ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ក្លែងក្លាយ​ម្នាក់​ជំនាញ​ខាង​កាច់​សោ​.​ក​ម៉ូតូ​នៅ​តាម​ទី​ជនបទ​ជាប់អន្ទាក់​ប៉ូលិស

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ខេត្តសៀមរាប បាន​ធ្វើ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យក​ស្បែក​ខ្លា​មក​ពាក់ ព្រមទាំង​មាន​កាំភ្លើង​ម៉ាក K54 មួយ​ដើម ដើរ​ប្លន់​ម៉ូតូ​តាម​ជនបទ​ដាច់​ស្រ​យោល ខណៈ​ពេល​ដែល​ជនសង្ស័យ​នោះ​បាន​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ខេត្តសៀមរាប បាន​ធ្វើ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​យក​ស្បែក​ខ្លា​មក​ពាក់ ព្រមទាំង​មាន​កាំភ្លើង​ម៉ាក K54 មួយ​ដើម ដើរ​ប្លន់​ម៉ូតូ​តាម​ជនបទ​ដាច់​ស្រ​យោល ខណៈ​ពេល​ដែល​ជនសង្ស័យ​នោះ​បាន​លួច​កាច់​សោ​.​ក​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​រត់គេច​ខ្លួន​ទៅ​សម្ងំ​ផ្ទះ​ខាង​ប្រពន្ធ​នៅ​តាម​ជនបទ​។

ហេតុការណ៍​ចាប់​ខ្លួ​នេ​ជនសង្ស័យ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ នៅផ្ទះ​ម្តាយក្មេក ក្នុងភូមិ​វ៉ា​រិ​ន ឃុំ​វ៉ា​រិ​ន ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប រួច​យក​មក​សួរនាំ​បន្ត​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា មក​ដល់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​បាន​បាត់​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​សៀមរាប 1C.5586 លេខ​តួ លេខ​ម៉ាស៊ីន 8288739 សូម​មក​ធ្វើការ​ទំនាក់ទំនង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ៕