ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យ​អគ្គស្នងការ​នគរបាលជាតិ ៖​ ករណីបា.ញ់​សម្លា.ប់​លោកឧកញ៉ា ​អ៊ឺង ម៉េងជឺ ​សមត្ថកិច្ច​បានទទួល​ព័ត៌មានមួយចំនួនហើយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ករណី​បា.ញ់សម្លា.ប់​ថៅកែក្រុមហ៊ុន​ស៊ីម៉ង់ត៍ពេជ្រ ​លោកឧកញ៉ា ​អ៊ឹង ម៉េងជឺ​ កាលពីយប់ថ្ងៃទី២២​ វិច្ឆិកាម្សិលមិញ​នេះ ​ប៉ូលិសជំនាញ​បានពិនិត្យរូបភាព​រួចរាល់ហើយ​ និងកំពុងស្រាវជ្រាវបន្ត ​ហើយមកដល់ពេលនេះ ​សមត្ថកិច្ចបាន​ទទួលព័ត៌មាន​មួយ​ចំនួន​ហើយ ។

រាជធានីភ្នំពេញ ​៖ ករណី​បាញ់សម្លាប់​ថៅកែក្រុមហ៊ុន​ស៊ីម៉ង់ត៍ពេជ្រ ​លោកឧកញ៉ា ​អ៊ឹង ម៉េងជឺ​ កាលពីយប់ថ្ងៃទី២២​ វិច្ឆិកាម្សិលមិញ​នេះ ​ប៉ូលិសជំនាញ​បានពិនិត្យរូបភាព​រួចរាល់ហើយ​ និងកំពុងស្រាវជ្រាវបន្ត ​ហើយមកដល់ពេលនេះ ​សមត្ថកិច្ចបាន​ទទួលព័ត៌មាន​មួយ​ចំនួន​ហើយ ។

នេះបើយោងតាម​អ្នកនំាពាក្យ​អគ្គស្នងការ​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ​លោក​ឧត្តមសេនីយ៍ឯក​ ​គៀត ចាន់ថារិទ្ឋ​ ដែលបង្ហើប​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​នៅរសៀល​ថ្ងៃទី​២៣ វិច្ឆិកា ២០១៤។

គួរបញ្ជាក់ថា​ បុរសម្នាក់​​ត្រូវ​ខ្មាន់​កាំ​ភ្លើង​​បាញ់​​​​ស្លាប់​​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ខណៈ​ចុះ​ពី​​លើ​រថយន្ត​បំណង​​ទៅ​ទិញ​ផ្លែ​ឈើ​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នៅ​ម៉ោង​​៧និង​១៨​នាទី​​យប់​ ថ្ងៃ​ទី ​២២ វិចិ្ឆកា ​២០១៤ ​​ ​នៅ​​ចំណុច​មុខ​ហាង​លក់​ផ្លែ​ឈើ​ <<ឡោ តិច​សេង>> ​តាម​ផ្លូវ​ព្រះ​សីហនុ ​កែងនឹង​​​​​​​​ផ្លូវ​​​១​០៥ ​ស្ថិត​​ក្នុង​​សង្កាត់​​​ទួល​ស្វាយ​ព្រៃ២​ ​​ខណ្ឌ​ចំការមន  ។ ​

បុរស​រង​គ្រោះ​​ត្រូវ​​បាន​គេ​ស្គាល់​ថា​ជា​ឧកញ្ញា ​ ​អឹុង ម៉េងជឺ​ អាយុ​៤០​​ឆ្នាំ​ ជា​ថៅ​កែ​​ក្រុម​ហ៊ុន ​ស៊ីម៉ង់ត៍​ពេជ្រ​ បច្ចុប្បន្ន​រស់នៅ​​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ​ខណ្ឌសែន​សុខ  ។

ប្រភព​​ពី​​សាក្សី​​នៅ​កន្លែង​​កើត​ហេតុ​​បា​នឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ​បុរស​រង​គ្រោះ ​​បាន​ជិះ​រថយន្ត​ ​ម៉ាកឡិចស៊ីស ៥៧០ ពណ៌​ឈាមជ្រូក​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​​ភ្នំពេញ2M-1683 ​បំ​ណង​មក​ទិញ​ផ្លែ​ឈើ ។​ ​ខណៈ​បើក​រថយន្ត​​មក​ដល់​មុខ​ហាង​លក់​​ផ្លែ​ឈើ <<ឡោ តិច​សេង>>​ បុរស​រង​គ្រោះ​​បាន​ចុះ​ពី​លើ​រថយន្ត​បាន​​ប្រហែល​៣​ជំហាន​ ស្រាប់​តែ​​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ពីរ​នាក់ ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥​ មួយ​គ្រឿង​​មក​ដល់​បាន​ដក​​កាំ​ភ្លើង​បាញ់​​ស្រោច​មក​លើ​បុរស​រង​គ្រោះ​ ​បណ្តាល​ឱ្យ​​ដួល​​ផ្កាប់​មុខ​​​ស្លាប់​​ភ្លាម​មួយ​រំពេច​នៅ​នឹង​កន្លែង​កើត​ហេតុ ។ 

ចំណែ​កជនដៃដល់​ទាំង​ពីរនាក់​​ បាន​ឡើងជិះម៉ូតូ​​គេ​ចខ្លួនបា​ត់​ស្រមោល​សូន្យ​ឈឹងតែម្តង​ ​។ ​សមត្ថកិច្ច​​បានបញ្ជាក់ថា​ ជនដៃដល់​​ទាំង​ពីរ​នាក់ខាង​លើនេះ​ ​បានប្រើកាំ​ភ្លើង​ម៉ាក ​ឡុក CZ 89 ​​ក្នុងការ​បាញ់ប្រហារ ​​ហើយបានបា​ញ់​អស់​ចំនួន១០គ្រាប់​ ​ប៉ុន្តែផ្ទុះ​តែ៦​គ្រាប់​ប៉ុណ្ណោះ​ ​ហើយ​​គ្រាប់​ចំនួន៤​ ​ក្នុងចំណោម​​គ្រាប់កាំ​ភ្លើង៦គ្រាប់​​​ដែល​ផ្ទុះ​ ​បាន​បាញ់ធ្លាយ​ចូល​ទៅ​ក្នុងខ្លួន​របស់​ជនរង​គ្រោះ​​ប​ណ្តាលឱ្យ​ ស្លាប់បាត់​​បង់​ជីវិតភ្លាមៗ​ ។

បើតាមស្នងការរង​​ន​គរបាល​រាជធានីភ្នំពេញ ​លោកជួន​ ណារិន្ទ ​​ ​បាន​សន្និដ្ឋា​ន​​ជាជំហាន​​ដំបូង​ប៉ុន្មាននាទីក្រោយ​កើតហេតុថា​ ​​​ករណី​​បាញ់សម្លាប់នេះ​ ​​គឺ​ផ្តើម​ចេញ​​ពី​រឿងគំនុំ​ ​ប៉ុន្តែ​មិន​ទាន់​ដឹងថា​​ ​​ជាគំនុំ​រវាង​វិវាទ​គ្រួសារ​ ​​ឬក៏ជា​គំនុំ​​រវាង​ដៃគូររក​ស៊ីនោះទេ​ ។ លោក​បាន​បន្តថា​​​ ​ជនដៃ​ដល់​មិន​មែនជា​មនុស្សធម្មតានោះទេ​ ​​គឺជា​ឃាតករដៃ​​ឆើតដ៏​​សាហាវ ​ដែ​ល​ធ្លាប់ហ្វឹក​ហ្វឺន​​​យ៉ាងល្អ​ក្នុង​ការ​បាញ់​អាវុធ ។​ ដោ​យឡែក​​​​ប្រភព​ពី​ប្រ​​ជាពលរដ្ឋ ​​ក៏ដូច​ជាមនុស្ស​មួយចំនួន​ ​ដែល​ស្គាល់​ជនរងគ្រោះ​ ​បានអះ​អាងថា​​​ លោក​ឧកញ៉ា អ៊ឹង​​ ម៉េង​ជឺ ​និង​ភរិយាឈ្មោះ​​ តាំង ​គឹមឆេង​ ​ដែលជា​ថៅកែ​ហាង​ពេជ្រហុង​​ កុង ​​មានទីតាំង​នៅជិត​ផ្សារថ្មីនោះ​​​គឺលោក​ទាំងពីរ​​នាក់​ជាមនុស្ស​​ស្លូតត្រង់ ​ចូលចិត្តធ្វើ​បុណ្យ ​​និង ជួយ​មនុស្សចាស់​ជរា​ជាច្រើន​​មកហើយ ។ ​​

​សព​ត្រូវបាន ​​សមត្ថកិច្ចដឹកតាម​​រថយន្ត​សាមុយ​​បញ្ចូនត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​លោកឧកញ៉ា ​​នៅសង្កាត់ភ្នំពេញថ្មី ​ដើម្បីធ្វើ​បុណ្យតាម​ប្រពៃណី ៕​