ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ដែល​ពិភពលោក​ទន្ទឹងរង់ចាំ​បាន​ចាក់​បញ្ចាំង​ហើយ

9 ឆ្នាំ មុន

The Hunger Games: Mockingjay Part 1 ដែល​ជា​ភាពយន្ត​បន្ត​វគ្គ​ពី The Hunger Games និង Catching Fire ឥលូវ​នេះ​បាន​ចាក់​បញ្ចាំង​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​តាម​រោង​ភាពយន្ត​អន្តរជាតិ​លេ​ជេន​ទាំង​បី​សាខា​ដូច​ជា លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ទួល​គោក និង​លេ​ជេន​មាន​ជ័យ​។

The Hunger Games: Mockingjay Part 1 ដែល​ជា​ភាពយន្ត​បន្ត​វគ្គ​ពី The Hunger Games និង Catching Fire ឥលូវ​នេះ​បាន​ចាក់​បញ្ចាំង​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​តាម​រោង​ភាពយន្ត​អន្តរជាតិ​លេ​ជេន​ទាំង​បី​សាខា​ដូច​ជា លេ​ជេន​ស៊ី​ធី​ម៉​ល លេ​ជេន​ទួល​គោក និង​លេ​ជេន​មាន​ជ័យ​។

សាច់​រឿង​បន្ត​ពី​វគ្គ​ទី​ពីរ Catching Fire ក្រោយ​ពេល​ដែល Katniss ដែល​ជា​តួឯក​ស្រី​សម្ដែង​ដោយ​តារា​កំពូល​នៅ​ហូ​លី​វូ​ដ Jennifer Lawrencce បាន​កម្ទេច​ទីលាន​ប្រកួត​ល្បែង​ទុរភិក្ស​លើក​ទី​75 ដែល​ត្រូវ​បាន​អ្នកគ្រប់គ្រង​នៅ The Capitol ចោទ​ថា នាង​គឺ​ចូល​ដៃ​ជាមួយ​ក្រុម​បះបោរ​។ បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បក្សពួក​អ្នក​បះបោរ​នៅ​រដ្ឋ​ទី​13 មក Katniss ត្រូវ​ពង្រឹង​ខ្លួន​ឱ្យ​ក្លាយទៅជា​អ្នកតំណាង​នៃ​ការ​បះបោរ​របស់​ប្រជាជន​ទាំងអស់ ដើម្បី​ផ្តួល​រលំ The Capitol ដែល​នៅ​ពេល​នេះ​ជា​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ទាំង​ការពារ​ខ្លួន​នាង ទាំង​ការពារ​គ្រួសារ​របស់​នាង និង​ជា​ពិសេស​គឺ​ការពារ​មនុស្ស​ដែល​នាង​ស្រលាញ់​ជាងគេ គឺ Peeta ដែល​ត្រូវ​បាន The Capitol ចាប់​បាន​។

The Hunger Games: Mockingjay Part 1 នេះ​គឺ​បង្កើត​ឡើង​ផ្អែក​ទៅ​លើ​សៀវភៅ​រឿង​ដែល​មាន​ចំណងជើង​ដូច​គ្នា​ប៉ុន្តែ​ភាពយន្ត​ត្រូវ​បាន​បំបែក​ជា​ពីរ​វគ្គ​ចុង​ក្រោយ ដែល​វគ្គ​ទី​ពីរ​ជា​វគ្គ​បញ្ចប់រឿង​ទាំងមូល​នេះ​និង​បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ​។ សម្រាប់ Mockingjay Part 1 នេះ មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅ​នឹង​វគ្គ​មុន​ៗ ដោយសារ​តែ​លើក​នេះ មិន​បាន​បង្ហាញ​ពី​ភាព​ចម្លែក​ៗ​គ្នា​របស់​ក្រុម​អ្នក​រស់នៅ​ក្នុង The Capitol ទេ​តែ​បរិយាយ​ប្រាប់​ពី​ភាព​ខ្ទេចខ្ទី ក្រោយ​ពី​ការ​ព្យាយាម​ទាមទារ​សេរីភាព និង​ការ​កាន់កាប់​អំណាច​ដែល​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​រដ្ឋ​ទាំងនោះ​រង​ភាព​ឈឺចាប់ ទាំង​ការ​មាន​របួស និង​ស្លាប់​។ បរិយាកាស​នៃ​សាច់​រឿង​ប្រមូលផ្តុំ​ដោយ​អារម្មណ៍​នៃ​ភាព​ឈឺចាប់ កំសត់ និង​សកម្មភាព​បាញ់ប្រហារ​គួរ​ឱ្យ​ជក់ចិត្ត​។

ចូលរួម​សម្ដែង​ដោយ​តារា​ល្បី​ជួរ​មុខ​នៅ​ហូ​លី​វូ​ដ​ដូច​ជា Jennifer Lawrence, Josh Hutcherson, Liam Hemsworth, Elizabeth Banks ក៏​ដូច​ជា Julianne Moore ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា និង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​វគ្គ​មុន​ទាំង​ពីរ​ទៅ​ទៀត ដោយសារ​តែ​ភាព​ល្បី​ល្បាយ​របស់​ភាពយន្ត​នេះ គឺ​ពាសពេញ​ពិភពលោក ដោយ​មាន​មិត្ត​អ្នកគាំទ្រ​យ៉ាងច្រើន​ពី​គ្រប់​ប្រទេស​និង​អាយុ​។

សូម​កក់​សំបុត្រ​ចូល​ទស្សនា​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​តាម​រោង​ភាពយន្ត​ខ្នាត​អន្តរជាតិ​។ សូម​តាមដាន​ព័ត៌មាន​របស់​ភាពយន្ត​ថ្មី​ៗ​នៅ​ទំព័រ​របស់​ចៃ​កុន www.facebook.com/jaikon.cambodia និង រោង​ភាពយន្ត​លេ​ជេន www.facebook.com/LegendCinema

សូម​ទស្សនា​វី​ដេ​អូ​ខ្លី​នៃ The Hunger Games: Mockingjay Part 1 នៅ​ទី​នេះ