ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ធ្វើ​រោគវិនិច្ឆ័យ​រក​បញ្ហា​ឈឺ​ស្មា​ឱ្យ​មាន​ប្រសិទ្ធភាព​ពិនិត្យតាម​ម៉ាស៊ីន​MRI

9 ឆ្នាំ មុន

បញ្ហា​ឈឺ​ស្មា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ដ៏​សៅហ្មង​មួយ ដែល​ទាមទារ​ឱ្យ​លោក​អ្នក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ទាន់​ពេលវេលា បន្ទាប់​ពី​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី ហើយ​នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ ។

បញ្ហា​ឈឺ​ស្មា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ដ៏​សៅហ្មង​មួយ ដែល​ទាមទារ​ឱ្យ​លោក​អ្នក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ទាន់​ពេលវេលា បន្ទាប់​ពី​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី ហើយ​នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ដូចដែល​លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​បញ្ហា​ឈឺ​ស្មា​អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ដូច​ជា រលាក​ថង់​ទឹក​សន្លាក់​នៅ​ក្នុង​ស្រទាប់​ឆ្អឹង រលាក​ស្រោម​សន្លាក់ និង​ការ​ប៉ះទង្គិច​ជាមួយ​ស្មា​ដូច​ជា​ពេល​ដួល​យកដៃ​ច្រត់ ឬ​អ្នក​ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ដៃ​ខ្លាំង ឬ​ក៏​ធ្លាប់​ជួប​នូវ​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះទង្គិច​នឹង​ដៃ​ឬ​ស្មា​ជាដើម ។ ដូច្នេះ​ការ​ព្យាបាល​ឈឺ​ស្មា​ភាគច្រើន គឺ​ផ្តោត​សំខាន់​លើ​មូលហេតុ​ទាំងនេះ ដើម្បី​ឱ្យ​ការ​ព្យាបាល​ទទួល​បាន​ភាព​ជោគជ័យ ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បាន​ប្រាប់​បន្ត​ថា បន្ទាប់​ពី​សួរនាំ​ជាមួយ​អ្នកជំងឺ​រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ឈឺចាប់​នោះ​រួច​ហើយ​គ្រូពេទ្យ​នឹង​ពិនិត្យ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការ​ឈឺចាប់​បន្ត​ទៀត ។ ចំពោះ​វិធី​ស្រា​ស្ត​ក្នុង​ការ​រក​មូលហេតុ​មាន​ច្រើន​យ៉ាងដូច​ជា​៖

-​ថត​កាំរស្មី​អិុ​ច ក្នុង​ករណី​មានការ​ប៉ះទង្គិច
-​ការ​ធ្វើ​ស៊ី​ឌី​ស្កែ​ន
-​បើសិនជា​ចង់​ដឹង​បន្ថែម​ទៅ​លើ​សរសៃពួរ ឆ្អឹងខ្ចី នៅ​ក្នុង​តំបន់​ស្មា គេ​អាច​នឹង​ធ្វើ MRI ដើម្បី​ឱ្យ​រូបភាព​កាន់តែ​ច្បាស់​ជាង​កាំរស្មី​អិ​ុ​ច​និង​ស៊ី​ឌី​ស្កែ​ន ។

-​ក្រៅពី​នេះ​ក៏​មាន​វិធី​ដ៏​ទំនើប​មួយទៀត ជា​វិធី​ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​ផង និង​ជា​វិធីសាស្ត្រ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​ផង​ដែរ គឺ​វិធី​ឆ្លុះ​សន្លាក់ឆ្អឹង ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា បញ្ហា​ឈឺ​ស្មា​ខ្លះ ក៏​អាច​ដោះស្រាយ​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​បាន​ដែរ បើសិនជា​លោក​អ្នក​ឈឺ​ស្មា​ដោយសារ​តែ​ការ​លេង​កី​ទ្បា ឬ​ដួល​បន្តិចបន្តួច មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ គឺ​លោក​អ្នក​អាច​ប្រើ​វិធី​បន្ទាប់បន្សំ​មួយ​ចំនួន​ដូច​ជា អាច​សម្រាក​ដោយ​កុំឱ្យ​ស្មា​ធ្វើ​ចលនា​, ស្ពាយ​ដៃ​មួយ​រយៈពេល​, ស្អំ​ទឹកកក ឬ​ទឹក​ក្តៅ នៅ​ពេល​ការ​ឈឺចាប់​ផ្តើម ។

គួរ​ចង​ចាំ​ថា កាលណា​នៅ​ពេល​ការ​ឈឺចាប់​ចុះ​ថយ​ហើយ លោក​អ្នក​មិន​ព្រម​ធ្វើ​ចលនា​ទេ​នោះ អាច​ធ្វើ​ឱ្យ​គាំង​សន្លាក់ ដូច្នេះ​ដើម្បី​ឱ្យ​សាច់ដុំ​សាក​កម្រើក​ឬ​ដំណើរការ​ទ្បើ​ង​វិញ គួរ​ធ្វើ​លំ​ហាត់ប្រាណ​ឬ​បញ្ចេញ​ចលនា​តាមតែ​អាច​ប្រព្រឹត្ត​ទៅ​បាន ។

ចំពោះ​ការ​ព្យាបាល​ខ្លះ​ក៏​អាច​មានការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បន្ថយ​ការ​រលាក​ផង​ដែរ តែ​អ្វី​ដែល​ជា​ការ​ប្រសើរ​បំផុត​នោះ នៅ​ពេល​ដែល​លោក​អ្នក​មានការ​ប៉ះទង្គិច​ជាមួយនឹង​ស្មា បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​ហើយ​ព្យាបាល​ដោយ​ខ្លួនឯង​មួយ​រយៈ​មិន​ទទួល​បាន​ជោគជ័យ គួរតែ​ប្រញាប់​មក​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​សន្លាក់​ឱ្យ​បាន​ទាន់​ពេលវេលា​ចៀសវាង​ការ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល ៕