ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​បង្កើត​ច្បាប់​កំណត់​ឱ្យ​ជាប់គុក​អត្ត​ព​លិ​ក​ប្រើ​សារធាតុ​ហាមឃាត់

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន BBC ផ្សាយ​ឱ្យ​ដឹង​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​គ្រោង​នឹង​ដាក់​បញ្ហា​នៃ​ការ​លួច​ប្រើ​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​ឱ្យទៅ​ជា​បទឧក្រិដ្ឋ​ដែល​បុគ្គល​អ្នក​ប្រព្រឹត្ត​អាច​ជាប់គុក​ពី​១-៣​ឆ្នាំ ក្នុង​ករណី​រក​ឃើញ​ទោស​កំហុស​ពិតប្រាកដ ។

ទីភ្នាក់ងារ​ព័ត៌មាន BBC ផ្សាយ​ឱ្យ​ដឹង​ថា ប្រទេស​អា​ល្លឺ​ម៉​ង់​គ្រោង​នឹង​ដាក់​បញ្ហា​នៃ​ការ​លួច​ប្រើ​សារធាតុ​ហាមឃាត់​ក្នុង​វិស័យ​កីឡា​ឱ្យទៅ​ជា​បទឧក្រិដ្ឋ​ដែល​បុគ្គល​អ្នក​ប្រព្រឹត្ត​អាច​ជាប់គុក​ពី​១-៣​ឆ្នាំ ក្នុង​ករណី​រក​ឃើញ​ទោស​កំហុស​ពិតប្រាកដ ។

ពង្រាង​ច្បាប់​ថ្មី​ដែល​ទទួល​បានការ​គាំទ្រ​ពី​បណ្តា​រដ្ឋមន្ត្រី​ច្រើន​ក្រសួង​គ្រោង​នឹង​ដាក់​ឱ្យ​សភា​អនុម័ត​ជា​ផ្លូវ​ការណ៍​នៅ​មុន​រដូវ​ស្លឹកឈើ​លាស់ នា​ឆ្នាំ​២០១៥ ខាង​មុខ ។

អា​ល្លឺ​ម៉​ង់​មាន​អត្ត​ព​លិ​ក​អាជីព​ចំនួន​ប្រមាណ​៧​ពាន់​នាក់ ។ ពួក​គេ​ទាំងនោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស្ថាប័ន​ដែល​ចំណុះ​ក្រោម​កម្មវិធី​ធ្វើតេស្ត​ជាតិ ។ ដូចនេះ នៅ​ពេល​ច្បាប់​ថ្មី​ត្រូវ​បាន​អនុម័ត ពួក​គេ​ទាំងនោះ​នឹង​រង​ផល​ប៉ះពាល់ ។

ដោយឡែក ចំពោះ​បណ្តា​អត្ត​ព​លិ​ក​បរទេស​ដែល​មក​ប្រកួត​នៅ​អា​ល្លឺ​ម៉​ង់ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា ប្រើ​សារធាតុ​ហាមឃាត់​ក៏​នឹង​ត្រូវ​ទទួល​ពិន័យ​ជាប់​ពន្ធនាគារ​ដូច​ជា អត្ត​ព​លិ​ក​ក្នុងស្រុក​ដែរ ។

ចំណែក​នៅ​ប្រទេស​អង់គ្លេស​វិញ ថ្មី​នេះ​ៗ​គេ​ឃើញ​មាន​រលក​ចលនា​នៃ​ការ​អំពាវនាវ​ឱ្យ​មានការ​ដាក់​បម្រាម​មួយ​ជីវិត​លើ​អត្ត​ព​លិ​ក​ណា​ដែល​បាន​ប្រើ​សារធាតុ​ហាមឃាត់ ។

ជើងឯក​អូ​ឡាំ​ពិ​ក និង​ជា​ជើងឯក​ពិភពលោក​កីឡា​ចោលដុំដែក Valerie Adams បាន​និយាយ​ថា បណ្តា​អត្ត​ព​លិ​ក​ដែល​រក​ឃើញ​ថា​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​គួរតែ​ជាប់​បម្រាម​ប្រកួត​មួយ​ជីវិត បើ​ទុក​ណា​ការ​ប្រើ​នោះ​ទើប​ជា​លើក​ទី​១ ក៏​ដោយ ។

អត្ត​ព​លិ​ក​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ៖ «​លួច​បន្លំ​ម្តង គឺ​ស្មើនឹង​ការ​មានឈ្មោះ​លួច​បន្លំ ដូច្នេះ​ជន​ប្រភេទ​នេះ​គួរ​ត្រូវ​ហាមឃាត់​មួយ​ជីវិត​» ។

សូម​បញ្ជាក់​ថា ក្រោម​ច្បាប់​ភ្នាក់ងារ WADA បច្ចុប្បន្ន​បទល្មើស​ធ្ងន់ធ្ងរ​លើក​ដំបូង​អាច​ជាប់​បម្រាម​២​ឆ្នាំ ប៉ុន្តែ​ទណ្ឌកម្ម​នឹង​បង្កើន​ដល់​៤​ឆ្នាំ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ ៕