ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia ងាក​មក​ផលិត Tablet បន្ទាប់​ពី​លក់​ទូរស័ព្ទ​ឱ្យ Microsoft

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា GSM Arena ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia បញ្ចេញ Tablet ស៊េរី​ដំបូង​របស់​ខ្លួន​មានឈ្មោះ​ថា «Nokia N1» តម្លៃ​៣០០​ដុល្លារ ។

យោង​តាម​គេហទំព័រ​បច្ចេកវិទ្យា GSM Arena ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia បញ្ចេញ Tablet ស៊េរី​ដំបូង​របស់​ខ្លួន​មានឈ្មោះ​ថា «Nokia N1» តម្លៃ​៣០០​ដុល្លារ ។

លក្ខណៈ​ពិសេស​របស់ Nokia N1 គឺ​ទំហំ​៧.៩​អុ​ី​ញ អេ​ក្រង់​ប្រភេទ IPS LCD ១៦ ពណ៌ កម្រិត​ភ្លឺ​ច្បាស់ ១៥៣៦ គុណ​នឹង ២០៤៨ ភិ​ច​ស៊ែ​ល​ព្រមទាំង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 3 ធន់​នឹង​ការ​ធ្លាក់​បែក និង​ជ្រាប​ទឹក​យ៉ាង​មាន​ប្រសិទ្ធភាព ។ CPU Quad-core ល្បឿន​២.៣​ជី​ហ្គា​ហឺត GPU PowerVR G6430 និង​ភ្ជាប់​ដោយ​បន្ទះ Chip Intel Atom Z3580  ។ RAM ២​ជី​ហ្គា​បៃ មិន​មាន memory កាត​ទេ តែ​ប្រើប្រាស់ USB ប្រភេទ microUSB v2.0, Type-C​។ កាមេរ៉ា​មុខ​៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​៨​មេ​ហ្គា​ភិ​ច       ស៊ែ​ល ។ Nokia N1 ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រត្តិបត្តិការ Android OS , v5.0 (Lollipop) ,​ប្រព័ន្ធ Bluetooth v4.0 A2DP និង GPS​។ ថាមពល​ថ្ម​ប្រើប្រាស់​របស់​វា​គឺ ៥៣០០ mAh មាន​ទម្ងន់​៣១៨​ក្រាម និង​រំលេច​ដោយ​ពណ៌​ប្រផេះ និង​ពណ៌​ប្រាក់ ។

លោក Rajeev Suri នាយក​ប្រត្តិបត្តិ​ក្រុមហ៊ុន Nokia និយាយ​ថា នេះ​ជា Tablet ជំនាន់​ថ្មី​ត្រៀម​វាយលុក​ទីផ្សារ​ជា​លើក​ដំបូង​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ផលិតផល​មួយ​ប្រភេទ​នេះ​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ផ្អែក​លើ​ការ​រចនា​ល្អ​ប្រណីត និង​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយ ។

Nokia N1 នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​នៅ​ឆ្នាំ​២០១៥ ៕