ត្រ​ទ្ប​ប់ម​ករក​ភាព​ដើម​វិញ​ទេ ការ​ព្យាបាល​គឺ​គ្រាន់តែ​មិន​ឱ្យ​បន្ត​ខូច

ទឹក​ដក់​ក្នុង​ភ្នែក គឺជា​ជំងឺ​ម្យ៉ាង​រមែង​កើត​មាន​លើ​ភ្នែក​ទាំង​សងខាង តែ​អ្នក​អាច​ការពារ​បាន​តាម​រយៈ​ការ​បន្តក់ថ្នាំ ការ​បាញ់​កាំរស្មី ឬ​វះកាត់ ព្រោះ​ប្រសិនបើ​ទុក​ចោល​រហូត​កើតជា​ជំងឺ​ទឹក​ដក់​ហើយ ទើប​មក​ព្យាបាល​ភ្នែក​ដែល​ខូច​នោះ មិន​អាច​ត្រ​ទ្ប​ប់ម​ករក​ភាព​ដើម​វិញ​ទេ ការ​ព្យាបាល​គឺ​គ្រាន់តែ​មិន​ឱ្យ​បន្ត​ខូច​កញ្ចក់ភ្នែក​តទៅ​ទៀត​ប៉ុណ្ណោះ ។

លោក​វេជ្ជបណ្ឌិត ងី ម៉េ​ង ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ភាគច្រើន​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ទ្បើ​ង​ទៅ ។ ជំងឺ​នេះ​រមែង​កើត​លើ​ភ្នែក​ទាំង​សងខាង ដូច្នេះ​ហើយ​នៅ​ពេល​ព្យាបាល​គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​អ្នកជំងឺ​ការពារ ដើម្បី​កុំឱ្យ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត ។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ ៖

១-​ទឹក​ដក់​ប្រភេទ​បន្ទាន់​ធ្ងន់ធ្ងរ​(AACG)​ៈ កើត​មាន​ពី​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ដែល​ទ្បើ​ង​ខ្ពស់​មួយ​រំពេច ធ្វើ​ឱ្យ​អ្នកជំងឺ​មាន​អាការ​ឈឺភ្នែក​ខ្លាំង ឈឺក្បាល ភ្នែក​ស្រវាំង​យ៉ាង​លឿន អាច​មាន​អាការ​ចង់​ក្អួតចង្អោរ​ផង​ដែរ ។ ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ទេ អាការ​នេះ​នឹង​មាន​កម្លាំង​ខ្លាំង​ទ្បើ​ង​ជា​លំដាប់ ។ ភាគច្រើន​កើត​ចំពោះ​ក្រុម​មនុស្ស​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ទ្បើ​ង​ទៅ ។

២-​ជំងឺ​ទឹក​ដក់​ប្រភេទ​មុំ​បិទ (CACG) ៈ ជំងឺ​ទឹក​ដក់​ប្រភេទ​នេះ មិន​មាន​អាការ​អ្វី​សម្រាប់​កត់សម្គាល់​ទេ ជំងឺ​នេះ​វិ​វិ​ឌ្ឍ​ទៅ​ម្តង​បន្តិច​ៗ រហូត​បិទ​មុំ​ប្រ​ស្រី​ភ្នែក ខណៈ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ទ្បើ​ង​ខ្ពស់​ទៅ​ៗ បើ​គេ​ពិនិត្យ​លើ​ទង​សរសៃប្រសាទ​ភ្នែក​ឃើញ​ថា មាន​សណ្ឋាន​ខូង ។

៣-​ជំងឺ​ទឹក​ដក់​ប្រភេទ​មុំ​បើក (POAG) ៈ ជំងឺ​នឹង​វិ​វិ​ឌ្ឍ​យឺត​ៗ រីឯ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ក៏​ទ្បើ​ង​ម្តង​បន្តិច​ៗ ទើប​មិន​មាន​អាការ​ឈឺចាប់ ហើយ​ជំងឺ​ប្រភេទ​នេះ វា​តែងតែ​កើត​មាន​ចំពោះ​ភ្នែក​ទាំង​សងខាង ។ ដំបូង​មិន​មាន​លេច​ចេញ​អាការ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ តែ​នៅ​ពេល​ជំងឺ​វិវឌ្ឍន៍​ខ្លាំង​ទៅ​សរសៃប្រសាទ​ភ្នែក​ត្រូវ​បំផ្លាញ​បន្តិច​ម្តង​ៗ ធ្វើ​ឱ្យ​គំហើញ​កាន់តែ​រួម​តូច ពេល​នោះ​ទើប​អ្នកជំងឺ​ចាប់ផ្តើម​ដឹង ។ ក្នុង​ស្ថានភាព​បែប​នេះ បើសិន​មក​ជួប​គ្រូពេទ្យ​យឺត​ពេល ភ្នែក​អាច​នឹង​ឈាន​ទៅ​រក​ពិការ ។

ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែកមាន ការ​ប្រើប្រាស់​ថ្នាំ ការ​បាញ់​កាំរស្មី និង​ការ​វះកាត់ ។ ការ​ជ្រើសរើស​វិធី​ព្យាបាល​ណាមួយ វា​អាស្រ័យ​ទៅ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ ដោយ​គ្រូពេទ្យ​ជា​អ្នក​សម្រេច​ថា​តើ​គួរ​ប្រើ​វិធី​ណា ទើប​អាច​បាន​ផល​ល្អ​សម្រាប់​អ្នកជំងឺ ។ ការ​ព្យាបាល​គ្រាន់តែ​អាច​គ្រប់គ្រង​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ឱ្យ​ស្ថិត​នៅ​ធម្មតា និង​ជួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​បន្ត​ខូច​តទៅ​ទៀត​ប៉ុណ្ណោះ ។ ការ​ប្រើប្រាស់​ថ្នាំ​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹក​ដក់ ជា​វិធី​ដែល​ទទួលផល​និង​និយម​ខ្លាំង​ជាងគេ ។ ដូច្នេះ​ដើម្បី​ការពារ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖

-​អ្នក​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ទ្បើ​ង​ទៅ គួរ​មក​ទទួល​ការ​ពិនិត្យ​ភ្នែក និង​វាស់​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ពី​គ្រូពេទ្យ​ជំនាញ មុន​ពេល​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ ។

-​ចំពោះ​សមាជិកគ្រួសារ​ណា​ម្នាក់​ធ្លាប់​កើត​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក សមាជិក​ក្រៅពី​នោះ​ក៏​គួរ​មក​ទទួល​ការ​ពិនិត្យ​ផង​ដែរ ព្រោះ​ពួក​គាត់​អាច​នឹង​មានឱកាស​កើត​ជំងឺ​នេះ​ច្រើន​ជាង​មនុស្ស​ទូទៅ ព្រោះ​វា​មាន​ចំណែក​ទាក់ទង​ផ្នែក​ជំងឺ​តំណពូជ ។

-​ទឹក​ដក់​ភាគច្រើន​ជា​ជំងឺ​ដែល​កើត​ទ្បើ​ង​ដោយ​ឯកឯង តែ​មាន​ជំងឺ​ទឹក​ដក់​ខ្លះ កើតមក​ពី​អ្នកជំងឺ​ទិញ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ខ្លះ យក​មក​ប្រើប្រាស់​ដោយ​ខ្លួនឯង ។ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​កើត​ជំងឺ​នេះ លោក​អ្នក​មិន​គួរ​ទិញ​ថ្នាំ​បន្តក់​ភ្នែក​ប្រើ​ដោយ​ខ្លួនឯង​ទេ គួរ​ប្រើ​ថ្នាំ​ណា​ដែល​គ្រូពេទ្យ​បញ្ជា​ឱ្យ​ប្រើប្រាស់​ទើប​ប្រសើរ​ជាង ៕