ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​លើកលែងទោស​អន្តរជាតិ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​លុប​ចោល​ច្បាប់​មើល​ស្រាល​សាសនា

9 ឆ្នាំ មុន

អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ ឱ្យ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គួរ​លុប​ចោល​ច្បាប់​មើលងាយ​លើ​សាសនា​ដ៏​តឹង​រុ​ឹ​ង​របស់​ប្រទេស​នេះ រួម​ទាំង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ចំនួន​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ដែល​កើន​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។

អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ ឱ្យ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី គួរ​លុប​ចោល​ច្បាប់​មើលងាយ​លើ​សាសនា​ដ៏​តឹង​រុ​ឹ​ង​របស់​ប្រទេស​នេះ រួម​ទាំង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ចំនួន​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​ដែល​កើន​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។

ក្រុម​អង្គការសិទ្ធិមនុស្ស​ដែល​មាន​ស្នាក់​ការ​នៅ​ចក្រភព​អង់គ្លេស​បញ្ជាក់​ថា ការ​ឃុំឃាំង​បុគ្គល​ក្រោម​ច្បាប់​មើល​ស្រាល​លើ​សាសនា​មាន​កំណើន​ខ្ពស់​ក្នុងអំឡុងពេល​១០​ឆ្នាំ ដែល​អតីត​មេដឹកនាំ​លោក​ស៊ូ​ស៊ី​ឡូ បា​ម​បាង យុ​ត​ដូ​យ៉ូ​ណូ នៅ​កាន់​អំណាច ធ្វើ​ឱ្យ​ពន្ធនាគារ​ឥណ្ឌូ​ណេ​ស៊ី​មាន​អ្នកទោស​ក្នុង​រឿង​ក្តី​នេះ​ច្រើន​ជាង​១០០​នាក់ ។ លោក​រូ​ភើ​ត អេប​បុត នាយករង​នៃ​គម្រោងការ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ថ្លែង​ថា «​យើង​មាន​ភស្តុ​តាង​បញ្ជាក់​ថា មាន​បុគ្គល​ជាង​១០០​នាក់​បាន​ជាប់​ពន្ធនាគារ​ដោយសារ​គ្រាន់តែ​បង្ហាញ​ពី​ជំនឿ​របស់​ពួក​គេ​ដោយ​សន្តិវិធី ។ រដ្ឋាភិបាល​ថ្មី​របស់​លោក​ប្រធានាធិបតី Joko Widodo គួរ​លុប​ចោល​រឿង​រា​៉​វ​ដ៏​ស្មុគស្មាញ​នេះ និង​មាន​យុទ្ធសាស្ត្រ​ដើម្បី​គោរព​សិទ្ធិ​មនុស្ស​» ។

ឥណ្ឌូ​ណេ​ស៊ី ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​មូ​ស្ល៊ី​ម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​សង្កេត​ឃើញ​ថា អ្នក​ដែល​ស៊ូទ្រាំ​ក្រោម​ច្បាប់​មើល​ស្រាល​លើ​សាសនា​បំផុត គឺ​បណ្តា​ក្រុម​ជនជាតិភាគតិច ។ ជាក់ស្តែង​ដូច​ជា​ករណី​របស់​លោក​ថា​ជុល មូ​លុក មេដឹកនាំ​មូ​ស្ល៊ី​ម​និកាយ «​ស៊ី​អា​ហ៍​» កំពុង​ជាប់​ពន្ធនាគារ​៤​ឆ្នាំ​ពី​បទ​មើល​ស្រាល​លើ​សាសនា និង​ធ្វើ​ឱ្យ​កើត​មាន «​ក្តី​បារម្ភ​នៅ​ក្នុង​សង្គម​» ។

លោក​ថា​ជុល មូ​លុក បាន​បើក​សាលាបង្រៀន​សាសនា​នៅ​ភាគ​ខាងកើត​ខេត្ត​ជ្វា រហូត​ធ្វើ​ឱ្យ​មេដឹកនាំ​មូ​ស្ល៊ី​ម​និកាយ «​សា​សូ​៊​នី​» ប្រឆាំង​នឹង​ការ​បង្រៀន​នេះ ហើយ​ចោទ​ថា​ជា «​ការ​បោកប្រាស់​» និង​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១២ ពី​បទ​មើលងាយ​លើ​សាសនា ។

ដោយសារ​មាន​គំនាប​ពី​ក្រុមប្រឆាំង​ចំពោះ​ជន «​ស៊ី​អា​ហ៍​» ពលរដ្ឋ​នៅ​ក្នុងភូមិ​របស់​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​លំនៅ​ឋាន ។ ករណី​មួយ​ផ្សេង​ទៀត គឺ​លោក​អា​ឡិច សាន់​ឌ័​រ អាន​វ៉ា​យ អាយុ​៣០​ឆ្នាំ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កន្លះ នៅ​ក្នុង​ឆ្នាំ​២០១២​ពី​បទ​ផ្សព្វផ្សាយ​ការ​យល់​ឃើញ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ទទួល​ការ​គំរាមកំហែង​ពី​ក្រុមប្រឆាំង​នោះ ។

លោក​រូ​ភើ​ត អេប​ប៊ុត បាន​បញ្ជាក់​ទៀត​ថា «​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​កំពុង​ធ្លាក់​ចុះ​នៅ​ឥណ្ឌូ​ណេ​ស៊ីក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ដែល​ជា​រឿង​គួរ​ឱ្យ​បារម្ភ​បំផុត ។
បច្ចុប្បន្ន​រដ្ឋាភិបាល​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Joko Widodo គឺ​មានឱកាស​យក​បញ្ហា​នេះ​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់​» ៕