ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ត​វាយប្រហារ​ក្រុម​តា​លី​បង់​មួយ​ឆ្នាំ​ទៀត

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ពី​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៤ បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថា ទាហាន​អា​មេ​រិ​ក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បន្ត​វាយប្រហារ​លើ​ទីតាំង​សកម្មប្រយុទ្ធ​តា​លី​បង់​នៅ​ក្នុង​

ប្រភព​ព័ត៌មាន​ពី​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៤ បាន​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថា ទាហាន​អា​មេ​រិ​ក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បន្ត​វាយប្រហារ​លើ​ទីតាំង​សកម្មប្រយុទ្ធ​តា​លី​បង់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៥ ។ ចាត់​ទុក​ថា ជា​ការ​ពង្រីក​សកម្មភាព​របស់​ពួក​គេ​ក្រោយ​ពី​បញ្ចប់​ការ​ប្រយុទ្ធ​ដ៏​ធំ​នា​ពេល​កន្លង​មក ដោយ​ផែនការ​ខាងលើ​បាន​ឆ្លងកាត់​ការ​យល់ព្រម​ពី​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុន្តែ​ចំនួន​កងទ័ព​សហរដ្ឋអាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​កាត់​បន្ថយ​ឱ្យ​នៅ​សល់​ត្រឹម​៩.៨០០​នាក់ រួម​ទាំង​ទ្រទ្រង់​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​បន្ត​ពី​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ ។

ប្រភព​ពី AP និង​ញូ​វ​យ៉​ក​ថែម​របស់​សហរដ្ឋអាមេរិក​ផ្សាយ​ថា ផែនការ​ដាក់​ពង្រឹង​កងទ័ព​នេះ បាន​ពី​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​ទៅ ។ កាលពី​ខែកញ្ញា​កន្លង​មក រដ្ឋាភិបាល​ថ្មី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Ashraf Ghami បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ ដោយ​អនុញ្ញាត​ឱ្យ​ទាហាន​សហរដ្ឋអាមេរិក​បន្ត​ស្ថិត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៥ ។

ក្រៅពី​នេះ នៅ​ក្នុង​កិច្ចព្រមព្រៀង​ដាច់​ដោយ​ទ្បែ​ក​មួយទៀត ទាហាន​របស់​សមាជិក​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) រួម​មាន​អា​ល្លឺ​ម៉​ង់ តួ​ក​គី អី​ុ​តា​លី នឹង​នៅ​ផ្តល់​ការ​ជួយ​សង្គ្រោះ​បន្ត​លើ​ផ្នែក​ហ្វឹកហ្វឺន និង​ផ្នែក​ផ្សេង​ៗ​ទៀត ដល់​កងកម្លាំង​ការពារ​សន្តិសុខ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ៕