ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ជំនាញ​ខាង​លួច​មាន់៣នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ថ្ពង​ក្របួច​បាន​ ខណៈ​​ដឹក​​មាន់បម្រុងយកទៅ​លក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ មុខ​សញ្ញា​ចោរ​លួច​មាន់​៣នាក់​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ថ្ពង​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ស្រុក​ឧដុង្គកាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៤​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​លួច​មាន់​ពី​កសិដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ក្តួច ឃុំ​ភ្នំ​តូច ។

ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​ ១-ឈ្មោះ​ស៊ីម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ,​២-ឈ្មោះ​សឿន សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-ឈ្មោះ​លាង ណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ជន​ទាំង​៣​នាក់​មាន​ទី​លំនៅ​ភូមិ​អង្គ​តា​ឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ។

លោក​វរ​សេនីយ៍​ត្រី​ ខឹម សាម៉ុន អធិការ​នគរ​បាល​ស្រុក​ឧដុង្គ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​មាន់​របស់​ឈ្មោះ​ឡុង សារិន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ ដែល​ជា​ម្ចាស់​រោង​មាន់​នៅ​ភូមិ​ព្រៃ​ក្តួច​ ឃុំ​ភ្នំ​តូច ។ ​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​លួច​មាន់​ពី​កសិ​ដ្ឋាន​របស់​ឈ្មោះ​ឡុង សារិន មែន គឺ​លួច​បាន​២០​មាន់​ ហើយ​យក​ទៅ​អារ​.ក​បោច​រោមគោល​បំណង​យក​ទៅ​លក់​នៅ​ផ្សារ លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាង​លើ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព