ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អេ​រី​ត្រេ​ភៀសខ្លួន​ទៅ​អឺរ៉ុប​មាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​10​ខែ​នៃ​ឆ្នាំ​2014

9 ឆ្នាំ មុន

ចំនួន​អ្នក​ភៀសខ្លួន​ជនជាតិ​អេ​រី​ត្រេ ដែល​ត្រូវការ​ភៀសខ្លួន​នៅ​អឺរ៉ុប ក្នុង​រយៈពេល​១០​ខែ​ដំបូង ឆ្នាំ​២០១៤​នេះ បាន​កើន​ខ្ពស់​ដល់​៣​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ។

ចំនួន​អ្នក​ភៀសខ្លួន​ជនជាតិ​អេ​រី​ត្រេ ដែល​ត្រូវការ​ភៀសខ្លួន​នៅ​អឺរ៉ុប ក្នុង​រយៈពេល​១០​ខែ​ដំបូង ឆ្នាំ​២០១៤​នេះ បាន​កើន​ខ្ពស់​ដល់​៣​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ។

របាយការណ៍​របស់ UNHCR បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ ចំនួន​ជនជាតិ​អេ​រី​ត្រេ ដែល​ព្យាយាម​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស ក្នុង​នាម​ជា​អ្នក​ភៀសខ្លួន​ដើម្បី​ចាប់ផ្តើម​ខ្សែជីវិត​ថ្មី​នៅ​អឺរ៉ុប មុន​ការ​កើនឡើង​ជិត​៣៧.០០០​នាក់ ចាត់​ទុក​ថា​ជា​តួលេខ​ខ្ពស់​ជាង​៣​ដង បើ​ប្រៀបធៀប​នឹង​តួលេខ​ជិត​១៣.០០០​នាក់ កាលពី​ឆ្នាំ​មុន ។

របាយការណ៍​បញ្ជាក់​ថា ពលរដ្ឋ​អេ​រី​ត្រេ ភាគច្រើន​ត្រូវការ​ភៀសខ្លួន​ទៅ​ប្រទេស​ស៊ុ​យ​អែ​ត អា​ល្លឺ​ម៉​ង់ និង​ស្វ៊ី​ស រមែង​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ឆ្លងកាត់​ប្រទេស​ជិតខាង ដូច​ជា​ប្រទេស​អេ​ត្យូ​ពី និង​ស៊ុ​យ​ដង់ ក្រោយមក​ជិះ​នាវា​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ នៅ​តំបន់ឆ្នេរ​អាហ្វ្រិក​ខាងជើង ដើម្បី​លួច​ឆ្លង​ចូល​បន្ត​ទៅ​ដែនដី​អឺរ៉ុប ។

តាម​ទិន្នន័យ​បញ្ជាក់​ថា ប្រហែល​២២%​របស់​ជនភៀសខ្លួន តាម​សមុទ្រ​ទាំងនេះ​ជា​ជនជាតិ​អេ​រី​ត្រេ និង​ភាគច្រើន​សំដៅ​ទៅ​តំបន់ឆ្នេរ ប្រទេស​អុ​ី​តា​លី ។

របាយការណ៍​របស់ UNHCR ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជនភៀសខ្លួន​អេ​រី​ត្រេ​ច្រើន​ជាង​២១៦.០០០​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អេ​ត្យូ​ពី និង​ស៊ូ​ដង់ ដោយ​ស្ថិត​ក្នុង​ហេតុផល​ផ្សេង​ៗ រួម​ទាំង​ត្រូវ​អាជ្ញាធរ​របស់​ប្រទេស​ទាំង​២​បាន​ឃុំខ្លួន​ក្នុង​ជំរំ ៕