ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពុល​សត្វ​ឆ្កែ​ងាប់​អស់​១០​ក្បាល​បម្រុង​ដឹក​ទៅ​លក់​ សមត្ថ​កិច្ច​ឃើញ​ទាន់ក្របួច​ជាប់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បាន​​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ឆ្កែប្រជាពលរដ្ឋ​​​ងាប់​អស់​ចំនួន​១០​ក្បាល ក្នុងបំណង​យក​ទៅ​លក់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារប្រទះ​ឃើញ​ឃាត់ខ្លួនបាន​ភ្លាម​ៗ​ និង​បាន កសាង​​សំណុំ​រឿ​បញ្ជូនទៅ​តុលាការ ​។

រាជ​ធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បាន​​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ឆ្កែប្រជាពលរដ្ឋ​​​ងាប់​អស់​ចំនួន​១០​ក្បាល ក្នុងបំណង​យក​ទៅ​លក់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារប្រទះ​ឃើញ​ឃាត់ខ្លួនបាន​ភ្លាម​ៗ​ និង​បាន កសាង​​សំណុំ​រឿ​បញ្ជូនទៅ​តុលាការ ​។

ហេតុ​ការ​ណ៌​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ​វិច្ឆិកា ២០១៤​នៅ​ក្នុងភូមិ​ស្រះ​សង្គម និង​ភូមិ​ទួល​ស្រម៉ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​​​២​នាក់ ​ម្នាក់​ឈ្មោះ ចាន់  សំ​អាន អាយុ​៣១​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូ​ឌុ​ប ស្រុក​កំណើត នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​​ ស្នាក់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល​​ និង​ម្នាក់​ទៀតឈ្មោះ​ង៉ែត  បូ​រិ​ន អាយុ​១៩ឆ្នាំ​ ស្រុក​កំណើត នៅ​​ភូមិ​ពោន ឃុំ​ត្រពាំង​សិលា ស្រុក​បន្ទាយមាស ខេត្តកំពត​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប ខណ្ឌ​ពោ​សែន​ជ័យ​។

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​ក្រុម​ជនសង្ស័យខាងលើ​​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មា​ស់ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-1782​ ដើរ​បំពុល​ឆ្កែនៅ​ក្នុងភូមិ​ខាងលើ ដោយ​បាន​យក​សាច់ក្រក ប្រឡាក់​ថ្នាំពុល​បោះ​ឲ្យ​ឆ្កែ​ស៊ី​បណ្ដាល​ឲ្យ​ពុល​ងាប់​ជា​បន្តបន្ទាប់​ក្នុ​ងបំណង​យក​ទៅ​លក់ ប៉ុន្តែខណៈនោះ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ប្រទះ​ឃើញ​ទាន់​ក៏បាន​រាយ​ការ​ណ៌​ប្រាប់​កម្លាំង​ប៉ូ​លិស​ចុះ​ទៅ​​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង​៕