ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​ស្រី​ស្នេហ៍​ពេក នី​ម៉ា យក​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​នាង​ពី​សែ​ប៊ី​មក​អេ​ស្ប៉ា​ញ

9 ឆ្នាំ មុន

បន្ទាប់​ពី​បាន​ជួប​គ្នា​នៅ​លើ​កោះ​កម្សាន្ត Ibiza នៃ​ប្រទេស​អេ​ស្ប៉ាញ កាលពី​រដូវក្តៅ​ឆ្នាំទៅ​មិ​ញ ពន្លក​ស្នេហ៍​របស់​កីឡាករ​កំពូល​ខ្សែប្រយុទ្ធ នី​ម៉ា និង​តារា​ម៉ូ​ដែល​ស៊ែ​បី នាង Soraja Vucelic កំពុង​តែ​លាស់​ត្រួយ​ខៀវខ្ចី​ជាមួយនឹង​មនោសញ្ចេតនា​ផ្អែមល្ហែម​យ៉ា​ង​ជ្រាលជ្រៅ ។

កីឡាករ នី​ម៉ា ដែល​ធ្លាប់​មាន​បេះដូង​រឹង​មាំ​ដូច​ដែក​នៅ​លើ​ទីលាន​ប្រកួត​បែរជា​ទន់ជ្រាយ​បំផុត​នៅ​ចំពោះ​មុខ​តារា​ម៉ូ​ដែល​ស៊ែ​ប៊ី​វ័យ​២៨​ឆ្នាំ ។ ជា​រឿយ​ៗ ពួក​គេ​តែងតែ​ណាត់ជួប​គ្នា បើ​ទោះជា​កីឡាករ នី​ម៉ា មមាញឹក​នឹង​ការ​ប្រកួត​ជាមួយ​ក្លិប Barcelona ក៏​ដោយ ។

ប្រភព​ព័ត៌មាន​ពី​ដេ​លី​ម៉េ​ល​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា កីឡាករ នី​ម៉ា បាន​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​បណ្តូលចិត្ត​របស់​ខ្លួន​ពី​ស៊ែបី​មក​កាន់​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​បាន​ឱកាស​ស្នាក់​នៅ​ជាមួយ​គ្នា​បន្ថយ​ក្តី​នឹង​អាល័យ ៕